ប័ណ្ណសារព័ត៌មាន
2011-03-17
កិច្ចអន្តរាគមន៍ពីភាគីទី៣ ដែលប្រទេសកម្ពុជាចង់បានកន្លងមក និងបានអនុវត្តកន្លងមកក្នុងការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ បានទទួលការគាំទ្រផងដែរ ដោយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក។
2011-03-17
មុខវិជ្ជាវិទ្យាសាស្ត្រត្រូវបានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា មើលឃើញថា មិនសូវពេញនិយមសម្រាប់នៅក្នុងប្រទេសកម្ពុជាទេ ជាពិសេសវិទ្យាសាស្ត្រគណិតវិទ្យា ដែលអ្នកសិក្សាគិតថា ជាមុខវិជ្ជាមួយលំបាក។
2011-03-16
បណ្ដាញព័ត៌មាននានារាយការណ៍មកថា ការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានបង្កមហន្តរាយដ៏ធំធេងនៅទីក្រុងមួយចំនួនក្នុងប្រទេសជប៉ុន អាចធ្វើឲ្យតម្លៃប្រេងឥន្ធនៈចុះថ្លៃ។
2011-03-16
ប្រជាពលរដ្ឋជាច្រើននៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានសំដែងការព្រួយបារម្ភ បន្ទាប់ពីតំណាងក្រុមហ៊ុនភាពីម៉ិចកោះប្រជុំមេភូមិគ្រប់ភូមិ ក្នុងស្រុកទឹកផុស។
2011-03-15
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា តុលាការខេត្តកំពង់ស្ពឺបានចេញសាលក្រមថ្មីមួយ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១១ បានសម្រេចពន្យារពេលអនុវត្តសាលក្រមរឹបយកដីធ្លីសង់លំនៅឋានចំនួន ជាង ១ហិកតា ពីប្រជាពលរដ្ឋ ៧៣គ្រួសារ។
2011-03-15
ទោះបីជាប្រទេសជប៉ុនរងគ្រោះយ៉ាងធំធេងកាលពីសប្ដាហ៍កន្លងទៅយ៉ាង ណាក្ដី ប៉ុន្តែការសន្យាជំនួយជិត ១០០លានដុល្លារអាមេរិក មកកម្ពុជានោះ មិនបានលុបចោលទេ។
2011-03-13
ផ្សារភាគហ៊ុននៅកម្ពុជា ដែលបានរៀបចំតាំងពីឆ្នាំ២០០៨ មកនោះ បានជំរុញឲ្យមានការបើកសម្ពោធនៅពាក់កណ្ដាលឆ្នាំ២០១១ នេះ។
2011-03-11
ខ្មែរមួយក្រុមនៅប្រទេសស្វីស ដែលជាសមាជិកគណៈកម្មាធិការនៃចលនាខ្មែរម្ចាស់ស្រុក បានផ្ដល់ដំណឹងថា អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ (អ.ស.ប.) ដែលមានភារកិច្ចឃ្លាំមើល និងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងបកស្រាយអំពីបញ្ហានេះនៅល្ងាចថ្ងៃទី១៨ ខែមីនា ខាងមុខនេះ។
2011-03-10
ក្រុមការពារបរិស្ថានបានស្នើសុំឲ្យប្រទេសអូស្ត្រាលី ជួយបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គ ដើម្បីជៀសវាងផលប៉ះពាល់ដល់បរិស្ថាន។
2011-03-10
មន្ត្រីរាជការ ជាពិសេសគឺគ្រូបង្រៀនដែលបានចូលនិវត្តន៍នៅខេត្តពោធិ៍សាត់ជាច្រើននាក់ បានត្អូញត្អែរថា ប្រាក់បំណាច់ជីវភាពជូននិវត្តជន ឬហៅថា ប្រាក់ខែចូលនិវត្តន៍របស់ពួកគាត់មិនបានបើកអស់រយៈពេលជាច្រើនខែហើយ។
2011-03-08
មន្ត្រីកងរាជអាវុធហត្ថ ៣រូប បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានប្រើអំពើហិង្សា និងប្រើអាវុធបាញ់គំរាមមកលើប្រជាពលរដ្ឋ។
2011-03-08
ប្រភពពីកងទាហានខ្មែរដែលកំពុងប្រចាំការពារព្រំដែននៅជិតប្រាសាទ ព្រះវិហារ បានឲ្យដឹងថា ទាហានថៃដែលនៅបន្ទាយក្រហម ទល់មុខប្រាសាទព្រះវិហាររបស់ខ្មែរ បានជញ្ជូនគ្រឿងចក្រចំនួន ២គ្រឿង ចូលមកឈូសឆាយដីនៅជិតអូរក្បែរច្រកទ្វារព្រំដែន ដែលជាតំបន់ហាមឃាត់ជាថ្មីទៀត នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមីនានេះ។
2011-03-07
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលកម្ពុជាមិនមានជំហរដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ តាមយន្តការទ្វេភាគីទេ។
2011-03-05
កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃពុធ ផ្សាយថា ការដឹកនាំគណៈប្រតិភូយោធាបរទេសទៅកាន់តំបន់ប្រាសាទព្រះវិហារ ត្រង់ចំណុចមានវិវាទទំហំ ៤,៦គ.ម. ការ៉េ ពីសំណាក់ភាគីកម្ពុជា បានបង្កើនភាពតានតឹងទៅជាថ្មីនៅតំបន់ព្រំដែន ជាប់ខេត្តថៃស៊ីសាកេត។
2011-03-04
មន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ីបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលប៉ះពាល់ខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ។