ប័ណ្ណសារព័ត៌មាន
2009-11-27
ក្រសួងការបរទេសខ្មែរនៅថ្ងៃទី២៧ វិច្ឆិកានេះ បានប្រកាសលុបចោលគម្រោងខ្ចីប្រាក់ពីរដ្ឋាភិបាលថៃក្នុងការសាងសង់ផ្លូវជាតិលេខ៦៨ ដែលភ្ជាប់ពីស្រុកក្រឡាញ់ទៅស្រុកសំរោង ហើយនិងភ្ជាប់ពីសំរោងទៅអូរស្មាច់។
2009-11-26
ប្រភពពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាបានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតលាវនៅឯខេត្តសៀមរាប នាថ្ងៃទី២៦ ខែវិច្ឆិកានេះ។
2009-11-25
ការដែលកំណើនពលរដ្ឋកំពុងតែកើនឡើងហើយតម្រូវការដីផលិតត្រូវបានកាត់បន្ថយដោយការផ្តល់សម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនវិនិយោគនោះ បានធ្វើឲ្យពលរដ្ឋពលរដ្ឋនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បារម្ភពីការបាត់បង់ដីសាធារណៈសម្រាប់បម្រើការរស់នៅប្រចាំថ្ងៃ។
2009-11-25
នៅឯដែនដីកម្ពុជាក្រោម មានព័ត៌មានថា មានការគំរាមកំហែងសុវត្ថិភាពសន្តិសុខរបស់ពលរដ្ឋខ្មែរក្រោមមួយចំនួននៅស្រុកស្វាយទង ខេត្តមាត់ជ្រូក បន្ទាប់ពីពលរដ្ឋបានតវ៉ាទាមទារដីស្រែចម្ការរបស់ពួកគាត់ពីអាជ្ញាធរវៀតណាមវិញ។
2009-11-20
តំណាងគណបក្សសមរង្ស៊ីនៅទ្វីបអាមេរិកខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសសភាជាតិខ្មែរ ដែលបានព្យួរអភ័យឯកសិទ្ធិលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី។
2009-11-20
គណៈកម្មការខ្មែរម្ចាស់ស្រុកគ្រោងរៀបចំកិច្ចប្រជុំមួយនៅចុងសប្តាហ៍នេះ នៅរដ្ឋវឺជ្ហីញ៉ា សហរដ្ឋអាមេរិក (ស.រ.អា) ផ្តោតអំពីដំណើរកម្ពុជាឆ្ពោះទៅរកជ្រោះមរណៈក្នុងសហព័ន្ធឥណ្ឌូចិន។
2009-11-20
ក្រុមជនជាតិភាគតិចនៅខេត្តមណ្ឌលគិរី បានសម្ដែងថា ក្រុមហ៊ុនបារាំងដែលអភិវឌ្ឍនៅឃុំប៊ូស្រា បន្តពីក្រុមហ៊ុនជាច្រើនផ្សេងទៀតដែលប្តូរតែឈ្មោះ កំពុងធ្វើឲ្យបាត់ដីចម្ការវិលជុំដីត្រណម និងធ្វើឲ្យមានប៉ះពាល់ដល់បរិស្ថានផងដែរ នៅគ្រាដែលកំពុងវិនិយោគចម្ការកៅស៊ូ។
2009-11-16
កាសែតយៀកណាម ញ៉ិនហ្សិន (Nhan Dan) បានហៅសកម្មភាពដកបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅក្នុងស្រុកចន្ទ្រា ខេត្តព្រៃវែង ពីសំណាក់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ថាជាអំពើវិទ្ធង្សនា។
2009-11-16
