ប័ណ្ណសារព័ត៌មាន
2011-05-21
ក្រុមប្រជាពលរដ្ឋប្រមាណជិត ១០០គ្រួសារដែលចូលទៅតាំងទីលំនៅក្នុងតំបន់ដីថ្មីនៃភូមិត្បែងខាងលិច ឃុំត្បែង ស្រុកបន្ទាយស្រី បានប្រមូលផ្ដុំគ្នាចំនួន ៣ថ្ងៃជាប់ៗគ្នាមកហើយ ដើម្បីតវ៉ាជំទាស់ទៅនឹងមន្ត្រីរដ្ឋបាលព្រៃឈើដែលកំពុងព្យាយាមបណ្ដេញពួកគេឱ្យរុះរើលំនៅឋានចាកចេញពីតំបន់ព្រៃជើងភ្នំគូលែន ដើម្បីយកដីទាំងនោះដាំដើមឈើឡើងវិញ។
2011-05-20
អង្គការសង្គមស៊ីវិលបានទាមទារឲ្យអាជ្ញាធរខេត្តបាត់ដំបង សើរើពិនិត្យសំណុំរឿងទំនាស់ដីធ្លីឡើងវិញ បើពុំដូច្នេះទេ បញ្ហាដោយសារជម្លោះដីធ្លីនេះ នឹងរីកខ្លាំងថែមទៀត។
2011-05-19
ចំនួនអ្នកទោសនៅពន្ធនាគារខេត្តបន្ទាយមានជ័យ មានការកើនឡើងរហូតទៅ ១.០៩០នាក់ ខណៈដែលបន្ទប់ទាំងអស់នៅក្នុងអគារពន្ធនាគារមានភាពតូចចង្អៀតអាចដាក់អ្នកទោសបានត្រឹមតែចំនួនជាង ៥០០នាក់ប៉ុណ្ណោះ។
2011-05-19
មន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកអះអាងពីការបញ្ជូនអ្នកស្ម័គ្រចិត្តភ្នាក់ងារភីសខ័រ (Peace Corps) ឬមន្ត្រីអង្គទូតសន្តិភាព មកប្រទេសកម្ពុជាកាន់តែច្រើននៅថ្ងៃអនាគត។
2011-05-19
មន្ត្រីរាជការចូលនិវត្តន៍ជាង ៣០០នាក់ នៅស្រុកត្រាំកក់ និងក្រុងដូនកែវ ខេត្តតាកែវ ត្អូញត្អែរពីប្រាក់ខែចូលនិវត្តន៍របស់ពួកគាត់មិនបានបើកទាន់ពេលវេលា។
2011-05-18
ពិធីបុណ្យវិសាខបូជាបានប្រារព្ធឡើងយ៉ាងអធិកអធមជាងបណ្ដាឆ្នាំមុនៗ នៅក្នុងខេត្តពោធិ៍សាត់។
2011-05-18
ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជបញ្ជាលើកលែងទោសដល់អ្នកទោសចំនួន ១៩នាក់ ហើយបន្ថយទោសដល់អ្នកទោសចំនួន ១៥៣នាក់ផ្សេងទៀត ក្នុងឱកាសពិធីបុណ្យពិសាខបូជាកាលពីថ្ងៃ១៧ ឧសភា ឆ្នាំ២០១១ នេះបើតាមប្រសាសន៍របស់លោក គុយ ប៊ុនសាន ប្រធាននាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ។
2011-05-18
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជំរុញឲ្យពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្ថិតជាប់ព្រំដែនកម្ពុជា-ថៃ ចុះបង្កបង្កើនផលដំណាំ និងស្រូវឲ្យទាន់រដូវកាល។
2011-05-17
តម្រួតការពារព្រំដែនខេត្តស្ទឹងត្រែង ចាប់បានប្រជាពលរដ្ឋឡាវ ៩នាក់ ហើយតម្រួតព្រំដែនឡាវ ក៏ចាប់បានប្រជាពលរដ្ឋខ្មែរវិញចំនួន ៩នាក់ដូចគ្នា ពីបទលួចឆ្លងព្រំដែនខុសច្បាប់ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរ ៥នាក់ក្នុងចំណោម ៩នាក់ ដែលតម្រួតឡាវ ចាប់ខ្លួននោះត្រូវបានដោះលែងមកវិញហើយ។
