ប័ណ្ណសារព័ត៌មាន
2024-08-20
ខ្មែរកម្ពុជាក្រោមចាត់ទុកឧកញ៉ា សឺន គុយ ជាវីរបុរស ដែលបានបូជាជីវិត ដើម្បីឲ្យពូជពង្សខ្មែរកម្ពុជាក្រោមគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។ តើសព្វថ្ងៃនេះ ខ្មែរក្រោមបានធ្វើអ្វីខ្លះ ដើម្បីជាការដឹងគុណដល់ឧកញ៉ា សឺន គុយ?
2024-08-20
សាច់ញាតិបក្សប្រឆាំងចាត់ទុកអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់សមាជិកគ្រួសារពួកគាត់ដោយគ្មានកំហុសយកទៅធ្វើជាចំណាប់ខ្មាំងដោះដូរ គឺជានយោបាយជាសងសឹក និងបំបិទសំឡេងជំទាស់នឹងរដ្ឋាភិបាល។ ពួកគាត់ទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពពលរដ្ឋ និងដោះលែងសមាជិកគ្រួសារឱ្យមានសេរីភាពឡើងវិញ។
2024-08-20
មន្ត្រីសង្ឃ និងអាជ្ញាធរខណ្ឌចំការមន រាជធានីភ្នំពេញ បានចាប់បង្ខំឱ្យព្រះសង្ឃមួយអង្គ ដែលសកម្មនឹងកិច្ចការសង្គម ផ្ដិតមេដៃធ្វើកិច្ចសន្យាជាលើកទី២ ឱ្យឈប់ឈឺឆ្អាលសកម្មភាពសង្គម ក្រោមហេតុផលថា ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។
2024-08-19
សមត្ថកិច្ចដោះលែងក្រុមយុវជន ដែលចូលរួមសិក្ខាជាមួយអង្គការអភិវឌ្ឍន៍ធនធានយុវជន (YRDP) ចំនួន១៧ ក្រោយពេលសមត្ថកិច្ចសួរនាំពួកគាត់អស់ជាច្រើនម៉ោង អំពីបទសង្ស័យថា ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ អ្នកឃ្លាំមើលសិទ្ធមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរតែដោះលែងពួកគាត់ទាំងអស់ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។
2024-08-19
ពលរដ្ឋបញ្ចេញមតិផ្សេងៗ គ្នាអំពីការកាន់អំណាចរយៈពេលមួយឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ពួកគាត់លើកឡើងថា រយៈពេលមួយឆ្នាំមកនេះ គ្មានអ្វីល្អប្រសើរឡើយ ទាំងវិស័យសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ អំពើពុករលួយ ការគោរពសិទ្ធិមនុស្ស និងបញ្ហាសង្គម។
2024-08-19
សមត្ថកិច្ចឃាត់ខ្លួនយុវជនសង្គមចំនួន ១៩នាក់ទៀត នៅថ្ងៃទី១៩ ខែសីហា ដើម្បីយកទៅសាកសួរនៅទីតាំងផ្សេងគ្នាដោយមិនដឹងមូលហេតុច្បាស់លាស់។ យុវជនចំនួន ១៩នាក់នោះ មានយុវជនចំនួន ១៧នាក់ ជាសិក្ខាកាម និងបុគ្គលិករបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP។ ដោយឡែកយុវជនចំនួន ២នាក់ផ្សេងទៀត ជាយុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ គឺកញ្ញា សើន ស្រីម៉ៃ និងកញ្ញា ឡាច ធីណា។
2024-08-19
លោក គឹម សុខ៖ «អាចជាការរៀបចំរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មែន ពីព្រោះនៅពេលដែលបណ្ដាញរបស់យុវជនប្រមូលផ្ដុំគ្នា ជាមតិទាមទារចង់ឲ្យមានការគិតគូរឡើងវិញរបស់រដ្ឋាភិបាល ដកទឹកដីខ្មែរចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ ក៏ស្រាប់តែមានចលនាគ្រប់ស្រទាប់ពីគណបក្សប្រជាជនតាំងពីថ្នាក់ក្រោម អ្នកពូកែជេរ រហូតទៅដល់អ្នកពូកែជេរថ្នាក់លើគឺលោក ហ៊ុន សែន ចូលទៅកកូរកកាយគ្រប់បណ្ដាញសង្គមទាំងអស់។ ដូច្នេះអាចជាវិធី ឬជាហេតុផលក្នុងការបង្កើតផ្ទាំងទស្សនីយភាព ឲ្យមើលឃើញថា យុវជនកំពុងតែធ្វើខុស រួចហើយគេចាប់ខ្លួន ប៉ុន្តែអ្វីដែលយុវជនបានធ្វើ ជាអ្នកគិតគូរផលប្រយោជន៍របស់ជាតិអត់មានខុសទេ តែការកត់សម្គាល់របស់ខ្ញុំ គឺរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត គឺបរាជ័យយ៉ាងធ្ងន់ធ្ងរចំពោះបញ្ហានេះ»។
2024-08-18
