ប័ណ្ណសារព័ត៌មាន
2009-09-17
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យទីភ្នាក់ងារព័ត៌មាន AFP ដឹងនៅថ្ងៃពុធថា ភ្លៀងជោគជាំរយៈពេលប៉ុន្មានថ្ងៃចាប់ពីថ្ងៃទី៤ កញ្ញាមក បានបង្កឲ្យមានទឹកជំនន់ក្នុងខេត្ត៥ និងបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ដោយលង់ទឹកចំនួន៧នាក់ រួមទាំងក្មេងតូចៗចំនួន៣នាក់ផង។
2009-09-16
នៅក្នុងសវនាការរបស់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៩ ជនជាប់ចោទឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច បានអះអាងប្រាប់ថា ប្តីរបស់ប្អូនស្រីគាត់ក៏បានត្រូវឃុំខ្លួននិងទទួលរងការធ្វើទារុណកម្មបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទចារកម្ម។
2009-09-13
មេឃុំខ្នោរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលកំពុងតែបន្តលាក់ខ្លួនអស់រយៈពេលប្រហែល១០ថ្ងៃមកហើយនោះ ក្រោយពីអាជ្ញាធរចោទប្រកាន់ថា លោកបានប្លន់រថយន្តដឹកគោ បានអះអាងនៅថ្ងៃអាទិត្យ ទី១៣ កញ្ញា ថា លោកនឹងចូលខ្លួនទៅកាន់តុលាការ បើសិនជាមានដីកាកោះអញ្ជើញលើកក្រោយនេះ។
2009-09-13
ក្រុមយុវជនជាង ២០០នាក់មកពីសហគមន៍ចំនួន៥ជនជាតិផ្សេងៗគ្នា បានជួបប្រជុំគ្នានៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ដើម្បីពិភាក្សាទៅលើយុវជនដែលមានពូជសាសន៍ខុសៗគ្នា ដែលកំពុងតែរស់នៅលើទឹកដីខ្មែរដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការកសាងទំនាក់ទំនងល្អនិងរួមរស់នៅជាមួយគ្នាប្រកបដោយសន្តិភាពនៅកម្ពុជា។
2009-09-12
នាយករងនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាមបានប្រតិកម្មតបទៅនឹងការចោទប្រកាន់របស់សិស្សម្នាក់ដែលបានចោទលោកថាបានកិបកេងប្រាក់ឧបត្ថម្ភថ្ងៃអាទិត្យនិងថ្ងៃបុណ្យរបស់សិស្ស ដែលខុសជាមួយគោលការណ៍សាលា។
2009-09-10
និស្សិតថ្នាក់ត្រៀមនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលប្រមាណ ៩០នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញានេះ ដើម្បីសុំឲ្យមានតម្លាភាពក្នុងការបង្ហាញពិន្ទុសម្រាប់ការប្រឡងចូលរៀនពេញសិទ្ធិឆ្នាំទី២ និងចង់ឲ្យទទួលនិស្សិតដែលបានប្រឡងទាំងអស់ចូលរៀនតែម្តង។
2009-09-10
នាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាមកំពុងទទួលរងការចោទប្រកាន់ពីសិស្សជាច្រើននាក់ដែលជាសិក្ខាកាមក្នុងវគ្គសិក្សាពិសេសមួយ ថាបានកិបកេងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃអាទិត្យនិងថ្ងៃសម្រាកបុណ្យដែលក្នុងមូលនិធិឧបត្ថម្ភពុំអនុញ្ញាតឲ្យអនុវត្ត។
2009-09-09
ប្រជាពលរដ្ឋមួយគ្រួសារដែលស្វែងរកមុខរបរចិញ្ចឹមជីវិតទៅស្នាក់នៅភូមិអភិវឌ្ឍន៍ឃុំអូរស្មាច់ ខេត្តឧត្តរមានជ័យ បានចោទប្រកាន់បុរសម្នាក់មានឯកសណ្ឋានជាកងរាជអាវុធហត្ថដែលគេស្គាល់ឈ្មោះ ផុន សុផល ថាបានប្រើអាវុធខ្លីបាញ់បុរសជាកម្មករស៊ីឈ្នួលម្នាក់ឲ្យរងរបួស ខណៈដែលជនដៃដល់និងបុរសម្នាក់ទៀតជាឈ្មួញរកស៊ីឈើគ្រញូងបង្ខំឲ្យក្រុមកម្មករជាច្រើនលបលួចឆ្លងចូលព្រំដែនថៃដើម្បីកាប់ឈើគ្រញូងយកមកឲ្យពួកគេមិនបាន។
2009-09-09
កាសែតភ្នំពេញប៉ុស្តិ៍បានចាប់ផ្តើមចេញផ្សាយជាភាសាខ្មែរលើកដំបូងនៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០០៩នេះ។
2009-09-08
យុវជនវ័យជំទង់៤នាក់ ត្រូវរលកសមុទ្របោកអូសចូលទៅក្នុងទឹកជ្រៅ បណ្តាលឲ្យលង់ស្លាប់កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា នៅឯឆ្នេរអូរឈើទាលនាខេត្តព្រះសីហនុ។
2009-09-07
ប្រជាពលរដ្ឋខែ្មររស់នៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង ជាច្រើនរយគ្រួសារ កំពុងតែមានការព្រួយបារម្ភអំពីការហិនហោចមច្ឆជាតិ ដោយសារមានក្រុមអ្នកនេសាទវៀតណាមប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាស្បៃសៃយ៉ឺន ក្រទ្បាញឹកជាច្រើនពាន់ម៉ែត្រ ដាក់ជារបាំងចាប់ត្រីគ្មានសល់ នៅក្នុងបឹងធំមួយ នៅក្នុងរដូវបិទនេសាទនាពេលនេះ។
2009-09-07
ក្រុមនគរបាលកំពុងតាមចាប់ក្មេងទំនើង៥នាក់ ដែលរងការចោទថា បានដាក់គ្រាប់បែកបង្កៃនៅទីសាធារណៈមួយ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីក្មេងទំនើងទាំងនោះធ្វើសកម្មភាពចូលគាស់តូបលួចយកអីវ៉ាន់មិនបានសម្រេចកាលពីយប់ថ្ងៃទី៥ ខែកញ្ញា។
2009-09-07
ក្រឡាបញ្ជីសាលាដំបូងខេត្តពោធិ៍សាត់កំពុងរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានជំរិតទារប្រាក់ចំនួន១០ម៉ឺនរៀលជាថ្នូរក្នុងការបើកសវនាការកាត់ក្តីសំណុំរឿងពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍មួយ។
2009-09-06
ប្រជាពលរដ្ឋនៅឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ បានចោទប្រកាន់បុគ្គលម្នាក់ថាបានដណ្តើមកាប់ឆ្ការយកដីជាកន្លែងគោរពបូជាទៅលក់ឲ្យអ្នកដទៃ។
2009-09-05
គណៈកម្មការសិទ្ធិមនុស្សអាស៊ី (AHRC) បានធ្វើការអំពាវនាវកាលពីថ្ងៃ៤ កញ្ញា សុំឲ្យរដ្ឋាភិបាលខ្មែរគោរពអនុវត្តតាមនូវបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសគាំទ្រសិទ្ធិរបស់ពលរដ្ឋ សកម្មជនសិទ្ធិមនុស្សនិងបុគ្គលិកនៃអង្គការក្រៅរដ្ឋាភិបាល ដែលបាននិងកំពុងបំពេញបេសកកម្មផ្សព្វផ្សាយនិងការពារសិទ្ធិមនុស្សនៅកម្ពុជា។