ប័ណ្ណសារព័ត៌មាន
2009-04-29
កិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនខ្មែរថៃនឹងផ្តើមឡើងនៅថ្ងៃពុធនេះ នាទីក្រុងសៀមរាប ដើម្បីពិភាក្សាគ្នាដោះស្រាយរកភាពស្ងប់សុខជូនប្រជាពលរដ្ឋទាំងពីរប្រទេសដែលរស់នៅតាមបណ្តោយព្រំដែន។
2009-04-28
ប្រជាពលរដ្ឋខ្មែរសង្ឃឹមថា ការជួយឧបត្ថម្ភធនធាននិងបច្ចេកទេសពីប្រទេសជឿនលឿនដល់រាជរដ្ឋាភិបាលមិនត្រឹមតែអាចបង្រ្កាបជំងឺឆ្លងកាចសាហាវបានប៉ុណ្ណោះទេ គឺអាចនឹងកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពអ្នករស់នៅតាមជនបទទៀតផង។
2009-04-24
រោងចក្រផលិតទឹកស្អាតថ្មីមួយនៅជ្រោយចង្វានឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែមេសានេះ។
2009-04-21
គណៈកម្មការអឺរ៉ុបបានសម្រេចផ្តល់ថវិកាចំនួន៤លានអឺរ៉ូស្មើនឹងប្រមាណ៥លានដុល្លារអាមេរិកដើម្បីឧបត្ថម្ភដល់គម្រោងសង្គមស៊ីវិលនានាដែលជាវិភាគទានចំពោះជោគជ័យនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពាក់ព័ន្ធនឹងការលុបបំបាត់ភាពក្រីក្រនិងការអត់ឃ្លាននៅកម្ពុជា។
2009-04-20
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ ទីផ្សារលក់ម៉ូតូនៅកម្ពុជាឆ្នាំនេះ បានធ្លាក់ចុះយ៉ាងគួរឲ្យព្រួយបារម្ភ។
2009-04-19
រដ្ឋាភិបាលវៀតណាមនឹងកាត់បន្ថយពន្ធដារលើមុខទំនិញខ្លះនិងសេវាដើម្បីជំរុញឲ្យសេចក្តីត្រូវការកើនឡើងនៅពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។
2009-04-18
សកម្មជនប្រឆាំងអំពើប្រល័យពូជសាសន៍ជុំវិញពិភពលោកបានសម្រេចយកខែមេសារៀងរាល់ឆ្នាំជាខែដែលពួកគេត្រូវប្រារព្ធពិធីរំឭកខួប និងដើម្បីការពារអំពើសម្លាប់រង្គាលដែលបានកើតមានឡើងដោយហោចណាស់នៅក្នុងប្រទេសចំនួន៦លើពិភពលោកនេះ។
2009-04-08
ព្រះសង្ឃនិងមន្ត្រីមួយចំនួននៅថ្ងៃពុធនេះបានរៀបចំពិធីបង្សុកូលមួយនៅអតីតគុកទួលស្លែងដើម្បីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដែលត្រូវបានស្លាប់នៅក្នុងគុកទួលស្លែងក្នុងរបបខ្មែរក្រហម។
2009-04-07
សេដ្ឋកិច្ចកម្ពុជានឹងស្រុតចុះនៅក្រោម១%តាមការព្យាករណ៍ពីធនាគារពិភពលោកដែលចេញឲ្យដឹងនៅថ្ងៃអង្គារនេះ។
2009-04-07
អតីតមេគុកទួលស្លែង កាំង ហ្គិចអ៊ាវ ហៅ ឌុច ហៅ ហង្ស ពិន បានថ្លែងរៀបរាប់ប្រាប់ចៅក្រមក្នុងសវនាការជម្រះក្តីនាថ្ងៃអង្គារនេះថា ការឆ្លើយសារភាពពីអ្នកទោសក្រោមការគ្រប់គ្រងរបស់គាត់ភាគច្រើនជាចម្លើយគ្មានការពិតឡើយ។
2009-04-06
កាសែតថៃ The Nation ផ្សាយថា រដ្ឋាភិបាលថៃមិនសប្បាយចិត្តសោះចំពោះប្រទេសខ្លះដែលផ្តល់ជម្រកដល់អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ិន ស៊ីណាវ៉ាត្រ ឲ្យយកធ្វើជាឈ្នាន់សម្រាប់វាយប្រហាររដ្ឋាភិបាលថៃ។
2009-04-03
រដ្ឋអំណាចចង់បង្រ្កាបការផ្សាយកម្មវិធីនានាតាមស្ថានីយទូរទស្សន៍មួយចំនួនដែលគ្មានច្បាប់អនុញ្ញាតឲ្យចាក់ផ្សាយនូវផលិតផលរក្សាសិទ្ធិ។