ប័ណ្ណសារព័ត៌មាន
2009-10-30
គ្រួសារមួយដែលមានសមាជិកចំនួន៥នាក់បានស្លាប់កាលពីព្រឹកថ្ងៃទី៣០ តុលា ដោយសារឆក់ខ្សែភ្លើងដែលបានតភ្ជាប់ប្រើប្រាស់នៅក្នុងផ្ទះលិចទឹកនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជាយក្រុងភ្នំពេញ។
2009-10-30
នៅឯប្រទេសបារាំង ពលរដ្ឋអ្នកមានដើមកំណើតខ្មែររាប់រយនាក់បានរួមគ្នាធ្វើញត្តិស្នើសុំជំនួយអន្តរាគមន៍ពីលោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក នីកូឡា សារកូស្ហ៊ី (Nicolas Sarkozy)។
2009-10-28
យ៉ាងហោចណាស់មានតំណាងប្រជាពលរដ្ឋ៤៥នាក់ បានចូលរួមក្នុងសិក្ខាសាលាស្តីពីសិទ្ធិដីធ្លីនិងការអភិវឌ្ឍនៅសាលាក្រុងក្រចេះ កាលពីថ្ងៃ២៧ តុលា បន្ទាប់ពីការរកឃើញថា ការវិនិយោគដីសម្បទានកំពុងនាំពលរដ្ឋជាច្រើននាក់ឲ្យធ្លាក់ខ្លួនក្រ។
2009-10-21
អាជ្ញាធរកងរាជអាវុធហត្ថក្រុងភ្នំពេញ នៅថៃ្ងអង្គារ ២០ តុលានេះ បានកោះហៅក្រុមគ្រួសារ សាច់ញាតិរបស់សពកម្មករម្នាក់ ដែលរងការបាញ់សម្លាប់ដោយមន្ត្រីប្រដាប់អាវុធនៃកងអន្តរាគមន៍កាលពីយប់ថៃ្ង១៨ តុលា ដើម្បីសាកសួរជុំវិញហេតុការណ៍នៃការបាញ់ប្រហារនោះ។
2009-10-15
ស្រ្តីមេម៉ាយម្នាក់នៅក្នុងភូមិម្អម ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កំពុងតែស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការការពារសិទ្ធិមនុស្សអាដហុកនៅខេត្តនោះ ដើម្បីរកយុត្តិធម៌ចំពោះអ្វីដែលលោកស្រីបានចោទថា មន្រ្តីនគរបាលម្នាក់បានចាប់រំលោភលោកស្រីបានសម្រេចចំនួន២លើក ជាមួយនឹងការគំរាមអារក ឬបាញ់សម្លាប់ចោល បើសិនណារឿងអាស្រូវនេះបានលេចឮទៅអ្នកដទៃ។
2009-10-14
មេឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានអ្នកតំណាងរាស្ត្រខេត្តកំពង់ចាម ឲ្យដឹងថា កំពុងធ្វើការសម្ភាសន៍ដើម្បីសុំសិទ្ធិទៅជ្រកកោននៅប្រទេសទីបី ក្នុងគោលបំណងគេចឲ្យផុតពីការប៉ុនប៉ងចាប់ឃុំខ្លួនពីសំណាក់តុលាការខេត្ត។
2009-10-14
នៅប្រទេសបារាំង ពលរដ្ឋអ្នកមានដើមកំណើតខ្មែររាប់រយនាក់ គ្រោងនឹងរួមគ្នាធ្វើមហាបាតុកម្មអហិង្សានៅទីក្រុងប៉ារីស នាពេលឆាប់ៗខាងមុខនេះ ដើម្បីរំឭកខួប១៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។
2009-10-13
