ប័ណ្ណសារព័ត៌មាន
2011-06-22
តុលាការកំពូលនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១ បានបើកសវនាការជម្រះក្ដីលើសំណុំរឿងជួញដូរគ្រឿងញៀន និងផលិតគ្រឿងញៀនដ៏ធំមួយនៅខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០០៧ កន្លងទៅ ប៉ុន្តែតុលាការកំពូលមិនទាន់បានប្រកាសសាលដីកានៅឡើយទេ ហើយគ្រោងនឹងប្រកាសសាលដីកានៅថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ។
2011-06-22
បន្ទាប់ពីទទួលបានព័ត៌មានថា មេខ្យល់ដែលនាំសាច់ញាតិពួកគាត់ចេញទៅប្រទេសថៃ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខេត្តពោធិ៍សាត់ ចាប់ឃុំខ្លួន គ្រួសារពលករជាច្រើននាក់បានមកដាក់បណ្ដឹងសុំឲ្យអង្គការលីកាដូជួយពួកគាត់។
2011-06-21
ដោយសារតែរង់ចាំចម្លើយ និងដំណោះស្រាយយូរពេក បានញ៉ាំងឲ្យសកម្មជនសហជីពកម្មករមួយក្រុម នាំគ្នាទៅជួបចរចាជាមួយមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជំរុញឲ្យដោះស្រាយសំណុំរឿងកម្មករ ដែលរងការបញ្ឈប់ពីការងារកន្លងមក។
2011-06-18
រថយន្តធុនធំរបស់ក្រុមហ៊ុនចិន CRBC ធ្វើផ្លូវជាតិលេខ៥៩ បានដឹកថ្មធ្វើផ្លូវក្រឡាប់សង្កត់កម្មករខ្មែរបីនាក់ ស្លាប់នៅនឹង កន្លែងភ្លាមៗ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០១១ នៅក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
2011-06-17
និស្សិតខ្មែរ ៩នាក់បានជាប់អាហារូបករណ៍របស់សហរដ្ឋអាមេរិក ឈ្មោះ ហ៊្វូលប្រាយ (Fulbright) ដើម្បីទៅបន្តការសិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១១-២០១២។
2011-06-16
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលចេញលិខិតមួយបញ្ជាឲ្យវិទ្យាស្ថានខ្មែរជំនាន់ថ្មី ខេត្តបាត់ដំបងបញ្ឈប់ការបើកវគ្គបណ្ដុះបណ្ដាលនិស្សិតផ្នែកសុខាភិបាល។
2011-06-16
រដ្ឋបាលជលផលកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ កន្លងទៅនេះ បានលែងត្រីចំនួន ១០តោនចូលក្នុងបឹងទន្លេសាប នៅក្នុងខេត្តពោធិ៍សាត់ ដើម្បីបង្កើនធនធានត្រីនៅបឹងធម្មជាតិសម្រាប់ឆ្នាំ២០១១ និងឆ្នាំក្រោយៗទៀត នៅគ្រាដែលប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបកំពុងតែបន្ត។
2011-06-16
ក្រុមកម្មករកាត់ដេររោងចក្រ សាង វ៉ូ (Sang Woo) កំពុងបន្តធ្វើបាតុកម្មអហិង្សានៅក្រៅរោងចក្រច្រើនថ្ងៃមកហើយ ដើម្បីទាមទារឲ្យមានការដោះលែងតំណាងសហជីពម្នាក់ដែលមានជម្លោះក្នុងរោងចក្រ បន្ទាប់មកសមត្ថកិច្ចក៏ចាប់ឃុំខ្លួនកាលពីចុងសប្ដាហ៍មុន ហើយបញ្ជូនទៅតុលាការដោយចោទពីបទបង្ករបួសស្នាម។
2011-06-13
នៅឯខេត្តរតនគិរី ប្រជាពលរដ្ឋម្នាក់បានចោទប្រកាន់ទៅលើមន្ត្រីប៉ូលិសមួយក្រុម ថាបានប្រើអំណាចរំលោភច្បាប់ និងសិទ្ធិមនុស្ស។
2011-06-13
ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ក្រុងភ្នំពេញទាមទារជាថ្មីទៀត សុំឲ្យសាលាក្រុងភ្នំពេញ និងក្រុមហ៊ុន ស៊ូកាគូ (Sukaku) ធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលនៅសល់ចំនួន ១.៥០០ គ្រួសារ ក្នុងតំបន់នោះ។ ការទាមទារនេះ ត្រូវបានអ្នកភូមិធ្វើឡើងក្នុងសន្និសីទកាសែតមួយ នៅថ្ងៃទី ១៣ ខែមិថុនា។
2011-06-10
រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង (South Korea) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១ បានប្រកាសជួយសាងសង់មន្ទីរពេទ្យមួយកន្លែងនៅស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងតម្លៃ ៣,៥លានដុល្លារអាមេរិក តាមសំណើរបស់ក្រសួងសុខាភិបាលកម្ពុជា។
2011-06-09
ក្រុមប្រជាពលរដ្ឋនៃសហគមន៍បឹងកក់ប្រមាណ ៥០នាក់ បានជួបជុំគ្នាធ្វើពិធីបន់ស្រន់នៅមុខខ្ទមអ្នកតានៅក្នុងភូមិ សុំឱ្យជួយដល់ពួកគាត់ក្នុងការរកដំណោះស្រាយសមរម្យមួយសម្រាប់ការអភិវឌ្ឍតំបន់បឹងកក់នៅនឹងកន្លែង។
2011-06-09
មានទំនាស់ដីធ្លីមួយកើតឡើងរវាងប្រជាពលរដ្ឋចំណាកស្រុក និងឈ្មួញទិញដីនៅឃុំអូរគ្រៀង ស្រុកសម្បូណ៌ ខេត្តក្រចេះ។
2011-06-07
នៅឯខេត្តរតនគិរី ក្រុមអាជ្ញាធរមូលដ្ឋានឲ្យដឹងថា កូនម្ចាស់កសិដ្ឋានចម្ការកៅស៊ូមួយរូប និងបក្ខពួកជាង ១០នាក់ បានវាយអ្នកភូមិជនជាតិដើមភាគតិចម្នាក់នឹងកាំភ្លើងខ្លីឲ្យរងរបួសជាទម្ងន់។