ប័ណ្ណសារព័ត៌មាន
2009-10-02
គណៈកម្មការសហភាពអឺរ៉ុប (European Commission) បានផ្តល់ជំនួយជាបន្ទាន់ ដែលមានទឹកប្រាក់ចំនួន២លានអឺរ៉ូ ជួយដល់ជនរងគ្រោះដោយសារខ្យល់ព្យុះកំបុត្រត្បូងកេតសាណា នៅក្នុងប្រទេសកម្ពុជា វៀតណាម និងលាវ។
2009-10-01
នៅថ្ងៃ៣០ កញ្ញា គណបក្សសមរង្ស៊ីចេញសេចក្តីថ្លែងការណ៍មួយដែលថា គេផ្តើមចាប់ពីថ្ងៃទី១ តុលានេះទៅ ដើម្បីព្យាយាមរកមធ្យោបាយការពារសេរីភាពបញ្ចេញមតិ ដោយចូលរួមជជែកវែកញែកក្នុងរដ្ឋសភាលើសេចក្តីព្រាងច្បាប់ក្រមព្រហ្មទណ្ឌ ដាក់ជូនពិនិត្យដោយទីស្តីការគណៈរដ្ឋមន្រ្តី។
2009-09-30
ក្មេងប្រុសម្នាក់អាយុ៩ឆ្នាំបានត្រូវឪម៉ាល់ទិចស្លាប់បន្ទាប់ពីខ្យល់ខ្លាំងបក់បោកសំបុកឪម៉ាល់ធ្លាក់ពីចុងត្នោត ខណៈកំពុងដើរជាមួយម្តាយទៅដល់ក្រោមដើមត្នោតនោះ។
2009-09-30
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលនិងមន្រ្តីពីក្រសួងនានា ព្រមទាំងសហគមន៍ដៃគូអភិវឌ្ឍន៍របស់កម្ពុជាជាច្រើនរូប បានជួបប្រជុំគ្នានៅវិមានរដ្ឋាភិបាលក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ដើម្បីពិភាក្សាដោះស្រាយឆ្លើយតបទៅនឹងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច ការកែទម្រង់ដីធ្លី ហើយនិងច្បាប់ និងប្រព័ន្ធយុតិ្តធម៌។
2009-09-24
អ្នកភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឲ្យដឹងថា កងរាជអាវុធហត្ថខេត្តមួយក្រុមមានគ្នាប្រមាណ៥ ទៅ ៦នាក់ បាននាំគ្នាមកកាប់បំផ្លាញដំណាំគ្រួសាររបស់ពួកគាត់បំណងដើម្បីយកដីជាថ្មីទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០០៩។
2009-09-24
អ្នកភូមិក្រៗនៅភូមិមួយនាខេត្តភាគពាយ័ព្យមានគម្រោងរៃអង្គាសលុយគ្នាដើម្បីជួសជុលឡើងវិញនូវរោងបាយរួមឃុំមួយ សង់ជំនាន់ ប៉ុល ពត ដើម្បីទុកឲ្យមានការនឹកឃើញឡើងវិញនូវការស្រេកឃ្លាននាសម័យខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០។
2009-09-24
បន្ទាប់ពីទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានៅរដ្ឋធានីវ៉ាស៊ិនតុនមកកាលពីថ្ងៃ២៣ កញ្ញា ២០០៩ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រកាសជូនព័ត៌មានថា ក្នុងការជួបនាថ្ងៃ២១ កញ្ញា ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក រ៉ូប៊ើត ហ្កេតស៍ (Robert Gates) រដ្ឋមន្ត្រីអាមេរិក បានថ្លែងសង្កត់លើការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការថែរក្សាសន្តិភាព សន្តិសុខដែនសមុទ្រនិងការប្រឆាំងភេរវកម្ម។
2009-09-23
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្វាគមន៍ការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញដែលឲ្យលោក ហូ វ៉ាន់ អ្នកតំណាងរាស្ត្រពីគណបក្សសមរង្ស៊ីបានរួចខ្លួនពីការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ប្តឹងដោយមន្រ្តីយោធាចំនួន២២រូបនៃកងយោធពលខេមរភូមិន្ទ។