វេជ្ជបណ្ឌិតនៃនាយកដ្ឋានពេទ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឲ្យដឹងនៅថ្ងៃ១៣ តុលាថា ក្រសួងបានចាត់វិធានការឲ្យរោងចក្រកាត់ដេរឈ្មោះ The World Best Cambodia Co.,Ltd. ផ្អាកការងារជាបណ្តោះអាសន្នមួយថ្ងៃ បន្ទាប់ពីមានកម្មកររាប់រយនាក់សន្លប់ដោយជាតិគីមីពុលនោះ។
2009-10-13
ប្រភពពីមន្ត្រីការពារសិទ្ធិមនុស្សបានឲ្យដឹងថា នៅថ្ងៃ១២ តុលា ថា ពលរដ្ឋជាង១០០គ្រួសារនៅខេត្តឧត្តរមានជ័យកំពុងត្រូវបានជម្លៀសចេញពីទីកន្លែងជម្រកបណ្តោះអាសន្នឲ្យទៅរស់នៅទីកន្លែងផ្សេងៗទៀតនាពេលនេះ ហើយប្រជាពលរដ្ឋជាច្រើននាក់ទៀត ភាគច្រើនជាបុរសកំពុងប្រឈមមុខក្នុងការតាមចាប់ខ្លួនក្រោមបទញុះញង់នៃការតវ៉ាជម្លោះដីធ្លីកន្លងទៅថ្មីៗនេះ។
2009-10-12
កាសែតភ្នំពេញប៉ុស្តិ៍ផ្សាយកាលពីថ្ងៃ៧ តុលា ថា មន្រ្តីរាជរដ្ឋាភិបាលអះអាងថា ក្រុមហ៊ុនពីប្រទេសយៀកណាមបានរួសរាន់ប្រញាប់ប្រញាល់ដាក់ពាក្យសុំអាជ្ញាប័ណ្ណរកដីសម្បទានកាន់ច្រើនឡើងៗ ដើម្បីវិនិយោគនៅតាមតំបន់ជនបទលើវិស័យកសិកម្ម។
2009-10-11
អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ីបានថ្លែងនៅថ្ងៃ១១ តុលា ថា កិច្ចពិភាក្សាលើក្រមព្រហ្មទណ្ឌថ្មីដែលសមាជិកសភាកំពុងពិភាក្សានោះ គឺគណបក្សប្រឆាំងមិនអាចធ្វើការកែប្រែចំណុចណាមួយឡើយពីអនុសាសន៍អង្គការសង្គមស៊ីវិលនិងការចង់បានរបស់ប្រជាពលរដ្ឋនោះ។
2009-10-09
ប្រជាពលរដ្ឋនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចោទប្រកាន់មន្រ្តីអង្គការសេដាក់ថា បានបែងចែកមិនត្រឹមត្រូវប្រាក់ជំនួយរបស់កម្មវិធីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្រីក្រជុំវិញបឹងទន្លេសាប ដែលទទួលអនុវត្តដោយអង្គការសេដាក់ប្រចាំខេត្តពោធិ៍សាត់។
2009-10-08
ប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចោទប្រកាន់អាជ្ញាធរភូមិឃុំថា ការអនុវត្តគម្រោងផ្តល់ជំនួយសម្រាប់ជនក្រីក្រដែលធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិនេះខ្វះតម្លាភាពនិងមិនចំមុខសញ្ញាជនក្រីក្រពិតប្រាកដឡើយ។
2009-10-07
នៅក្នុងសប្តាហ៍កន្លងមកមានបាតុភូតធម្មជាតិយ៉ាងច្រើនបានកើតឡើងស្ទើរគ្រប់កន្លែងមានរញ្ជួយផែនដី មានទឹករលកស៊ូណាមី ជាពិសេសខ្យល់ព្យុះសង្ឃរា កេតសានា។
2009-10-02
គណៈកម្មការសហភាពអឺរ៉ុប (European Commission) បានផ្តល់ជំនួយជាបន្ទាន់ ដែលមានទឹកប្រាក់ចំនួន២លានអឺរ៉ូ ជួយដល់ជនរងគ្រោះដោយសារខ្យល់ព្យុះកំបុត្រត្បូងកេតសាណា នៅក្នុងប្រទេសកម្ពុជា វៀតណាម និងលាវ។