ប័ណ្ណសារព័ត៌មាន
2009-05-29
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចុះថ្ងៃ២៧ ឧសភា ២០០៩ បានឲ្យដឹងថា ក្នុងឱកាសរំឭកទិវាអន្តរជាតិស្តីពីសកម្មភាពដើម្បីសុខភាពរបស់ស្ត្រី រដ្ឋាភិបាលសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍យ៉ាងខ្លាំងដល់សុខភាពស្ត្រីខ្មែរ ហើយស្ថានទូតសូមសម្ដែងការសរសើរចំពោះអង្គការនានាផ្នែកសុខភាពដែលធ្វើសកម្មភាពដើម្បីជួយលើកតម្កើងសុខភាពស្ត្រីនៅស្រុកខ្មែរ។
2009-05-28
អង្គការសង្គមស៊ីវិលមួយឈ្មោះអង្គការផែកគ្រោងនឹងរៀបចំការប្រគំតន្រ្តីមួយដែលគេដាក់ចំណងជើងថា ការប្រគំតន្រ្តីបាតដៃស្អាតស្អំ។
2009-05-27
កិច្ចប្រជុំលើកទី១៧នៃរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយនឹងប្រទេសនៃសហភាពអឺរ៉ុបនឹងចាប់ផ្តើមនៅថ្ងៃទៅ២៧ឧសភានេះហើយ នៅក្នុងរាជធានីភ្នំពេញ។
2009-05-22
របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីម្សិលមិញបានលើកឡើងថា ការធ្វើទំនប់ច្រើនហួសនៅប្រទេសចិនបង្កការគំរាមខ្លាំងដល់អនាគតនៃទន្លេមេកុងដែលជាទន្លេធំមួយនៅក្នុងពិភពលោក ហើយដែលមានការចម្រូងចម្រាសស្រេចហើយនោះ។
2009-05-21
បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះ Lee Kyung Jun អាយុ៤០ឆ្នាំ បានត្រូវតុលាការក្រុងភ្នំពេញកាលពីថ្ងៃអង្គារកន្លងមកនេះចោទប្រកាន់ពីបទធ្វើសំណុំឯកសារក្លែងក្លាយពាក់ព័ន្ធនឹងសំបុត្រអាពាហ៍ពិពាហ៍រវាងបុរសជនជាតិកូរ៉េខាងត្បូងនិងស្ត្រីខ្មែរ។
2009-05-17
ប្រភពពីក្រុងបាងកកបានឲ្យដឹងថា មេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ អនុពង្សផាវចិន្តា បានថ្លែងថា កម្ពុជានិងថៃអាចដោះស្រាយបានចំពោះសំណើសុំឲ្យសងប្រាក់ជាង២លានដុល្លារទៅលើការខូចខាតទ្រព្យសម្បត្តិអ្នកស្រុកនៅតំបន់ព្រះវិហារ។
2009-05-16
មេដឹកនាំពិភពលោកបានថ្លែងរិះគន់យ៉ាងខ្លាំងប្រតិកម្មទៅនឹងការចាប់ខ្លួនលោកស្រី អង់សាន ស៊ូជី មេដឹកនាំនៃគណបក្សគាំទ្រលិទ្ធិប្រជាធិបតេយ្យដើម្បីកាត់ទោសពីបទរំលោភបញ្ញត្តិការជាប់ឃុំនៅក្នុងផ្ទះ បន្ទាប់ពីបុរសជនជាតិអាមេរិកាំងម្នាក់ឈ្មោះ John Yettaw បានហែលឆ្លងទន្លេសំដៅមកកាន់ផ្ទះដែលឃុំខ្លួនអ្នកស្រី ហើយបានស្នាក់នៅក្នុងបរិវេណផ្ទះនោះអស់ចំនួនមួយយប់។
2009-05-15
ថ្ងៃនេះការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) នឹងប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលការស៊ើបអង្កេតក្រោយការផ្ទុះ នៅឯទីបញ្ជាការកងពលតូច៧០ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពោធិ៍ចិនតុង វេលាម៉ោង១២ថ្ងៃត្រង់។
