ប័ណ្ណសារព័ត៌មាន
2009-12-30
លោក កៅ រតនា មន្ត្រីប៉ូលិសនៅខេត្តព្រះសីហនុមានប្រសាសន៍ថា បុរសអូស្ដ្រាលីឈ្មោះ ចន អេតវើត ថមសុន (John Edward Thompson) អាយុ ៤៧ឆ្នាំ ត្រូវគេសម្លាប់ ហើយអាជ្ញាធរកំពុងតែស៊ើបអង្កេតរកមូលហេតុនៃឃាតកម្មនេះ។
2009-12-29
សមាគមអាដហុកបានសម្រេចរួចហើយថា នឹងបញ្ជូនសកម្មជនការពារសិទ្ធិមនុស្ស លោក ប៉ែន ប៉ុណ្ណារ៍ ឲ្យត្រឡប់ទៅបំពេញការងារនៅខេត្តរតនគិរីវិញ។
2009-12-28
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលខ្មែរបានអញ្ជើញជាគណៈអធិបតីក្នុងការបើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥និងលេខ៦ពីតំបន់ប៉ោយប៉ែតមកខេត្តសៀមរាបចម្ងាយប្រមាណជាង១៤០គីឡូម៉ែត្រ កាលពីព្រឹកថ្ងៃច័ន្ទ ២៨ ធ្នូ បន្ទាប់ពីកំណាត់ផ្លូវនោះចាប់ផ្តើមសាង់សង់រយៈពេលជាង៣ឆ្នាំនិងរួចរាល់ជាស្ថាពរ។
2009-12-27
មានមនុស្ស ២នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវជាតិលេខ២ កាលពីយប់ថ្ងៃទី២៤ ធ្នូកន្លងមកនេះ។
2009-12-26
ការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្តពោធិ៍សាត់ បានឲ្យដឹងថា សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០០៩ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឲ្យចាប់អារម្មណ៍។
2009-12-25
កងរាជអាវុធហត្ថខេត្តបាត់ដំបងបានចាប់ស្ត្រីម្នាក់ដោយចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន បន្ទាប់ពីស្ត្រីរូបនោះបានយកកាំបិតប៉័ងតោចូលទៅក្នុងផ្ទះជនរងគ្រោះ កាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ប្លន់យកមាសនិងលុយជាច្រើនលានរៀលកាលពីព្រឹកថ្ងៃ២៣ ធ្នូ។
2009-12-22
អនុប្រធានាធិបតីចិន លោក ស៊ី យិនពីង (Xi Jinping) ក្នុងពេលមកទស្សនកិច្ចប្រទេសកម្ពុជាចំនួន៣ថ្ងៃ បានបើកសម្ពោធស្លាកវិទ្យាស្ថាន ខុង ជឺ នៅរាជបណ្ឌិតសភាកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនៅកម្ពុជា។
2009-12-20
មន្ត្រីប៉ូលិសនៃស្នងការដ្ឋានប៉ូលិសខេត្តមណ្ឌលគិរី ឲ្យដឹងនៅថ្ងៃអាទិត្យ ទី២០ ធ្នូ ឆ្នាំ២០០៩ ថា បុរសចំនួនពីរនាក់ត្រូវចាប់ខ្លួនក្នុងបទចោទប្រកាន់ថា បានរំលោភក្មេងស្រីមិនទាន់គ្រប់អាយុពីរករណីផ្សេងគ្នា។
2009-12-18
សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់កំណត់មុខសញ្ញាក្រុមប្លន់ប្រដាប់អាវុធដែលបានប្រើឯកសណ្ឋានកងទ័ពប្លន់ផ្ទះអ្នកភូមិមួយនៅស្រុកសំឡូតនៅឡើយទេ។ ប៉ុន្តែពួកគេអះអាងថាកំពុងធ្វើកិច្ចសហការជាមួយអង្គភាពទ័ពក្នុងការតាមស្រាវជ្រាវក្រុមចោរប្លន់នោះហើយ។
2009-12-18
សកម្មភាពប្លន់ប្រដាប់អាវុធបានកើតឡើងផ្ទួនៗ និងជាបន្តបន្ទាប់នាពេលថ្មីៗនេះនៅឯស្រុកបាកាន។
2009-12-17
ទាហានប្រចាំស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានគេចោទថា បានយកកាំភ្លើងប្លន់អ្នកស្រុកក្នុងឯកសណ្ឋានទាហានស្រស់ៗ ខណៈដែលកងទាហានទាំងនោះត្រូវបានបំពាក់អាវុធដើម្បីការពារព្រំដែនខ្មែរ-ថៃ។
2009-12-16
ប្រជាជននិងអាជ្ញាធរចំណុះជើងវត្តសំរោងធំ ហៅវត្តសំរោងក្អែ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រិះគន់សាលក្រមតុលាការសាលាដំបូងខេត្តកណ្ដាល ដែលបានចេញនាពេលថ្មីៗយកដីវត្តទៅប្រគល់ឲ្យសមាជិកក្រុមអតីតសេនាជន។
2009-12-16
មុនសម័យកាលអាណាចក្រភ្នំ មនុស្សដែលរស់នៅលើទឹកដីខ្មែរនាសម័យនោះរស់នៅចងក្រងជាសហគមន៍តាំងពីច្រើនពាន់ឆ្នាំមុនគ្រិស្តសករាជទៅទៀត។
2009-12-16
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃអង្គារបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានសន្យាផ្តល់ថវិកាសម្រាប់កសិដ្ឋានគំរូចំនួន ២ នៅកម្ពុជា។
2009-12-15
អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាបានរកឃើញគ្រាប់ស្រូវដែលមានអាយុកាលតាំងពីរាប់ពាន់ឆ្នាំមុនគ្រិស្តសករាជទៅទៀត ដែលត្រង់នេះបង្ហាញឲ្យឃើញថា បុព្វបុរសរស់នៅលើទឹកដីខ្មែរចេះធ្វើស្រែនិងដាំដុះស្រូវរួចជាស្រេចទៅហើយតាំងពីសម័យកាលនោះ។