ប័ណ្ណសារព័ត៌មាន
2012-11-22
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានឲ្យដឹងថា មានកម្មករកាត់ដេរ ២៥នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងចំណោមកម្មករចំនួនជិត ៩០នាក់ ដែលបានរងគ្រោះថ្នាក់ដោយក្រឡាប់រថយន្តមួយគ្រឿង នៅក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២២ ខែវិច្ឆិកា។
2012-11-20
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ចាកចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១២។
2012-11-20
តំណាងបណ្ដាញយុវជនមកពីតាមសហគមន៍ក្នុងខេត្តចំនួន៤ បានចូលជួបជាមួយមន្ត្រីជាន់ខ្ពស់ស្និទ្ធនឹងលោក បារ៉ាក់ អូបាម៉ា (Barak Obama) ប្រធានាធិបតីសហរដ្ឋអាមេរិក នៅស្ថានទូតប្រចាំកម្ពុជា នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១២ ដើម្បីលើកឡើងអំពីបញ្ហាចំណាកស្រុក និងការជួញដូរមនុស្ស។
2012-11-20
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នេះ សមាជិកអាស៊ានទាំងអស់បានពិភាក្សាគ្នាពីការផ្ទេរតំណែងអគ្គលេខាធិការអាស៊ាន។
2012-11-18
សកម្មជនការពារព្រៃឡង់ម្នាក់នៅក្នុងភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន បានសំដែងការព្រួយបារម្ភចំពោះ បញ្ហាសន្តិសុខផ្ទាល់ខ្លួន បន្ទាប់ពីម្ចាស់សិប្បកម្មឈើខុសច្បាប់ម្នាក់ បានគំរាម និងប្រមាថមកលើអាយុជីវិតរបស់គាត់ចំនួន ២លើករួចមក។
2012-11-18
ទន្ទឹមនឹងមេដឹកនាំអាស៊ាន បានសម្រេចអនុម័តលើសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ កម្ពុជាក៏បានផ្ទេរតួនាទីប្រធានគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន ទៅជូនប្រទេសប្រ៊ុយណេ វិញ នៅក្នុងឆ្នាំ២០១៣។
2012-11-17
រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ ថ្លែងថា ការពិភាក្សាគ្នាអំពីជម្លោះព្រះវិហារ មិនប្រញាប់ពេកទេ។
2012-11-16
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា បានចេញរបាយការណ៍សង្ខេបមួយ នៅថ្ងៃសុក្រ ទី១៦ វិច្ឆិកា ដោយសម្ដែងនូវក្តីបារម្ភ ស្ដីពីតួនាទីរបស់កម្លាំងសមត្ថកិច្ចនៅក្នុងប្រទេសបច្ចុប្បន្ន។
2012-11-15
មូលនិធិពិភពលោក (មូលនិធិសកល) ចោទថា មានអំពើពុករលួយយ៉ាងធ្ងន់ធ្ងរក្នុងការប្រើប្រាស់ថវិកាជំនួយសម្រាប់ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ និងជំងឺផ្តាច់ផ្តិលជីវិតផ្សេងៗទៀតនៅកម្ពុជា។
2012-11-14
ក្លឹបអ្នកកាសែតកម្ពុជា និងអង្គការភ្លែនអន្តរជាតិ (Plan International) បានទទួលអត្ថបទសារព័ត៌មានជាង ៣០អត្ថបទ មកពីស្ថាប័នចំនួន១០ ដើម្បីប្រកួតប្រជែងលើកកម្ពស់សិទ្ធិកុមារី ឬលើកកម្ពស់សមភាពយេនឌ័រនៅក្នុងចំណោមកុមារ។
2012-11-14
ស្ត្រីឈ្មោះ មួង ពៅ នៅភូមិអូរស្យា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សុំឲ្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តកំពង់ស្ពឺ ជួយរកកូនស្រី ២នាក់ ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីខែកក្កដា ឆ្នាំ២០១០ ហើយបាត់ដំណឹង ៣ឆ្នាំមកហើយ។
2012-11-13
នៅឯខេត្តមណ្ឌលគិរី មានសេចក្តីរាយការណ៍ថា ប្រជាពលរដ្ឋអ្នកប្រកបរបរជីករករ៉ែមាសជាលក្ខណៈគ្រួសារចំនួនពីរនាក់ បានស្លាប់ដោយសារតែដីអណ្ដូងរ៉ែបានបាក់សង្កត់។
2012-11-12
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ជាង ៦០នាក់ រស់នៅភូមិចំនួនពីរ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ បាននាំគ្នាទៅតវ៉ាទាមទារឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សុកហ្វីន ខេ.ស៊ី.ឌី (Socfin KCD) គោរពកិច្ចសន្យាបីចំណុចដែលក្រុមហ៊ុនបានចុះហត្ថលេខាជាមួយប្រជាពលរដ្ឋកាលពីឆ្នាំ២០១០។
2012-11-10
បើទោះបីជាដឹងថា ការលួចឆ្លងព្រំដែនខុសច្បាប់ដើម្បីកាប់ឈើគ្រញូងក្នុងទឹកដីថៃ យកមកលក់ឱ្យក្រុមឈ្មួញ គឺត្រូវប្រថុយជីវិត និងគ្រោះថ្នាក់ជាច្រើន ដោយសារទាហានថៃ បាញ់រះក៏ដោយ ក៏បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរជាច្រើន នៅតែព្យាយាមលួចឆ្លងដែនទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ ដដែល។
2012-11-09
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្ពោធដំណើរការសាងសង់អគារថ្មី កម្ពស់ ១៦ជាន់ នៅលើផ្ទៃដីទំហំមួយហិកតារ ក្នុងខណ្ឌដូនពេញ កាលពីថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១២។