នៅក្នុងលិខិតដែលបិទនៅខាងមុខសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ គឺអាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុនៃការឃាត់ខ្លួនយុវជនទាំង ៤នាក់នោះទេ ប៉ុន្តែក្រុមយុវជនសង្ស័យថា ការឃាត់ខ្លួននេះ អាចពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្ដាញសង្គមទាក់ទងនឹងកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។
2024-08-17
អាជ្ញាធររបស់លោក ហ៊ុន សែន ចាប់ខ្លួនប្អូនរបស់លោក ហៃ វណ្ណា ឈ្មោះ ហៃ វណ្ណនិត នៅច្រកព្រំដែនប៉ោយប៉ែតកាលពីរសៀលថ្ងៃទី១៦ ខែសីហា។ លោក ហៃ វណ្ណា បារម្ភអំពីសុវត្ថិភាព និងសុខទុក្ខប្អូនប្រុសជាខ្លាំង ដោយមកដល់ពេលនេះ លោកពុំទាន់បានដឹងដំណឹងផ្លូវការណាមួយពីសមត្ថកិច្ចពាក់ព័ន្ធរឿងឃាត់ខ្លួននោះនៅឡើយទេ។ អ្នកឃ្លាំមើលចាត់ទុកករណីនេះថាទង្វើខឹងគោវាយរទេះ ដើម្បីធ្វើទុក្ខបុកម្នេញ បំបាក់ស្មារតីចំពោះអ្នកដែលហ៊ានប្រឆាំងការដឹកនាំរបស់រដ្ឋាភិបាល។
2024-08-17
ព្រះសង្ឃដែលឈឺឆ្អាលបញ្ហាសង្គមនិងនយោបាយរិះគន់សម្ដេចសង្ឃរាជខ្មែរមួយអង្គថា បានយកតួនាទីទៅបម្រើមហិច្ឆតានយោបាយរបស់គ្រួសារត្រកូលហ៊ុនធ្វើឱ្យអាប់ឱនសាសនារបស់ជាតិ។ ការលើកឡើងនេះបន្ទាប់ពីសម្ដេចសង្ឃរូបនេះបានប្រកាសគាំទ្រគម្រោងអភិវឌ្ឍន៍របស់លោកហ៊ុន សែន។
2024-08-17
មន្ត្រីបក្សប្រឆាំងអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កន្លងទៅត្រូវបានរដ្ឋាភិបាលត្រកូលហ៊ុនលាក់បាំងមិនឱ្យសមាជិកមកគណបក្សជំទាស់បានដឹង ឬចូលរួមជជែងសួរដេញទេ។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ចោទថា សមាជិកសភាមកពីបក្សជំទាស់នៅក្នុងសភាជាច្រើនអាណត្តិកន្លងទៅមិនបានចេញមុខតវ៉ាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) ប៉ុន្តែជាអ្នកនៅពីក្រោយការបញ្ឆេះឱ្យពលរដ្ឋងើបតវ៉ានៅពេលនេះ។
2024-08-17
ស្នាមញញឹមនៃកម្ពុជាជាប្រធានបទមួយដែលភរិយាអ្នកឧកញ៉ា គិត ម៉េង គឺអ្នកស្រី ម៉ៅ ចំណាន បានផ្តើមគំនិតបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ២០២៤នេះ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីផ្សព្វផ្សាយពីសិល្បៈវប្បធម៌ជាតិ រុញឱ្យវិស័យទេសចរណ៍ងើបឡើងវិញ ក្រោយពីភ្ញៀវទេសចរធ្លាក់ចុះច្រើន។ អាជីវករតំបន់អង្គរផ្តល់តម្លៃខ្ពស់លើស្នាមញញឹមរបស់ពលរដ្ឋខ្មែរ ក៏ប៉ុន្តែពួកគាត់អះអាងថា ព្រឹត្តិការណ៍នេះមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីឱ្យពលរដ្ឋចូលរួមឱ្យបានពេញលេញនោះឡើយ។
2024-08-17
សកម្មជនគណបក្សប្រឆាំង សម្ដែងសេចក្ដីព្រួយបារម្ភអំពីសុវត្ថិភាព និងលទ្ធភាពនៃការធ្វើទុក្ខបុកម្នេញរបស់ខ្លួន ពីសំណាក់អាជ្ញាធរថៃ បន្ទាប់ពីកូន ស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paethongtarn Shinawatra) ក្លាយជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដែលត្រូវតុលាការដកចេញពីតំណែងថ្មីៗនេះ។
2024-08-16
ពលរដ្ឋ និងអ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាល ដែលកំពុងពង្រាយកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រៀមបង្ក្រាបលើប្រជាពលរដ្ឋ ដែលតវ៉ាប្រឆាំងនឹងតំបន់ អភិវឌ្ឍន៍ត្រីកោណ CLV។ ពួកគាត់ថា ទង្វើនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងគោលការណ៍ច្បាប់។
2024-08-16
លោក ហ៊ុន ម៉ាណែត ប្រកាសថា បើ រដ្ឋាភិបាលរបស់លោក ធ្វើឱ្យបាត់បង់ទឹកដី ដោយសារតែគម្រោងតំបន់ត្រីកោណអភិវឌ្ឍ CLVនោះ លោក លើកទឹកចិត្តឱ្យពលរដ្ឋបោះឆ្នោតទម្លាក់លោក ។ តើ លោកហ៊ុន ម៉ាណែត ពិតជាធ្លាប់ឈ្នះឆ្នោតដែរទេ?