ប័ណ្ណសារព័ត៌មាន
2009-01-30
ក្រុមតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី២៨ មករា ថ្កោលទោសអាជ្ញាធរក្រុងភ្នំពេញ និងក្រុមហ៊ុន 7NG ដែលបានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាងមួយរយគ្រួសារកាលពីថ្ងៃ២៤ មករា ហើយថាការប្រើអំពើហិង្សានេះ គឺជាទង្វើឧក្រិដ្ឋរំលោភសិទ្ធិមនុស្សនិងសិទ្ធិមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។
2009-01-29
ក្លឹបអ្នកកាសែតកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ សម្ដែងនូវការបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពជេរប្រមាថនិងការផ្ទុះអាវុធគំរាមកំហែងរបស់មន្រ្តីរដ្ឋបាលព្រៃឈើ និងប៉េអឹមការពារទូរថភ្លើងបាត់ដំបង-ភ្នំពេញ ទៅលើរូបអ្នកកាសែតក្នុងស្រុកម្នាក់ កាលពីយប់ថ្ងៃអង្គារកន្លងទៅ។
2009-01-29
កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអង្គារ ២៧ មករា ផ្សាយថា សវនាការលើករណីអតីតនាយប៉ូលិសក្រុងភ្នំពេញ លោកឧត្តមសេនីយ៍ ហេង ពៅ ត្រូវពន្យារថ្ងៃទៅមុខទៀត ដោយអនុប្រធានសាលាឧទ្ធរណ៍ គឺលោក ជុន ស៊ុនឡុង អះអាងថា ជនជាប់ទោសម្នាក់ទៀត ឈ្មោះ លី រ៉ាស៊ី មិនព្រមទទួលយកមេធាវីការពារខ្លួន។
2009-01-29
នៅថ្ងៃពុធ ទី២៨ មករា ការិយាល័យនៃស្នងការជាន់ខ្ពស់សហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយហៅការបណ្តេញប្រជាពលរដ្ឋប្រមាណ១៥០គ្រួសារពីតំបន់ទ្រុឌទ្រោមឈ្មោះដីក្រហម ថាជាអំពើបំពានច្បាប់នៃប្រទេសកម្ពុជាផ្ទាល់តែម្តងគឺបំពានទាំងសិទ្ធិរបស់ពលរដ្ឋដើម្បីកាន់កាប់ដីធ្លីបំពានទាំងច្បាប់គ្រប់គ្រងដីធ្លី។
2009-01-27
ធនាគារជាតិកម្ពុជា បានបញ្ចុះការកំណត់ឲ្យធនាគារឯកជនតម្កល់ប្រាក់ទុកក្នុងអាជីវកម្មរបស់ខ្លួន ចំនួន ៤% ហើយបញ្ចប់ការរឹតបន្តឹងឥណទានឲ្យខ្ចីទិញអចលនវត្ថុ មានដីធ្លី និងអគារផ្ទះសម្បែងជាដើម។
2009-01-26
សាលាក្រុងភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រយ័ត្នប្រយែងក្នុងការអុជទានធូបនៅក្នុងពិធីសែនព្រេនកុងម៉ានៃឱកាសចូលឆ្នាំចិន ដែលចាប់ផ្តើមនៅព្រឹកថ្ងៃច័ន្ទនេះដើម្បីជៀសវាងគ្រោះថ្នាក់អគ្គីភ័យ។
2009-01-26
នាយរដ្ឋមន្ត្រីខ្មែរមានការពេញចិត្តចំពោះបច្ចេកវិជ្ជាទំនើបទាន់សម័យនៅក្នុងការជួបប្រជុំការងារជាមួយមន្ត្រីតាមបណ្តាខែត្រតាមរយៈម៉ាស៊ីនវីដេអូ។
2009-01-23
ថ្ងៃទី២២ មករា ឆ្នាំ២០០៩ ជាទិវាខួបទី៥នៃមរណភាពអតីតប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា។
2009-01-23
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃទី២១ មករា ថា រដ្ឋាភិបាលវៀតណាមត្រូវតែដោះលែងជាបន្ទាន់នូវព្រះសង្ឃនិងសកម្មជនសិទ្ធិដីធ្លីខ្មែរកម្ពុជាក្រោមដែលកំពុងជាប់នៅក្នុងពន្ធនាគារឬឃុំឃាំងក្នុងផ្ទះនៅក្នុងប្រទេសវៀតណាម ដោយសារការបញ្ចេញមតិដោយសន្តិវិធីនិងខាងជំនឿសាសនានិងនយោបាយរបស់ពួកគេ។
2009-01-19
នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមករា បានអញ្ជើញជាអធិបតីបើកសម្ពោធទីលានវាយកូនហ្គោលរបស់ក្រុមហ៊ុនកូរ៉េមួយឈ្មោះ KTC ដែលបានសាងសង់លើផ្ទៃដី ២០០ហិកតារ មានទីលានប្រណាំងសេះនិងម៉ូតែលសម្រាកផង ដោយវិនិយោគទុនជាទឹកប្រាក់ប្រមាណជាង ៤៥០លានដុល្លារសហរដ្ឋអាមេរិកនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
2009-01-16
ក្រសួងព័ត៌មានបានចេញប្រតិកម្មបដិសេធចំពោះការចោទប្រកាន់ថា រាជរដ្ឋាភិបាលប៉ងកម្រិតការផ្សាយដំណឹងតាមប្រព័ន្ធអ៊ិនថឹណិត។
2009-01-15
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងថៃ កាលពីឆ្នាំ២០០៨ បានកើនឡើង ២៨% ថ្វីបើប្រទេសទាំង២មានបញ្ហាជម្លោះព្រំដែនជាមួយគ្នាក៏ដោយ។
2009-01-15
ពលរដ្ឋខ្មែរក្នុងរដ្ឋ California នៃសមាគមអ្នកដុតនំដូណាត់បានអង្គាសប្រាក់គ្នាជួយដល់គ្រួសារជនរងគ្រោះមួយនៅខេត្តបាត់ដំបងដែលរងទុក្ខដោយសារតែអំពើអនិកជនខ្មែរអាមេរិកម្នាក់បានយកសាំងចាក់ស្រោចដុតលើគូដណ្តឹងរបស់ខ្លួន។
2009-01-15
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឲ្យផ្តល់យុត្តិធម៌ដល់លោក ស៊ុន ធន់ ដោយរក្សាទុកឲ្យនៅបង្រៀននៅវិទ្យាល័យទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
2009-01-15
មានភស្តុតាងថ្មីបង្ហាញថា ក្រុមមេរោគគ្រុនចាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃកំពុងក្លាយទៅជាស៊ាំនឹងការព្យាបាល ហើយកំពុងតែគំរាមដល់ការប្រឹងប្រែងជាសកលក្នុងការកម្ចាត់ជំងឺគ្រុនចាញ់នោះ។