2011-05-17
ប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវគេបណ្ដេញចេញពីតំណែងកាលពីចុងឆ្នាំ២០០៦ បានឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីថៃ សម្រាប់ការបោះឆ្នោតនៅដើមខែកក្កដា ឆ្នាំ២០១១ ខាងមុខនេះ។
2011-05-16
ប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាជំទាស់នឹងក្រុមហ៊ុនអភិវឌ្ឍន៍មួយ ដែលពួកគាត់ចោទថា ក្រុមហ៊ុននេះបានប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ពួកគាត់។
2011-05-16
ប្រធានសេវានៃនាយកដ្ឋានបសុសត្វម៉ាឡេស៊ី លោក អាប់ឌុល អាស៊ីស ចាម៉ាលូឌីន បានថ្លែងប្រាប់កាសែត New Straits Times ផ្សាយបន្តកាលពីពេលថ្មីៗ នេះ បានឲ្យដឹងថា នាយកដ្ឋានបសុសត្វម៉ាឡេស៊ី គ្រោងនឹងដាក់ឧបករណ៍តាមដានសុខភាពសត្វ ដោយបង្កប់ចូលទៅក្នុងសាច់ក្រោមស្បែកសត្វជ្រូករស់និមួយៗ ដែលកសិករចិញ្ចឹមនៅតាមកសិដ្ឋានឯកជន នៅទូទាំងប្រទេស ដើម្បីងាយនឹងតាមដានពិនិត្យឲ្យដឹងថា ជ្រូកមួយក្បាលៗនោះគ្មានជំងឺ មុននឹងអាជីវករអាចកាប់យកសាច់លក់នៅតាមទីផ្សារបាន។
2011-05-15
អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា លោក ខៀវ សាម៉េត បានមានប្រសាសន៍ប្រាប់ភ្នាក់ងារព័ត៌មានចិន ស៊ីន ហួរ ថា នេះជាលើកទី១ ហើយ ដែលកម្ពុជាបានរៀបចំការប្រកួតកីឡាបែបអន្តរជាតិ ៥ថ្ងៃ សម្រាប់ក្រុមបាល់ទាត់ A នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់២៥ ខែឧសភាខាងមុខនេះ។
2011-05-13
ពលរដ្ឋច្រើនស្រុកនៃខេត្តតាកែវ មានរបរចិញ្ចឹមទាយកស៊ុត មានការមិនសប្បាយចិត្តចំពោះការហាមឃាត់ពីសំណាក់អាជ្ញាធរខ្មែរ ដែលមិនឲ្យទាអ្នកស្រុកទៅក្បែរព្រំដែនកម្ពុជា-វៀតណាម ប៉ុន្តែផ្ទុយទៅវិញបានអនុញ្ញាតឲ្យទាវៀតណាម រាប់ពាន់ក្បាលចូលមកឃ្វាលតាមចិត្តនៅក្នុងទឹកដីកម្ពុជា។
2011-05-12
បច្ចុប្បន្ននេះគេសង្កេតឃើញថា ទឹកឃ្មុំព្រៃកាន់តែសំបូរនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ប៉ុន្តែទន្ទឹមគ្នានេះ ក្រុមអ្នកផលិតទឹកឃ្មុំព្រៃក៏កំពុងតែត្រូវការប្រាក់បន្ថែមសម្រាប់បង្កើនផលិតផលផ្គត់ផ្គង់សេចក្ដីត្រូវការទីផ្សារផងដែរ។