2009-05-12
ក្រុមសង្គមស៊ីវិលការពារសិទ្ធិមនុស្សនៅកម្ពុជាបាននាំគ្នាសម្ដែងក្ដីខកចិត្តចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលថានឹងមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលទៅចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការស្ដីពីសិទ្ធិផ្នែកសង្គមកិច្ច សេដ្ឋកិច្ចនិងវប្បធម៌ នៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ នៅពេលខាងមុខនេះ ហើយបានចាត់ទុកជំហរដូច្នេះថាជាការមិនអើពើយកចិត្តទុកដាក់នឹងកាតព្វកិច្ចរបស់ខ្លួនចំពោះសិទ្ធិមនុស្សជាអន្តរជាតិ។
2009-05-12
សមាជិកសភាតំណាងរាស្រ្ដពីគណបក្សសមរង្ស៊ីបានធ្វើការអំពាវនាវសុំឲ្យរាជរដ្ឋាភិបាលលុបចោលគម្រោងអភិវឌ្ឍន៍ណាដែលគ្មានធ្វើសកម្មភាពចេញពីបញ្ចីរដ្ឋថាជាគម្រោងវិនិយោគទុន។
2009-05-11
ក្រុមហ៊ុនដឹកជញ្ជូនទំនិញពីប្រទេសហុល្លង់ ឈ្មោះ TNT NV បានពង្រីកសេវាដឹកជញ្ជូនតាមផ្លូវគោករបស់ខ្លួនមកកាន់ប្រទេសកម្ពុជាផងដែរ ដោយហៅការពង្រីកផ្លូវថ្មីនេះថា Asia Road Network (ARN)។
2009-05-10
អគ្គលេខាធិការអ.ស.ប លោក បាន គីមូន បានធ្វើសារផ្ញើជូនមនុស្សលោកទូទាំងសកលលោកនៅថ្ងៃប្រារព្ធបុណ្យអន្តរជាតិវិសាខបូជាដែលជាថ្ងៃព្រះពុទ្ធអង្គទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់ចូលបរិនិព្វាននោះ ឲ្យចេះមានធម៌មេត្តាករុណាមានសាមគ្គីភាពរវាងគ្នានិងគ្នា។
2009-05-10
វិបត្តិសេដ្ឋកិច្ចក្នុងពិភពលោកបានជះឥទ្ធិពលមកលើសេដ្ឋកិច្ចជាតិកម្ពុជាមួយកម្រិតធំបង្គួរជាពិសេសតម្លៃដីធ្លី។
2009-05-05
ថ្ងៃកំណត់ឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ក្រុម៧៨ចាកចេញពីលំនៅ ដីធ្លីរបស់ពួកគាត់ បានមកដល់ហើយនៅថ្ងៃ៥ ឧសភានេះ យោងតាមលិខិតរបស់លោកអភិបាលក្រុងភ្នំពេញ កែប ជុតិមា ចុះថ្ងៃទី២០ មេសា។
2009-05-04
ប្រធានគណៈប្រតិភូសង្ឃនៃសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានចូលរួមសន្និសីទនិងពិធីបុណ្យវិសាខបូជាអន្តរជាតិដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅនៅក្នុងប្រទេសថៃចាប់ពីថ្ងៃច័ន្ទនេះបានឲ្យដឹងថា ព្រះអង្គនិងសមាជិកគណៈប្រតិភូ៤អង្គទៀតបានទទួលកិច្ចសន្យាពីព្រះសង្ឃជាមហាថេរក្នុងប្រទេសថៃ ថានឹងជួយបំពេញឧបសម្បទាជាភិក្ខុភាវៈ គឺបំបួសភិក្ខុប្រគេនអតីតចៅអធិការវត្តភ្នំដិនខាងជើងនៅក្រោយថ្ងៃពិសាខបូជានេះ។