ប័ណ្ណសារព័ត៌មាន
2011-02-16
គ្រួសារពលករដែលបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅពេលកន្លងទៅ អំពីការលំបាកនានាក្នុងពេលបំពេញការងារនៅប្រទេសម៉ាឡេស៊ី ត្រូវបានបុគ្គលិកក្រុមហ៊ុន IIS មកគំរាមថា នឹងឲ្យប៉ូលិសមកចាប់គាត់ ប្រសិនបើគាត់មិនព្រមទៅឆ្លើយបំភ្លឺឲ្យក្រុមហ៊ុនចំពោះករណីផ្ដល់បទសម្ភាសន៍នោះទេ។
2011-02-16
គេហទំព័រ (Website) ឈ្មោះ Khmer Intelligent (KI) ត្រូវបានរដ្ឋាភិបាលកម្ពុជា ហាមឃាត់តាមរយៈក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត មិនអាចឲ្យបើកមើលបាននៅក្នុងប្រទេសកម្ពុជា។
2011-02-15
ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិព្រៃបាយ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ មិនសប្បាយចិត្តដោយសារអាជ្ញាធរភូមិកំណត់ទារប្រាក់ចំនួន ១ពាន់រៀលក្នុងមួយគ្រួសារ ដើម្បីយកទៅជួយឧបត្ថម្ភដល់យុទ្ធជនសមរភូមិមុខ ដែលឈរជើងនៅទល់ដែនការពារប្រាសាទព្រះវិហារ។
2011-02-14
កសិករក្នុងខេត្តក្រចេះបានឲ្យដឹងថា ពួកគេនឹងអាចប្រឈមមុខទៅនិងការខ្វះខាតស្បៀងនៅឆ្នាំក្រោយ ដោយសារតែគោក្របីរបស់ពួកគេមួយចំនួន បានឈឺងាប់បណ្ដាលឲ្យខ្វះមធ្យោបាយភ្ជួររាស់ធ្វើស្រែចម្ការចិញ្ចឹម ជីវិត។
2011-02-13
ដោយសារតែពិសាស្រាស្រវឹង មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរីម្នាក់ បានបើករថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើក ធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ និងធ្វើឲ្យរថយន្តចំនួន ៥គ្រឿងទៀតដែលឈប់នៅស្ងៀមរងការខូចខាត។
2011-02-11
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក យុតាកា បានូ (Yutaka Banno) ក្នុងពេលបំពេញទស្សនកិច្ចមកកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ បានសម្ដែងការគាំទ្រឲ្យកម្ពុជា ធ្វើការចរចាទ្វេភាគីជាមួយប្រទេសថៃ។
2011-02-10
ប្រជាពលរដ្ឋប្រមាណ ៤០គ្រួសារ រស់នៅភូមិអណ្ដូង ឃុំគោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកុម្ភៈ បានតវ៉ាជាមួយអាជ្ញាធរសង្កាត់គោករកា ដែលបង្ខំឲ្យប្រជាពលរដ្ឋទទួលយល់ព្រមសង់ផ្ទះថ្មដោយក្រុមហ៊ុន ហើយប្រជាពលរដ្ឋបង់សងប្រាក់ថ្លៃសាងសង់ផ្ទះរំលោះប្រចាំខែ។
2011-02-06
ទាក់ទងនឹងការផ្ទុះអាវុធរវាងយោធាកម្ពុជា-ថៃនេះដែរ នៅថ្ងៃទី៦ កុម្ភៈនេះ គណបក្សសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសថៃដោយបានចោទថា ថៃបានឈ្លានពានទឹកដីកម្ពុជា ហើយបានធ្វើឲ្យខូចខាតប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។
2011-02-04
ប្រភពពីប្រជាពលរដ្ឋ និងសមាជិកសហគមន៍បានឲ្យដឹងថា ឈើប្រណិតជាច្រើនកំពុងត្រូវបានជនខិលខូចលួចកាប់ និងដឹកជញ្ជូនដោយខុសច្បាប់ចេញពីតំបន់ការពារធម្មជាតិភ្នំអន្លង់ស្វាយ ស្ថិតក្នុងភូមិដូង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
2011-02-03
ពលការិនីខ្មែរម្នាក់មានទីលំនៅ នៅភូមិអណ្តូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានត្រឡប់ពីប្រទេសម៉ាឡេស៊ីវិញ បានចោទប្រកាន់ក្រុមហ៊ុនIIS ថា បានបង្ខំឲ្យគាត់បង់ប្រាក់ឲ្យទៅក្រុម ហ៊ុនចំនួន ១ពាន់ដុល្លារ ទើបគេព្រមបញ្ជូនគាត់ឲ្យត្រឡប់មកស្រុកខ្មែរវិញ។
2011-02-03
មានសេចក្ដីរាយការណ៍ថាប្រជាពលរដ្ឋម្នាក់បានទទួលរងគ្រោះពីបទ ចោទថា បានបំផ្លាញដំណាំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍មួយនៅខេត្តក្រចេះ។
2011-02-03
ស្ត្រីមានផ្ទៃពោះ ៥ខែម្នាក់ បានរងគ្រោះស្លាប់បាត់បង់ជីវិតក្នុងគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះមួយ នៅចំថ្ងៃដំបូងនៃបុណ្យចូលឆ្នាំចិន (២ កុម្ភៈ) ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
2011-02-03
មេធាវីរបស់ជនជាប់ចោទថៃ ២នាក់ ដែលត្រូវតុលាការក្រុងភ្នំពេញកាត់ទោសពីបទចូលក្នុងទឹកដីកម្ពុជា ខុសច្បាប់ បានប្រកាសថាខ្លួនកំពុងរៀបចំឯកសារដើម្បីប្ដឹងឧទ្ធរណ៍នៅសប្ដាហ៍ ក្រោយ។
2011-02-02
អាជ្ញាធរនគរបាលខេត្តកណ្ដាល បានចាប់ខ្លួនជនសង្ស័យដែលបានបាញ់សម្លាប់អ្នកនេសាទម្នាក់កាលពីថ្ងៃទី៣១ ខែមករា កន្លងទៅនេះ ក្រោមបទចោទថា បានប្រព្រឹត្តអំពើឃាតកម្មជាក់ស្ដែង។
2011-02-01
អ្នកភូមិដែលអះអាងថាជាជនរងគ្រោះនៃអំពើហិង្សានេះ កំពុងស្វែងរកកិច្ចគាំពារពីអង្គការសិទ្ធិមនុស្ស និងប្ដឹងទៅស្ថាប័នអយ្យកា ដើម្បីជួយស៊ើបអង្កេតផ្ដល់យុត្តិធម៌ក្នុងរឿងនេះ។