2009-09-23
លទ្ធផលនៃការស្រង់ចំនួនប្រជាពលរដ្ឋដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា កម្រិតអក្ខរកម្មនៅកម្ពុជាបានកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ក្នុងអំឡុង១០ឆ្នាំកន្លងមក។
2009-09-22
ព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកម្ពុជាចុះហត្ថលេខាលើវិសោធនកម្មទៅនឹងសេចក្ដីព្រមព្រៀងទ្វេភាគីមួយនៅថ្ងៃពុធ ទី២៣ កញ្ញានេះ ដែលយោងតាមសេចក្ដីព្រមព្រៀងនេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍអន្តរជាតិ (USAID) នឹងផ្ដល់ថវិកា៧.៧៩០.០០០ដុល្លារ នៅឆ្នាំ២០០៩នេះ ដើម្បីជួយជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចដែលជាវិស័យអាទិភាពរបស់កម្ពុជា ហើយនៅក្រោយវិសោធនកម្មនៃកិច្ចព្រមព្រៀងនេះ ភាគីរដ្ឋាភិបាលកម្ពុជាក៏នឹងផ្ដល់អាទិភាពជារបស់របរតម្លៃ៤២៥.០០០ដុល្លារផងដែរ។
2009-09-22
សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកពីររូបបានស្នើសុំឲ្យស្ថានទូតអាមេរិកប្រចាំកម្ពុជាតាមដានមើលសុខទុក្ខ មន្ត្រី៣រូបដែលបានត្រូវអញ្ជើញផ្តល់សក្ខីកម្មក្នុងគណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៃសភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃទី១០ កញ្ញានោះ ថា អ្នកទាំងនោះនឹងមិនស្ថិតក្រោមការគាបសង្កត់ណាមួយពីសំណាក់រាជរដ្ឋាភិបាលខ្មែរ ពេលត្រឡប់មកដល់ស្រុកខ្មែរវិញឡើយ។
2009-09-21
ព័ត៌មានពីក្រុងប៉េកាំងឲ្យដឹងថា ព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានយាងមាតុភូមិនិវត្តចាកចេញពីប្រទេសចិនកាលពីថ្ងៃអាទិត្យ ក្រោយដែលព្រះអង្គបានយាងអមព្រះរាជដំណើរសម្តេចព្រះជនកនិងសម្តេចព្រះជននីមកកាន់ក្រុងប៉េកាំងកាលពីថ្ងៃទី៣ កញ្ញា ដើម្បីទទួលការត្រួតពិនិត្យព្រះសុខភាពប្រចាំឆ្នាំ។
2009-09-21
សមាជិកសភាតំណាងរាស្រ្តអាមេរិក ៨រូប បានសរសេរលិខិតមួយ កាលពីថ្ងៃ១៨ កញ្ញា ទៅរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Robert Gates ស្នើឲ្យឆ្លើយបំភ្លឺនឹងសំណួរ ៦ចំណុច ក្នុងការប្រើប្រាស់ជំនួយអាមេរិកាំង ៤លាន៥សែនដុល្លារ សម្រាប់ជួយយោធាខ្មែរខាងវិស័យផ្សេងៗក្នុងក្របខ័ណ្ឌជំនួយ ហៅថា ការឧបត្ថម្ភយោធាបរទេស (Foreign Military Financing) ចាប់ពីឆ្នាំ២០០៦មក។
2009-09-19
ជំងឺគ្រុនផ្តាសាយថ្មី A(H1N1) បានកើនឡើងចំនួន៦៨ករណីហើយក្នុងប្រទេសកម្ពុជា រហូតមកដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៩កន្លងមកនេះ។
2009-09-18
រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ថវិកាជាង១សែន៦ម៉ឺនដុល្លារជួយដល់គម្រោងពីររបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជា។