ប័ណ្ណសារព័ត៌មាន
2012-12-14
តុលាការខេត្តកំពត បញ្ជូនជនសង្ស័យឈ្មោះ នួន ទូច អាយុ ៤៥ឆ្នាំ ដែលជាប់ចោទលើករណីបោកគ្រាប់បែកចូលក្នុងមង្គលការមួយនៅស្រុកអង្គរជ័យ ខេត្តកំពត កាលពីថ្ងៃទី៨ ខែធ្នូ ទៅពន្ធនាគារខេត្តកំពត នាថ្ងៃទី១៣ ធ្នូ បន្ទាប់ពីតុលាការខេត្តនោះបានធ្វើការសាកសួរ និងចោទពីបទមនុស្សឃាត។
2012-12-13
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ បានបកស្រាយថា កាលពីឆ្នាំ២០០៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់កាលកូនស្រីចិញ្ចឹមរបស់លោក ដោយសារតែមូលហេតុដែលកូនស្រីលោកមិនស្តាប់បង្គាប់គ្រួសារ មិនមែនពាក់ព័ន្ធនឹងរឿងស្រលាញ់ភេទដូចគ្នានោះទេ។
2012-12-13
អ្នកស្រី ឌិន សុផាន់ណារ៉ា ភរិយាលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ ចាត់ទុកការចូលជួបរបស់លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅពន្ធនាគារព្រៃស នៅថ្ងៃទី១២ ខែធ្នូ ថាគឺជាផ្នែកមួយនៃសារលើកទឹកចិត្តសម្រាប់គាំទ្រអ្នកប្រជាធិបតេយ្យនៅកម្ពុជា។
2012-12-13
ការបោសសម្អាត ឬសម្លាប់ជនជាតិវៀតណាម ក្នុងអំឡុងឆ្នាំ១៩៧៧ មិនទាក់ទងនឹងការសម្រេចចិត្តរបស់កម្មាភិបាលថ្នាក់តំបន់នោះឡើយ។
2012-12-12
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វីរៈ បានចេញដីកាកោះហៅថ្មីមួយទៀតទៅលោក ចាន់ សុវ៉េត ឲ្យចូលខ្លួននៅថ្ងៃចន្ទ ទី២៤ ធ្នូ ឆ្នាំ២០១២ ទាក់ទងទៅនឹងការចោទប្រកាន់ពីបទផ្ដល់ជំនួយដល់ចារី ឬផ្ដល់ជំនួយដល់អ្នកប្រព្រឹត្តបទល្មើស តាមមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌ ដែលទាក់ទងរឿងទំនាស់ដីរវាងប្រជាពលរដ្ឋជាមួយរដ្ឋាភិបាលនៅខេត្តក្រចេះ។
2012-12-11
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នៅថ្ងៃអង្គារ ទី១១ ធ្នូ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ ដើម្បីពិភាក្សានឹងរដ្ឋាភិបាលថៃ ស្តីអំពីការចុះឈ្មោះពលករខ្មែរ ដែលមានបំណងធ្វើការនៅប្រទេសថៃ មុនពេលអាជ្ញាធរថៃ ចាប់ផ្ដើមបញ្ជូនពលករខ្មែរ ១សែន ៦ម៉ឺន ៥ពាន់នាក់ ដែលកំពុងធ្វើការងារនៅថៃ មកកម្ពុជា វិញ។
2012-12-11
ប្រជាកសិករខេត្តព្រៃវែង បានចោទមន្ត្រីនាយកដ្ឋានគយ និងរដ្ឋាករខេត្ត បានរឹបអូសយកប្រេងឥន្ធនៈរបស់ពួកគាត់ដែលទិញពីផ្សារយកទៅចាក់ម៉ាស៊ីនបូមទឹក ជាថ្នូរទៅនឹងការជំរិតទារប្រាក់។
2012-12-10
កូនស្រីរបស់អ្នកកាសែតដែលបានស្លាប់នៅក្នុងសម័យសង្គ្រាមក្នុងប្រទេសកម្ពុជា ម្នាក់ក្នុងចំណោមអ្នកកាសែតបរទេសផ្សេងទៀត បានយករូបថតចុងក្រោយរបស់ឪពុកគាត់មកដាក់តាំងនៅស្តូបរំលឹកវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា កាលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
2012-12-08
មនុស្សម្នាក់ស្លាប់ និង ៨នាក់ផ្សេងទៀតរងរបួស ដោយសារការគប់គ្រាប់បែក ខណៈដែលកំពុងសូត្រមន្តក្នុងពិធីរៀបមង្គលការមួយនៅស្រុកអង្គរជ័យ ខេត្តកំពត កាលពីល្ងាចថ្ងៃទី៨ ធ្នូ ឆ្នាំ២០១២។
2012-12-08
ប្រភពព័ត៌មានពីខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នាមកនេះ មានកងទាហានការពារព្រំដែនខ្មែរ-ថៃ ចំនួនជាង ២០នាក់នៅស្រុកត្រពាំងប្រាសាទ បានកើតជំងឺចម្លែកម្យ៉ាង ដោយអាការៈក្អួតចង្អោរ តឹងទ្រូង ហើយដួលសន្លប់ជាបន្តបន្ទាប់។
2012-12-07
នៅឯខេត្តមណ្ឌលគិរី សមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថស្រុកកែវសីមា បានឃាត់ខ្លួនពលរដ្ឋវៀតណាម ៣នាក់ និងអាវុធ ៤ដើម រួមទាំងគ្រាប់កាំភ្លើងជាង ១០០គ្រាប់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២។
2012-12-07
បច្ចុប្បន្នកុមារកម្ពុជា ដែលកើតជំងឺបេះដូង ត្រូវបានគ្រូពេទ្យវាយតម្លៃថា កំពុងមានការកើនឡើង។ កុមារដែលមានជំងឺបេះដូង បានចូលមកកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកការព្យាបាលជារៀងរាល់ថ្ងៃ។
2012-12-07
លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា គ្រោងនឹងមកកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ធ្នូ ដើម្បីតាមដាន និងពិនិត្យការអនុវត្តអនុសាសន៍របស់លោកកន្លងទៅ ដែលបានស្នើសុំឲ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ សភាជាតិ បោះឆ្នោត និងដីសម្បទានសេដ្ឋកិច្ច។
2012-12-06
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា ពន្យល់ពីការដំឡើងប្រាក់ខែគ្រូបង្រៀន សម្រាប់ឆ្នាំ២០១៣។
2012-12-06
អង្គការសេដាក (CEDAC) បង្រៀនយុវជនមកពីច្រើនខេត្តអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំពុល ឬថ្នាំកសិកម្ម ទៅលើដំណាំកសិកម្ម។