ប័ណ្ណសារព័ត៌មាន
2009-01-14
សហរដ្ឋអាមេរិក (ស.រ.អា.) គ្រោងផ្តល់ជំនួយយោធាគិតជាប្រាក់ចំនួន៦៣៥.០០០ដុល្លារដល់កម្ពុជា តែមិនមែនសម្រាប់ដើម្បីប្រើប្រាស់ផ្នែកអាវុធទេ។
2009-01-14
នៅថ្ងៃពុធនេះធនាគារពិភពលោកបានផ្តល់ជំនួយឥតសំណងចំនួន៧២លាន១សែនដុល្លារចំពោះរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញការអភិវឌ្ឍនយោបាយកម្ពុជា។
2009-01-14
គណបក្សសិទ្ធិមនុស្សបានប្រកាសឲ្យដឹងថា ប្រធានគណបក្សសិទ្ធិមនុស្ស គឺលោក កឹម សុខា និងលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី គ្រោងនឹងធ្វើសន្និសីទកាសែតរួមគ្នាមួយនៅថ្ងៃទី១៥ ខែមករានេះ វេលាម៉ោង៩ព្រឹកនៅឯទីស្នាក់ការរបស់គណបក្សសមរង្ស៊ីនាទីក្រុងភ្នំពេញ។
2009-01-13
នៅក្នុងសុន្ទរកថាមួយដែលបានធ្វើឡើងដោយភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី១២ម្សិលមិញ ស្តីពីមុខងារឬតួនាទីរបស់អាមេរិកនៅអាស៊ី លោកស្រី Piper Wind Campbell បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ដល់ការវិវត្តន៍នៅក្នុងប្រទេសកម្ពុជា។
2009-01-08
ប្រធានរដ្ឋសភា លោក ហេង សំរិន នឹងដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី១៧ នៅប្រទេសលាវ ហើយក៏នឹងបំពេញទស្សនកិច្ចនៅប្រទេសលាវនិងយៀកណាមចាប់ពីថ្ងៃទី៩ មករា រហូតដល់ថ្ងៃទី១៩ មករា។
2009-01-07
រាជរដ្ឋាភិបាលបានបង្កើតស្ថាប័នមួយ ដើម្បីគ្រប់គ្រងការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរនិងជនបរទេសណាមួយ។
2009-01-05
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានទទួលលិខិតអនាមិកពីលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យខេត្តកំពត ក្រុងកែប ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងខេត្តសៀមរាប និងមន្ត្រីរាជការក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៥ ធ្នូ ២០០៨ ទាមទារឲ្យសមាគមជួយធ្វើអន្តរាគមន៍ទៅលោក អ៊ឹម សុទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អំពីករណីដែលថ្នាក់ដឹកនាំមួយចំនួនដល់អាយុចូលនិវត្តន៍ហើយ តែមិនព្រមចូលនិវត្តន៍។