ប័ណ្ណសារព័ត៌មាន
2009-02-28
រដ្ឋាភិបាលខ្មែរបានអនុម័តឲ្យមានឧទ្យានសម្រាប់ការបរបាញ់សត្វកម្សាន្តរបស់អ្នកមាននៅព្រៃជនបទនាខេត្តភាគឦសាន។
2009-02-26
ក្រសួងការងារនិងហ្វឹកហ្វឺនវិជ្ជាជីវៈបានលាតត្រដាងរបាយការណ៍ឲ្យដឹងអំពីស្ថានភាពរោងចក្រកាត់ដេរនៅកម្ពុជាកាលពីថ្ងៃអង្គារ ថា មានរោងចក្រចំនួន២០៧រោងចក្របានបិទទ្វារពីរវាងឆ្នាំ២០០៤និងឆ្នាំ២០០៨។ រោងចក្រ២០៧នេះយកកម្មករធ្វើការចំនួន៧៥០០០នាក់។
2009-02-26
ការិយាល័យផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងការងារ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក (ស.រ.អា.) កាលពីថ្ងៃពុធកន្លងទៅបានចេញរបាយការណ៍ប្រចាំឆ្នាំ២០០៨ និយាយអំពីស្ថានភាពរបៀបរបបដឹកនាំប្រទេសកម្ពុជាលើវិស័យជាច្រើនដែលគេសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំមិនសូវមានការប្រែប្រួលប៉ុន្មានឡើយ។
2009-02-24
កិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសកម្ពុជានិងវៀតណាមបានលាតសន្ធឹងទៅលើវិស័យទូរស័ព្ទចល័ត។
2009-02-23
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃសុក្រ ទី២៧ កុម្ភៈ ដល់ថ្ងៃអាទិត្យ ទី១ មីនា ខាងមុខនេះ នាទីក្រុងឆាអាំ-ហួហ៊ីន ប្រទេសថៃ។
2009-02-23
កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក ហេង សំរិន ប្រធានរដ្ឋសភាខ្មែរនិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានអំពាវនាវឲ្យយៀកណាមបន្តពង្រីកការងារវិនិយោគសេដ្ឋកិច្ច ទេសចរណ៍ និងទំនាក់ទំនងមិត្តភាពវិស័យយោធាដើម្បីប្រយោជន៍ទៅវិញទៅមករវាងរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជានិងយៀកណាម។
2009-02-23
ក្លឹបអ្នកកាសែតកម្ពុជានៅថ្ងៃច័ន្ទនេះ បានសម្តែងការអបអរសាទរចំពោះប៉ូលិសខ្មែរដែលបានចាប់ខ្លួនជនសង្ស័យទាក់ទិននឹងសំណុំរឿងបាញ់ប្រហារ លោក ថុង អ៊ុយប៉ាង នាយកការផ្សាយកាសែតកោះសន្តិភាព កាលពី១១ឆ្នាំមុន ដែលកាលណោះលោក ថុង អ៊ុយប៉ាង រួចផុតពីគ្រោះថ្នាក់ដល់ជីវិតគ្រាន់តែរងរបួសត្រូវបាញ់ចំ២គ្រាប់ប៉ុណ្ណោះ។
2009-02-23
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា អា.កា.ប៉េ. បានចុះផ្សាយអនុក្រឹត្យចំនួន ២ នៅថ្ងៃច័ន្ទ ទី២៣ កុម្ភៈនេះ។
2009-02-22
គណបក្សសម រង្ស៊ី នៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២០ កុម្ភៈនេះ ប្តូរឈ្មោះទីតាំងឲ្យទៅជាគណបក្សសម រង្ស៊ី ប្រចាំនៅអាមេរិកខាងជើងវិញ។
2009-02-15
កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅនេះអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានផ្ញើលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឲ្យរដ្ឋាភិបាលតបបញ្ជាក់ជាផ្លូវការថា ក្នុងចន្លោះពីដើមខែមករា ២០០៩ មកដល់ពេលនេះ តើលោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ឈិនណាវ៉ាត់ មានដែលចូលមកក្នុងទឹកដីខ្មែរឬទេ? បើមានតើចូលមកតាមច្រកណា? នៅពេលណា? និងនៅទីណា?។
2009-02-12
កាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃអង្គារ ទី១០ កុម្ភៈ ចុះផ្សាយថា ទាំងប្រជាពលរដ្ឋសាមញ្ញ ទាំងក្រុមទាហាន កំពុងព្យាយាមដណ្តើមគ្នាកាន់កាប់ដីស្រែចម្ការនៅតំបន់មានវិវាទរឿងព្រំដែនរវាងកម្ពុជានិងថៃ។
2009-02-11
ទន្ទឹមគ្នានឹងរោងចក្រសហគ្រាសកាត់ដេរនៅក្នុងស្រុកបានបិទទ្វារជាបន្តបន្ទាប់ដែលបណ្តាលឲ្យកម្មករជាច្រើនម៉ឺននាក់បាត់បង់ការងារហើយនោះ វិស័យអាកាសចរណ៍នៅកម្ពុជាក៏មានការថយចុះផងដែរ។
2009-02-11
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈខាងមុខនេះ វេលាម៉ោង១០ព្រឹកនឹងមានកិច្ចប្រជុំមួយជាមួយតំណាងគណបក្សនយោបាយនិងអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅទីស្តីការគ.ជ.ប.មានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ។
2009-02-09
លោកឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលឡើងមកជំនួស លោក ហុក ឡងឌី បានចេញសារាចរកាលពីសប្តាហ៍មុនតឿនម្ចាស់រថយន្តដែលប្រើផ្លាកលេខរថយន្តរបស់ប៉ូលិសឬយោធាខេមរភូមិន្ទខុសច្បាប់ឲ្យប្រញាប់ដកចេញ ហើយចុះបញ្ជីសុំផ្លាកស៊ីវិលត្រឹមត្រូវមកប្រើ បើពុំនោះទេនឹងត្រូវចាប់ផាកពិន័យតឹងរ៉ឹងចាប់ពីចុងខែមេសាខាងមុខនេះទៅ។
2009-02-08
នាសន្និសីទសេដ្ឋកិច្ចនៅភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រីខ្មែរបានវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសអភិវឌ្ឍន៍ហើយរួមទាំងសហគមន៍អ្នកផ្តល់ជំនួយថា វិបត្តិសេដ្ឋកិច្ចក្នុងពិភពលោកបច្ចុប្បន្ននេះកើតមកពីអំពើពុករលួយនិងចំណាត់ការមិនត្រឹមត្រូវនៃប្រទេសទាំងនោះ។