ប័ណ្ណសារព័ត៌មាន
2011-02-28
ប្រទេសកម្ពុជា បង្ហាញជំហររបស់ខ្លួនលើការកំណត់អំពីការប្រើប្រាស់សារធាតុគីមីនុយក្លេអ៊ែរ (Nuclear) ដែលទាក់ទងទៅនឹងការផលិតអាវុធ។
2011-02-28
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មានប្រសាសន៍នៅក្រោយកិច្ចជំនួបជាមួយលោក គូជីរ៉ូ ម៉ាត់ស៊ូរ៉ា (Koichiro Matsuura) ជាបេសកជនពិសេសរបស់អង្គការយូណេស្កូ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ កុម្ភៈ ថាកម្ពុជាសង្ឃឹមថា អាស៊ាននឹងបញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកកម្ពុជា ដើម្បីត្រួតពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែនខ្មែរ-ថៃ ក្នុងពេលឆាប់ៗនេះ ហើយអង្គការយូណេស្កូក៏នឹងបញ្ជូនអ្នកជំនាញមកព្រះវិហារនៅពេលនោះ ដែរ។
2011-02-28
ទាក់ទងនឹងការរកមាតាបង្កើតកូនឲ្យគ្រួសារអ្នកមានលុយកាក់ តែគ្មានកូនបន្តពូជពង្សត្រកូល។ តាមទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េ (AFP) នៅថ្ងៃអាទិត្យនេះ មានក្រុមហ៊ុនមួយ ចុះឈ្មោះតាមបណ្ដាញអ៊ីនធឺណិត ដើម្បីរកស្រ្តីបរទេសទៅធ្វើជាម្ដាយបង្កើតកូនឲ្យគេ ដើម្បីយកលុយ ដែលអះអាងថាមានទីស្នាក់ការនៅទីក្រុងភ្នំពេញ, ក្រុងបាងកក និងនៅប្រទេសវៀតណាម។
2011-02-28
ប្រជាពលរដ្ឋជាង ៤០គ្រួសារ រស់នៅអមសងខាងផ្លូវលេខ២០១១ ស្ថិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រតិកម្មទៅនិងសេចក្ដីជូនដំណឹងរបស់សាលាខណ្ឌដង្កោ ដែល បានដាក់ឱសានវាទឲ្យពួកគាត់រុះរើលំនៅឋានក្នុងរយៈពេល ១សប្ដាហ៍ ដើម្បីស្ថាបនាពង្រីកផ្លូវ។
2011-02-26
នៅឯតំបន់ព្រំដែនខ្មែរ ក្នុងខេត្តស្ទឹងត្រែង ជាប់នឹងប្រទេសលាវ មានសេចក្ដីរាយការណ៍ថា សកម្មភាពនាំចេញឈើប្រណិតខុសច្បាប់ឆ្លងដែនចូលទៅលក់ឲ្យឈ្មួញលាវ កើតមានឡើងវិញហើយ។
2011-02-25
ប្រជាពលរដ្ឋនៅភូមិសង្គមថ្មី ជាង ២០គ្រួសារ នៅថ្ងៃទី២៤ ខែកុម្ភៈ បាននាំគ្នារារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន អិមឌីអេស អាហរ័ណ-នីហរ័ណ (MDS Import Export Co.,Ltd.) មិនឲ្យធ្វើការឈូសឆាយដី ដោយពួកគាត់អះអាងថា ការឈូសឆាយនេះបានប៉ះពាល់ដល់ដីធ្លីរបស់ពួកគាត់។
2011-02-24
សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងរបស់អាស៊ាន ក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ។
2011-02-23
មជ្ឈមណ្ឌលខណ្និឌី (KENNEDY) នៃសកលវិទ្យាល័យបញ្ញាសាស្ត្រ នៅទីក្រុងភ្នំពេញ បានបើកសិក្ខាសាលាមួយ ដែលមានព្រះសង្ឃ និស្សិត និងគ្រូបង្រៀនចំនួន ៦០០នាក់ ស្ដីអំពីការអប់រំសិទ្ធិមនុស្ស នៅថ្ងៃពុធ ទី២៣ កុម្ភៈនេះ។
2011-02-23
កិច្ចប្រជុំពេញអង្គលើកទី៩ របស់សាលាក្ដីខ្មែរក្រហមដែលបានចាប់ផ្ដើមកាលពីថ្ងៃ២១ កុម្ភៈ ត្រូវបានបញ្ចប់ហើយនៅថ្ងៃ២៣ កុម្ភៈ ឆ្នាំ២០១១នេះ ដោយបានពិចារណាលើសំណើសុំធ្វើសវនកម្មលើវិធានផ្ទៃក្នុង ដើម្បីទិសដៅរៀបចំសវនាការឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យនីតិវិធីជំនុំជម្រះក្ដីបានឆាប់រហ័សជាងមុន។
2011-02-23
ក្រុមអាជីវករលក់ទូរស័ព្ទដៃនៅផ្សារទូលសង្កែធំ ឬហៅថាផ្សារសាំហាន់ នៅក្នុងសង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវ ប្រមាណ ៥០នាក់ នៅថ្ងៃទី២៣ កុម្ភៈ បានធ្វើការតវ៉ាខណៈដែលម្ចាស់ផ្សារបានតម្រូវឲ្យពួកគេបង់ថ្លៃ កម្រៃជើងសារ ឬហៅថាថ្លៃទឹកតែចំនួន ៥០០ដុល្លារ និងដំឡើងថ្លៃតូបពី ៨០ទៅ១០០ដុល្លារ។
2011-02-22
នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Jhala Nath Khanal គ្រោងនឹងទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ពីថ្ងៃទី១ ដល់ថ្ងៃទី៣ មីនា ខាងមុខនេះ តាមការអញ្ជើញរបស់សមភាគីកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
2011-02-22
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងតែមើលឃើញប្រទេសកម្ពុជា មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
2011-02-22
តំណាងក្រុមហ៊ុនរាវរករ៉ែមាសមួយនៅក្នុងខេត្តរតនគិរី បានបដិសេធសេចក្ដីរាយការណ៍ដែលថា មានការរាវរករ៉ែមាសអនាធិបតេយ្យ និងមានអ្នកតំណាងរាស្ត្រនៅពីក្រោយការធ្វើអាជីវកម្មរ៉ែមាសនោះ។
2011-02-18
តុលាការបានសម្រេចឃុំខ្លួនបុរសម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ជាបណ្ដោះអាសន្ន ទាក់ទិនករណីយកគ្រាប់មីនទៅដាក់បង្កប់ក្រោមដី នៅក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិតទីកន្លែងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងចុះទៅសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥៩ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១១។
2011-02-17
នៅប្រទេសកាណាដា ពលរដ្ឋខ្មែរនៅទីក្រុងម៉ុងរ៉េអាល់ នឹងរៀបចំធ្វើមហាបាតុកម្មមួយ សម្ដែងការប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីនៃប្រទេសកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារក្នុងរយៈពេលកន្លងមកនេះ។