ប័ណ្ណសារព័ត៌មាន
2011-03-31
មន្ត្រីប៉ូលិស និងមន្ត្រីសិទ្ធិមនុស្សនៅខេត្តក្រចេះ មានទស្សនៈស្របគ្នាថា ករណីរំលោភ និងករណីឧក្រិដ្ឋកម្មសម្លាប់នៅឆ្នាំ២០១០ មានការកើនឡើង។
2011-03-31
តំណាងសហគមន៍ដីគោកនៅតំបន់បឹងកក់ អ្នកស្រី លី មុំ ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ថា អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ ទី២៩ មីនា បានជួបតំណាងពលរដ្ឋ ៧ភូមិ។
2011-03-31
នាយកខុទ្ទកាល័យ លោក សាយ ឈុំ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី២ នៃរដ្ឋសភា គឺលោក ម៉ម ឡេងយ៉ានី បានផ្ញើលិខិតបដិសេធព័ត៌មានវិទ្យុអាស៊ីសេរី ផ្សាយកាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ២០១១។
2011-03-30
មានភ្នាក់ងារនគរបាល ឬកងរាជអាវុធហត្ថមួយចំនួន បានប្រើអំពើហិង្សាបង្ករបួសស្នាមលើប្រជាពលរដ្ឋ នៅពេលបំពេញតួនាទី។
2011-03-30
ប្រធានកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលកម្ពុជា លោក ង៉ាន់ ចន្ថា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែមីនា ថា រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១ មានកុមារកើតជំងឺគ្រុនឈាមសរុបចំនួន ២៨១នាក់ និងមានកុមារចំនួន ២នាក់បានស្លាប់។
2011-03-30
នៅគ្រាដែលប្រព័ន្ធធារាសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា មិនទាន់បានសាងសង់សំបូរបែប គឺមានក្រុមហ៊ុនឯកជនមួយចំនួនឆ្លៀតឱកាសកសាងអាងស្តុកទឹក ដើម្បីទាញយកផលចំណេញពីកសិករ។
2011-03-29
អាជ្ញាធរ និងប្រជាពលរដ្ឋឃុំឈើតុំចោទប្រកាន់កម្លាំងសន្តិសុខក្រុមហ៊ុនភាពីម៉ិចថាបានប្រើអាវុធខុសច្បាប់បាញ់គំរាមប្រជាពលរដ្ឋ។
2011-03-29
ប៉ុន្តែភាគីថៃទទូចឲ្យកម្ពុជាធ្វើការជួបគ្នាទ្វេភាគីជាមុនសិន មុននឹងឈានទៅដល់កិច្ចប្រជុំនៅប៊ូហ្គូ (Bogor) នៃប្រទេសឥណ្ឌូណេស៊ីនោះ។
2011-03-28
ការបើកល្បែងស៊ីសងនៅតំបន់ក្បែរព្រំដែនកម្ពុជាវៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ធ្វើឲ្យមានជម្លោះវាយកាប់សម្លាប់គ្នា រវាងជនជាតិវៀតណាម ដែលចូលមកលេងល្បែងក្នុងដីខ្មែរ ហើយបង្ករឿងវាយកាប់គ្នាជាមួយពលរដ្ឋខ្មែរ។
2011-03-27
ស្ថានភាពប្រជាពលរដ្ឋខ្មែររស់នៅម្ដុំបឹងកក់ ក្រុងភ្នំពេញ ដែលកំពុងប្រឈមមុខនឹងការរុះរើលំនៅឋាន មានជនជាតិដទៃជួយអំពាវនាវនៅបរទេសសុំឲ្យរដ្ឋអំណាចកម្ពុជាបញ្ឈប់ គម្រោងបណ្ដេញប្រជាពលរដ្ឋក្រីក្រ។
2011-03-26
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមមួយរួប ឈ្មោះ តាំង ធុយ (Tang Thuy) ត្រូវបានអាជ្ញាធរវៀតណាម ខែត្រឃ្លាំង ចាប់ឃុំខ្លួនរយៈពេលពីរថ្ងៃមកហើយ គឺពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ក្រោមបទចោទថា បានដឹកនាំធ្វើកូដកម្ម និងទាក់ទងជាមួយអ្នករស់នៅឯបរទេស។
2011-03-26
ស្ត្រីម្នាក់ឈ្មោះ ជី សារឹម រស់នៅភូមិកាតូត ឃុំកាតូត ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០១១នេះ បានចោទប្រកាន់ទៅលើមន្ត្រីអយ្យការតុលាការខេត្តស្ទឹងត្រែងថា មិនបានផ្ដល់យុត្តិធម៌ចំពោះពាក្យបណ្ដឹងស្ដីពីការរំលោភសិទ្ធិរឹបអូសផ្ទុយច្បាប់ទៅលើផលដំណាំរបស់គាត់នោះទេ។
2011-03-25
ផ្ទះពលរដ្ឋប្រមាណ ១០០ខ្នង ក្នុងភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរុះរើនៅថ្ងៃ២៥ ខែមីនា ឆ្នាំ២០១១ បញ្ចប់ជម្លោះវាងអ្នកភូមិ ៧៣គ្រួសារ ដោយគ្មានសំណង ដើម្បីប្រគល់ដីភូមិទំហំប្រហែល ១ហិកតារតាមសាលក្រមតុលាការខេត្តកំពង់ស្ពឺ ដែលបានប្រកាសឆ្នាំ២០០១ ប្រគល់ទៅឲ្យក្រុមហ៊ុនសូគីម៉ិច (Sokimex)។
2011-03-25
ប៉ូលិសនៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជូនខ្លួនមេការខារ៉ាអូខេនៃក្លឹប វុនឌ័រ (Wonder) ចំនួន ៦នាក់ ដែលគេសង្ស័យថា អាចមានជាប់ពាក់ព័ន្ធនឹងការទទួលផលពីរបរពេស្យាចារខុសច្បាប់ទៅកាន់តុលាការខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៤ ខែមីនា បន្ទាប់ពីប៉ូលិសបាននាំខ្លួនស្ត្រីខារ៉ាអូខេក្នុងក្លឹបនោះ ៧៤នាក់ មកសាកសួរដើម្បីស្វែងរកភស្តុតាងទៅលើបទសង្ស័យថា ក្លឹបខារ៉ាអូខេនោះអាចជាប់ពាក់ព័ន្ធនឹងការរកស៊ីផ្លូវភេទខុសច្បាប់មក។
2011-03-24
ក្រុមប្រជាពលរដ្ឋរស់នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ប្រមាណ ៤០គ្រួសារ បានចោទប្រកាន់ថា គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍របស់ក្រុមហ៊ុន យូញៀន ឌីវឺឡុបមេន (Union Development) បានធ្វើឲ្យប៉ះពាល់ដល់ដីស្រែ និងផ្ទះសម្បែងរបស់ពួកគាត់។