ប័ណ្ណសារព័ត៌មាន
2011-06-30
គ្រួសារជនរងគ្រោះដោយអំពើហិង្សាបាញ់ដោយកាំភ្លើង និងវាយដណ្ដើមដី នៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចោទថា ក្រុមហ៊ុនសាណាន (Sanan) បានបំពានដីអ្នកស្រុក និងប្រើហិង្សាដោយអាវុធមកលើពលរដ្ឋ ២នាក់បងប្អូនបង្កើតជាម្ចាស់ស្រែ។
2011-06-30
បុរសម្នាក់នៅខេត្តក្រចេះ ដែលអះអាងថា ខ្លួនជាអ្នកកាសែត ត្រូវបានប៉ូលិសចាប់ខ្លួនពីបទចោទថា បានពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀន។
2011-06-29
ក្រសួងព័ត៌មានគ្រោងនឹងបិទកម្មវិធី ស្មាស (Smash) ជាកម្មវិធីមួយនៅក្នុងទូរទស្សន៍ឈ្មោះ ម៉ាយ ធីវី (My TV) ដែលផ្សព្វផ្សាយលើកស្ទួយយុវវ័យសម័យថ្មីក្នុងស្រុកខ្មែរ នៅពីរសប្ដាហ៍ខាងមុខទៀតនេះ។
2011-06-29
កសិករខ្មែរម្នាក់បានទទួលរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅពេលដែលគាត់បានបើកត្រាក់ទ័រភ្ជួរដីកិនចំលើគ្រាប់មីនតោនដែលសេសសល់ពីសម័យសង្គ្រាមមួយគ្រាប់កប់នៅក្រោមដី ស្ថិតនៅចំណុចថ្លុកសង្កែ ភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ដបាត់ដំបង។
2011-06-28
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា បានប្រកាសថា ខ្លួនបន្តគាំទ្រលោក ហ៊ុន សែន អនុប្រធានគណបក្ស ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិក្រោយៗ ទៀត បើសិនណាគណបក្សនេះឈ្នះ ក្នុងការបោះឆ្នោតសាកលឆ្នាំ២០១៣ ខាងមុខ។
2011-06-26
បុគ្គលិកមន្ទីរពេទ្យស្រុកចម្ការលើបានតវ៉ាមិនឲ្យរដ្ឋាភិបាលកាត់ប្រាក់លើកទឹកចិត្តប្រចាំខែដែលបានប្រើប្រាស់ថវិកាជំនួយឧបត្ថម្ភជារៀងរាល់ខែដល់មន្ត្រីសុខាភិបាល។
2011-06-26
ជនជាតិវៀតណាមប្រមាណ ២០០នាក់ ភាគច្រើនជាយុវជន បាននាំគ្នាដើរជាក្បួនបាតុកម្មនៅកណ្តាលក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ទី២៥ មិថុនា ដោយពាក់អាវយឺតមានទង់ជាតិរបស់ខ្លួន ប្រឆាំងនឹងប្រទេសចិន ក្នុងជម្លោះជាមួយវៀតណាម រឿងដណ្ដើមកាន់កាប់ប្រជុំកោះក្នុងសមុទ្រចិនខាងត្បូង។
2011-06-24
ប្រទេសឡាវ បានជម្នះធ្វើការសាងសង់ទំនប់វារីអគ្គិសនី «សាយ៉ាបូរី» របស់ខ្លួន ទោះបីជាមានប្រទេសជិតខាងបានព្រមព្រៀងគ្នាផ្អាកគម្រោងការនេះកាលពីខែមេសា កន្លងទៅក្ដី។
2011-06-24
ប្រទេសថៃបដិសេធមិនទទួលយកសេចក្ដីព្រាងដំណោះស្រាយកម្ពុជា ដែលបានស្នើឡើងថា គម្រោងគ្រប់គ្រងប្រាសាទព្រះវិហារអាចនឹងលើកពេលទៅពិភាក្សានៅឆ្នាំ២០១២ បាន ប្រសិនបើថៃ អនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍អន្តរជាតិមានវត្តមាននៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ។
2011-06-23
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា លោក ហ្វ្រង់ស័រ ហ្វីយ៉ុង (Francois FILLON) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង នឹងមកបំពេញទស្សនកិច្ចប្រទេសកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៣ ខែកក្កដា ឆ្នាំ២០១១។
2011-06-23
កម្មករ-កម្មការិនី បម្រើការនៅរោងចក្រស៊ូភើថិច (Super Text) មានទីតាំងនៅសង្កាត់ចាក់អង្រែក្រោម ស្ថិតក្នុងខណ្ឌមានជ័យ ក្រុងភ្នំពេញ បានបន្តប្រមូលផ្ដុំគ្នាធ្វើកូដកម្មអស់រយៈពេលជិតពីរសប្ដាហ៍ ដើម្បីទាមទារបើកបៀវត្ស។
2011-06-23
តុលាការក្រុងភ្នំពេញ នៅថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០១១ បានកោះហៅកម្មករម្នាក់ឈ្មោះ ហេង ហាក់ អាយុ ៣២ឆ្នាំ ដើម្បីសួរចម្លើយទាក់ទងនឹងបណ្ដឹងដែលបានទាមទារឲ្យរដ្ឋាភិបាលបិទក្រុមហ៊ុនឈ្មោះ ធី & ភី (T&P) និងទាមទារសំណងជំងឺចិត្ត ដោយសារតែបានឃុំខ្លួន និងបិទសិទ្ធិសេរីភាពកម្មករកន្លងមក។
2011-06-23
មន្ត្រីគណបក្ស សម រង្ស៊ី ប្រកាសជំទាស់មិនចូលរួមការបោះឆ្នោតជ្រើសរើសមេភូមិ ដែលអាជ្ញាធរក្រុងប៉ោយប៉ែត គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ។
2011-06-22
មន្ត្រីរដ្ឋាភិបាលថៃ ត្រូវបានកាសែតថៃ ដកស្រង់សម្ដីនៅថ្ងៃទី២២ មិថុនានេះថា កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ប្រហែលជាអាចពន្យារពេលពិនិត្យមើលគម្រោងរៀបចំប្រាសាទព្រះវិហាររបស់កម្ពុជា រហូតដល់ថ្ងៃទី២៤ ខែមិថុនា ដោយសាររង់ចាំមើលដំណោះស្រាយរួមរវាងកម្ពុជា និងថៃ។
2011-06-22
មេដឹកនាំសាខាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរោងចក្រកាត់ដេរ សាង វ៉ូ (Sang Woo) នៅខេត្តកំពង់ស្ពឺ ត្រូវតុលាការខេត្តកំពង់ស្ពឺ ដោះលែងពីការឃុំឃាំងហើយនៅម៉ោង ១១ថ្ងៃត្រង់ នៃថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១១។