ក្រុមហ៊ុនរាវរកនិងផលិតប្រេងកាតយៀកណាម ឈ្មោះ PetroVietnam Exploration and Production Corporation (PVEP) នឹងមកខួងរាវរកប្រេងកាតប៉ែកឦសានអាងបឹងទន្លេសាប ក្នុងប្លុកលេខ១៥។
2009-11-13
អាជ្ញាធរនគរបាលខេត្តកំពតបានដោះលែងពលរដ្ឋម្នាក់ឲ្យមានសេរីភាពវិញ កាលពីថៃ្ង១១ វិច្ឆិកា ដោយសារតែពលរដ្ឋរូបនោះបានសុខចិត្តចុះហត្ថលេខាលើកិច្ចសន្យាឈប់តវ៉ាជាបន្តទៀត ជំទាស់ទៅនឹងផែនការចាក់ដីលុបឆ្នេរសមុទ្ទ ដោយក្រុមហ៊ុនឯកជនមួយនៅកែបថ្មី ស្រុកឈូក ខេត្តកំពត ។
2009-11-11
នៅថ្ងៃទី១០ វិច្ឆិកា អតីតព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានផ្ញើចុតហ្មាយជូនមេដឹកនាំរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាពីក្រុងប៉េកាំង បន្ទាប់ព្រះអង្គបានទទួលសារលិខិតពីលោក សម រង្ស៊ី សមាជិករដ្ឋសភាពីបក្សជំទាស់ ដែលនិយាយចោទប្រកាន់ថា យៀកណាមលបលួចបង្ខិតបង្គោលព្រំដែនដោយបោះលើដីស្រែប្រជាពលរដ្ឋខ្មែរ ក្នុងពេលលោកហែកឋិនទៅឃុំមួយក្នុងខេត្តស្វាយរៀង។
2009-11-07
ប្រជាពលរដ្ឋម្នាក់ត្រូវបានខ្មាន់កាំភ្លើងដែលជាអ្នកយាមការពារឡូត៍នេសាទលេខ១០ក្នុងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បាញ់ឲ្យរងរបួសជាទម្ងន់និងទទួលមរណភាពនៅឯមន្ទីរពេទ្យនៅព្រឹកថ្ងៃទី៥ វិច្ឆិកា។
2009-11-04
សេចក្តីរាយការណ៍ពីខេត្តព្រៃវែងបានឲ្យដឹងថា ពលរដ្ឋនៅក្នុងខេត្តនេះ បានចោទប្រកាន់ព្រះសង្ឃមួយអង្គថា បានចាប់រំលោភសេពសន្ថវៈភរិយារបស់គេម្នាក់ ខណៈដែលស្ត្រីរូបនោះបានទៅស្រោចទឹកនៅក្នុងវត្ត។
2009-11-03
តុលាការក្រុងភ្នំពេញបានកាត់ទោសបុរសជនជាតិតៃវ៉ាន់ម្នាក់ កាលពីថ្ងៃ៣០ តុលា សប្តាហ៍កន្លងមកនេះ ឲ្យជាប់ពន្ធនាគារចំនួន៣៧ឆ្នាំ ពីបទរត់ពន្ធគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់។
2009-11-03
លោក សូវ៉ាត ព្រះរាជអាជ្ញានៃតុលាការខេត្តបន្ទាយមានជ័យ បានប្រាប់ទីភ្នាក់ងារព័ត៌មាន អាអេហ្វប៉េ (AFP) កាលពីថ្ងៃច័ន្ទ ថា តុលាការខេត្តកាលពីថ្ងៃអាទិត្យបានចោទប្រកាន់បុរសជនជាតិដាណាម៉ាកម្នាក់ អាយុ៦១ឆ្នាំ ឈ្មោះ ខេណេត ហេនសិន យ៉កហ្កេន (Kenneth Hansen-Jorgen) ពីបទធ្វើបាបចាប់បង្ខំរួមភេទជាមួយកុមារី៣នាក់ អាយុក្រោម១៥ឆ្នាំ នៅផ្ទះសំណាក់មួយក្នុងទីក្រុងប៉ោយប៉ែត ជិតព្រំដែនខ្មែរថៃ។