ប័ណ្ណសារព័ត៌មាន
2011-01-10
មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) បានចាប់ផ្ដើមដាក់ពាក្យស្លោកទាក់ទងនឹងប្រវត្តិសាស្ត្រក្នុងរបបកម្ពុជាប្រជាធិបតេយ្យចំនួនពីរផ្ទាំង នៅវិទ្យាល័យទួលទំពូង នាទីក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយយល់ដឹងអំពីរបបមួយនេះ។
2011-01-10
ការងើបតវ៉ាទាមទារដីធ្លីរបស់សកម្មជនម្នាក់ នៅក្នុងខេត្តកំពង់ធំ មិនត្រឹមតែមិនបានជោគជ័យនោះទេ ប៉ុន្តែបែរជារងការចាប់ខ្លួនដាក់គុកទៅវិញ។
2011-01-09
កម្មករកម្មការិនីនៅរោងចក្រកាត់ដេរឈ្មោះ PCCS Garment Limited ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ ជាង ១ពាន់នាក់ ជួបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃច័ន្ទ ទី១០ មករានេះ ដើម្បីស្វែងរកអន្តរាគមន៍ឱ្យជួយពួកគាត់ជាថ្មី ពីព្រោះពួកគាត់កំពុងមានជីវភាពលំបាក នៅពេលដែលរោងចក្រអត់ការងារឱ្យធ្វើ។
2011-01-09
ក្រុមអាវលឿងថៃរួមទាំងសាច់ញាតិជនជាប់ចោទថៃទាំង៧នាក់ ដែលកំពុងជាប់ឃុំនៅគុកព្រៃស នៃប្រទេសកម្ពុជា កំពុងស្វះស្វែងរកដំណោះស្រាយខាងផ្លូវច្បាប់ជាមួយភាគីកម្ពុជា។
2011-01-05
សំឡេងស្រែកថា សុំធ្វើការចរចារបស់អ្នកភូមិបឹងកក់នៅឯទីលានសេរីភាព ឬទីកន្លែងបាតុកម្មបញ្ចេញមតិ នៅក្បែរស្ថានទូតសហរដ្ឋអាមេរិក នាទីក្រុងភ្នំពេញ នៅបន្តកើតមានរហូតមកដល់ថ្ងៃទី៥ មករា នេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយឲ្យពួកគេនៅខណៈដែល ក្រុមហ៊ុនអភិវឌ្ឍន៍បឹងកក់ស៊ូកាគួ (Shukaku) កំពុងមានវិធានការបណ្ដេញពួកគេចេញពីលំនៅឋាន ដោយគ្មានការដោះស្រាយសំណងសមរម្យនោះ។
2011-01-05
ប្រជាជន រួមទាំងអាជ្ញាធរផង ប្រមាណ ៥០នាក់ មកពីភូមិត្រពាំងធ្នង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ លើកគ្នាទៅសាលាស្រុកសំរោង សុំឲ្យអភិបាលស្រុកជួយអន្តរាគមន៍ដោះលែងកសិករវ័យចំណាស់ម្នាក់ ដែលគាត់ត្រូវគេចោទថា ជាអ្នកបានវាយដំគេ។
2011-01-05
រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនមួយឈ្មោះ ដាយមិន អ៊ីនធឺថេនមិន (Diamond Entertainment) ចេញលក់ឆ្នោតសន្លឹកផ្សងសំណាង ដែលចេញជាទៀងទាត់រៀងរាល់មួយសប្ដាហ៍ម្ដង។
2011-01-02
មន្ត្រីក្រុមប្រឹក្សាស្រុកមួយរូប របស់ខេត្តសៀមរាបបានសំដែងការព្រួយបារម្ភថា ព្រៃឈើដ៏សម្បើមដែលត្រូវការពាររបស់ដែនជម្រកសត្វព្រៃនៃឧទ្យាន ជាតិគូលែនព្រហ្មទេព នៅតំបន់ជប់សោម ដីក្រហមអូរទី៤ អាចនឹងបាត់បង់យ៉ាងឆាប់រហ័ស ដោយសារតែគេកាប់ប្រចាំថ្ងៃ ហើយមិនមានកិច្ចការពារពីមន្ត្រីបរិស្ថាន ដែលជាឧទ្យាននុរក្សទីនោះទេ។