ប័ណ្ណសារព័ត៌មាន
2012-02-14
មនុស្សចំនួន ៣នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួសជាទម្ងន់ ដោយសាររថយន្តប្រភេទឡិចស៊ិស (Lexus 300) បានក្រឡាប់ នៅចំណុចភូមិអូរផាល ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីក្រុងសំរោង ទីរួមខេត្តឧត្តរមានជ័យ តាមផ្លូវពីក្រុងសំរោង ទៅស្រុកអន្លង់វែង។
2012-02-14
ប្រជាពលរដ្ឋជនជាតិដើមភាគតិចគ្រឹង ប្រមាណជាង ៣០០នាក់ នៅខេត្តរតនគិរី បានទទួលមុងសុវត្ថិភាពការពារជំងឺគ្រុនចាញ់ជាលើកដំបូង ក្នុងយុទ្ធនាការជំហានទីពីរ ក្រោមប្រធានបទ "រួមគ្នាលប់បំបាត់ជំងឺគ្រុនចាញ់នៅទូទាំងប្រទេស"។
2012-02-09
មនុស្ស ៣នាក់ បានស្លាប់ភ្លាមនៅនឹងកន្លែង និង ២នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងខេត្តពោធិ៍សាត់។
2012-02-09
ផ្ទះចំនួន ២ខ្នងរបស់ប្រជាពលរដ្ឋនៅភូមិជប់គគីរខាងកើត ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានឆេះកាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅ។
2012-02-09
ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ត្រៀមបង្ហាញវប្បធម៌បុរាណ និងទំនើបរបស់ខ្លួន ដើម្បីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។
2012-02-09
ពាណិជ្ជករក្នុងស្រុកម្នាក់ បានបណ្ដាក់ទុនបង្កើតរោងចក្រកែច្នៃដំឡូងមី នៅតាមបណ្ដាខេត្តជាប់ព្រំដែនខ្មែរ-ថៃ ដើម្បីប្រមូលទិញដំឡូងមីពីកសិករ។
2012-02-06
ចិនប៉ែកនិរតី ក្នុងខេត្តស៊ីជ័ន (Sichuan) ប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន។
2012-01-12
មេដឹកនាំសហជីពប្រកាសមិនឯកភាពចំពោះផែនការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចង់ធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារ ដែល ចង់កាត់បន្ថយថ្លៃឈ្នួលកម្មករ ដែលធ្វើការវេនយប់ឲ្យនៅស្មើ និងថ្លៃឈ្នួលកម្មកររោងចក្រ ធ្វើការវេនថ្ងៃដែរនោះ។
2012-01-12
អាជ្ញាធរបឹងទន្លេសាបបានបង្ក្រាបលើបទល្មើសនេសាទចំនួនជាង ៦០០ករណីហើយ នៅក្នុងរយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី៧ ខែមករា ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១២។
2012-01-12
មន្ត្រីថ្នាក់ដឹកនាំខេត្តក្រចេះ មានមោទនភាពចំពោះកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលទៅទស្សនាមូលដ្ឋាននេះមានអត្រាកើនខ្ពស់ក្នុងឆ្នាំ២០១១។
2012-01-10
គ្រួសារពលការិនីទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជាច្រើននាក់ បានមកដាក់បណ្ដឹងសុំឲ្យអង្គការអាដហុក (ADHOC) ប្រចាំខេត្តកំពង់ឆ្នាំង ជួយធ្វើយ៉ាងណាឲ្យកូនពួកគាត់បានត្រឡប់មកស្រុកខ្មែរវិញ បន្ទាប់ពីពលការិនីទាំងនោះបានបញ្ចប់កិច្ចសន្យាការងាររយៈពេល ២ឆ្នាំរួចហើយ តែថៅកែមិនព្រមឲ្យពួកគេត្រឡប់មកវិញនោះ។