ប័ណ្ណសារព័ត៌មាន
2009-07-31
លោក ជា ហ៊ាន ប្រធានអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជាសកម្មជនការពារព្រៃឈើ កំពុងរងការប្តឹងពីមន្រ្តីក្រសួងបរិស្ថាន ដោយសារតែលោកបានចុះទៅស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ កន្លងមកនេះ។
2009-07-30
ក្រសួងទេសចរណ៍បានចេញរបាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារកន្លងទៅនេះ អំពីកំណើនទេសចរក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០០៩ ថា បានកើន ៤០% តែជាទេសចរជនជាតិយៀកណាម។
2009-07-29
ផលិតផលទឹកត្រីខ្មែរមួយ អាចនឹងនាំចេញទៅលក់ក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។
2009-07-29
កាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃអង្គារ ២៨ កក្កដា ផ្សាយថា មន្រ្តីយោធានៃកងយោធពលខេមរភូមិន្ទបានបដិសេធការចោទប្រកាន់ថា ក្រុមទាហានធ្វើសកម្មភាពកាប់ឈើព្រៃខុសច្បាប់នៅក្នុងខេត្តព្រះវិហារ។
2009-07-27
មន្ត្រីប៉ូលិសខេត្តកំពង់ចាមបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍នៅចុងសប្តាហ៍នេះថា ក្នុងរយៈពេលចន្លោះពីខែកុម្ភៈនិងខែកក្កដា ឆ្នាំ២០០៩ ប៉ូលិសនៅខេត្តនេះបានរឹបអូសកាំភ្លើងច្នៃផលិតក្នុងស្រុកបានចំនួន១៤០ដើមនៅស្រុកចំនួន៦ គឺរឹបអូសពីអ្នកបរបាញ់សត្វពីក្រុមជនអន្ធពាលនិងពីអ្នកដែលផលិតអាវុធច្នៃនោះ។
2009-07-24
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃសុក្រនេះបានសរសេរលិខិតទៅជូនលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ស្តីពីភាពមិនប្រក្រតីនិងពុករលួយក្នុងការរៀបចំគណៈកម្មការមេប្រយោគប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង ២៨ ខែកក្កដា ឆ្នាំ២០០៩ខាងមុខនេះ។
2009-07-24
គណបក្សសមរង្ស៊ីគ្រោងនឹងរៀបចំពិធីដុតទៀននៅមុខតុលាការក្រុងភ្នំពេញនៅថ្ងៃសុក្រនេះដើម្បីទាមទារឲ្យតុលាការកម្ពុជាកាត់សេចក្តីប្រកបដោយភាពយុត្តិធម៌លើករណីអ្នកតំណាងរាស្រ្ត មូរ សុខហួរ ដែលទទួលរងការចោទប្រកាន់ពីលោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ពីបទបរិហារកេរ្តិ៍។
2009-07-24
សហភាពអន្តរសភា (IPU) ដែលមានទីស្នាក់ការនៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នឹងបញ្ជូនតំណាងរបស់ខ្លួនឲ្យមកសង្កេតការវិនិច្ឆ័យក្តីក្នុងតុលាការស្ដីពីរឿងអ្នកស្រី មូរ សុខហួរ។
2009-07-23
ដីធ្លីក្នុងក្រុងភ្នំពេញបានធ្លាក់ថ្លៃចុះប្រមាណ ៥០% ក្នុងឆ្នាំ២០០៩។ នេះបើតាមការអះអាងពីក្រុមហ៊ុនជំនួញអចលនវត្ថុដីធ្លីនិងផ្ទះសម្បែង ឈ្មោះ ប៊ុណ្ណា ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ផ្សាយថ្ងៃ ២២ កក្កដា កន្លងទៅនេះ។
2009-07-21
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានជូនដំណឹងនៅថ្ងៃនេះដែរថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយតាមរយៈក្របខ័ណ្ឌនៃគម្រោងជំនួយអត់សំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នូវថវិកាចំនួន ២៩ម៉ឺន៣៩៦ដុល្លារអាមេរិកដល់អង្គការឃែរអន្តរជាតិជប៉ុន (CARE International Japan)។
2009-07-21
កម្ពុជាត្រូវទិញអំបិលបន្ថែមពីប្រទេសចិនដីគោកដោយមកពីបរិមាណផលិតផលអំបិលលក្នុងស្រុកបានធ្លាក់ចុះ។
2009-07-21
វិទ្យុសំឡេងយៀកណាមផ្សាយកាលពីថ្ងៃសៅរ៍ ទី១៨ កក្កដា ពីក្រុងហាណូយថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងយៀកណាមកាន់តែប្រសើរឡើងៗក្នុងរវាងប៉ុន្មានឆ្នាំកន្លងទៅនេះ គឺថារីកចម្រើនទាំងខ្លឹមសារ ទាំងវិសាលភាព។
2009-07-17
អគ្គនាយកនៃប្រព័ន្ធការផ្សាយតាមប្រព័ន្ធអ៊ិនធឺណិតដែលមានទីតាំងនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា បានឲ្យដឹងថា ប្រព័ន្ធការផ្សាយរបស់លោកដែលបានចាប់ផ្តើមបម្រើសាធារណជនក្នុងការសាកល្បងតាំងពីខែមីនា ដើមឆ្នាំ២០០៩មកនោះ ការសាកល្បងនេះបានប្រព្រឹត្តទៅដោយជោគជ័យហើយ។
2009-07-16
តុលាការខេត្តព្រះសីហនុនៅថ្ងៃព្រហស្បតិ៍នេះបានកាត់ទោសជនជាតិជប៉ុនឈ្មោះ Shunichi Nakagawa អាយុ៣៣ឆ្នាំ ឲ្យជាប់គុក៦ឆ្នាំ ពីបទថាបានថតរូបអាសអាភាសរបស់ក្មេងប្រុសអាយុក្រោម១៤ឆ្នាំចំនួន៧នាក់។
2009-07-16
តំណាងមជ្ឈមណ្ឌលពុទ្ធសាសនានិងវប្បធម៌ខ្មែរនៅទីក្រុងហាមិលតុន (Hamilton) ខែត្រអង់តារីយ៉ូ ប្រទេសកាណាដា បានរៀបចំពិធីស្រោចស្រពសុគន្ធវារីជូនចាស់ព្រឹទ្ធាចារ្យដែលមានគុណសម្បត្តិក្នុងការបានប្រព្រឹត្តខ្លួនត្រឹមត្រូវតាមប្រពៃណីព្រះពុទ្ធសាសនាប្រមាណ៥០នាក់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នៅថ្ងៃ១៨ កក្កដា ចុងសប្តាហ៍នេះ។