ប័ណ្ណសារព័ត៌មាន
2011-06-07
នៅឯខេត្តរតនគិរី ក្រុមអាជ្ញាធរមូលដ្ឋានឲ្យដឹងថា កូនម្ចាស់កសិដ្ឋានចម្ការកៅស៊ូមួយរូប និងបក្ខពួកជាង ១០នាក់ បានវាយអ្នកភូមិជនជាតិដើមភាគតិចម្នាក់នឹងកាំភ្លើងខ្លីឲ្យរងរបួសជាទម្ងន់។
2011-06-07
ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសិក្ខាសាលាថ្នាក់ជាតិនៃអនុតំបន់អាស៊ានមួយ នៅក្នុងខេត្តសៀមរាប ស្តីពីនិរន្តរភាពនៃការអភិវឌ្ឍ និងអេកូទេសចរណ៍ ក្នុងបំណងស្វែងរកបទពិសោធន៍ល្អៗ និងជោគជ័យលើការទាក់ទាញទេសចរបរទេសឱ្យចូលមកទស្សនាជីវចម្រុះ និងធម្មជាតិដ៏សំបូរបែបនៅតាមបណ្ដាខេត្តជាច្រើនរបស់ប្រទេសកម្ពុជា នាពេលអនាគត។
2011-06-06
សម្រាស់ និងសំណង់នេសាទកាត់ទទឹងបឹងទន្លេសាបជាច្រើនកន្លែង ត្រូវបានរុះរើជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៥ ខែមិថុនាកន្លងមកនេះ។
2011-06-04
ប្រជាពលរដ្ឋខ្មែររងគ្រោះចំនួន ២៩នាក់ បានអំពាវនាវសុំឲ្យរដ្ឋាភិបាលខ្មែរធ្វើកិច្ចអន្តរាគមន៍ទៅភាគីថៃ ដើម្បីឲ្យពួកគេបានចូលខ្លួនទៅធ្វើជាសាក្សីឲ្យតុលាការថៃ នៅឯទីក្រុងបាងកក ដើម្បីធ្វើការឆ្លើយបំភ្លឺទាក់ទិនសំណុំរឿងថៅកែជនជាតិថៃ ដែលបានជួញដូរ និងបង្ខំឲ្យពួកគេធ្វើការនៅក្រុមហ៊ុនផលិតប្រហិតមួយ នៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១០ កន្លងទៅ។
2011-06-04
មានសេចក្ដីរាយការណ៍ថា ចៅក្រមនៃតុលាការខេត្តរតនគិរី បានចេញដីកាកោះហៅអ្នកភូមិចំនួនពីរនាក់ឲ្យចូលខ្លួនមកតុលាការពីករណីចោទប្រកាន់ថា អ្នកភូមិបានរំលោភទៅលើដីក្រុមយោធា។
2011-06-04
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះទៅជួបជាមួយប្រជាពលរដ្ឋជាច្រើននាក់ក្នុងចំណោមប្រជាពលរដ្ឋ ៣០១គ្រួសារ ហើយប្រកាសប្រគល់ដីធ្វើស្រែទំហំជាង ៧០០ហិកតារ នៅតំបន់បី ទៅឲ្យប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា។
2011-06-04
រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានប្រកាសផ្ដល់ជំនួយថវិកាបន្ថែមចំនួន ២លានដុល្លារអូស្ត្រាលី ឬស្មើ ២លាន១សែនដុល្លារអាមេរិក ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម។
2011-06-03
ពីខេត្តបាត់ដំបង មានសេចក្ដីរាយការណ៍មកថា កសិករ ជាច្រើនគ្រួសារ បានសម្ដែងការព្រួយបារម្ភ ពីផលដំណាំស្រូវ នៅតាមភូមិឃុំនានា ក្នុងស្រុកថ្មគោល អាចទទួលរងការខូចខាត ដោយសារគ្មានទឹកស្រោចស្រពគ្រប់គ្រាន់នៅរដូវបង្កបង្កើនផលនៅឆ្នាំ ២០១១ នេះ។
2011-06-01
គណៈកម្មាធិការការពារអ្នកកាសែត បានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី ១ មិថុនា នាបុរីញីវយ៉ក សហរដ្ឋអាមេរិកថា ប្រទេសនៅក្នុងពិភពលោកចំនួន ១៣ មិនដែលរកឃើញមុខឃាតកសម្លាប់អ្នកកាសែត យកទៅផ្ដន្ទាទោសបានម្នាក់នៅឡើយទេ។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេស ៧ ស្ថិតនៅក្នុងភូមិភាគអាស៊ីនេះ។
2011-06-01
នៅថ្ងៃទី ១ មិថុនានោះដែរ អង្គការស្រាវជ្រាវមួយនៅរដ្ឋធានីវ៉ាស៊ិនតុន ឈ្មោះ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) បានចេញរបាយការណ៍ប្រចាំឆ្នាំមួយឲ្យដឹងថា ក្នុងឆ្នាំ ២០១១ នេះ មានសង្គមជាតិសាសន៍ជាច្រើន ដែលជិះជាន់គាបសង្កត់ពលរដ្ឋរបស់ខ្លួនយ៉ាងខ្លាំងក្លាបំផុត ពោលគឺប្រទេសអាក្រក់លើសចំណោមប្រទេសអាក្រក់។ ប៉ុន្តែ កម្ពុជាពុំមានឈ្មោះក្នុងបញ្ជីរាយនាមប្រទេសអាក្រក់ លើសអាក្រក់នោះទេ។
2011-06-01
សាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១ បានប្រកាសជាផ្លូវការតែងតាំងអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ ជាមន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម។
2011-06-01
ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងមន្ត្រីជាន់ខ្ពស់ចំនួន ៣រូប ក្លាយជាអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពក្នុងការបង្ក្រាបគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។
2011-05-31
មានការប៉ះទង្គិចពាក្យសម្ដីគ្នារវាងមន្ត្រីអាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីរៀបចំវេទិកាសាធារណៈនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១។
2011-05-31
តុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃទី៣០ ឧសភា បានបើកសវនាការលើបណ្ដឹងរបស់កម្ពុជា ទាមទារឲ្យតុលាការចេញវិធានការបន្ទាន់មួយ ដើម្បីការពារកុំឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពខ្មែរ និងថៃ នៅតំបន់ក្បែរប្រាសាទព្រះវិហារ។
2011-05-30
លេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃច័ន្ទ ទី៣០ ឧសភា បានចេញរបាយការណ៍អំពីករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំខែមេសា ឆ្នាំ២០១១។