ប័ណ្ណសារព័ត៌មាន
2012-11-09
ព្រះតេជព្រះគុណ លួន សុវ៉ាត បានទទួលពានរង្វាន់ការពារសិទ្ធិមនុស្សអន្តរជាតិ នៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីដើមខែតុលា ឆ្នាំ២០១២ នេះ។
2012-11-08
រដ្ឋាភិបាលបានរំលឹកពីថ្ងៃឈប់សម្រាកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិលើកទី៥៩ ហើយបានភ្ជាប់ទៅនឹងការរំលឹកនូវព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ។
2012-11-08
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ នៅថ្ងៃទី៨ ខែវិច្ឆិកា បានបញ្ជាក់ថា លោកត្រៀមខ្លួនជួបចរចាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក លីអូន ប៉ាណេតា (Leon Panetta) នៅថ្ងៃទី១៦ ខែវិច្ឆិកា នៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងទាក់ទងរវាងកងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក។
2012-11-07
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ គម្រោងកុមារភាពផ្នែកបង្ការរបស់អង្គការទស្សនៈពិភពលោក នៅកម្ពុជា បានចេញសេចក្តីប្រកាសមួយស្ដីពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។
2012-11-07
ប្រជាពលរដ្ឋរស់នៅមាត់ស្ទឹងទាញ ស្រុកឈូក ខេត្តកំពត លោក សុខ គឹមឡុង (ហៅម៉ាប់) អាយុ ៣៣ឆ្នាំ បានអះអាងនៅថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ថា កាលពីថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា គាត់បានថតសកម្មភាពក្រុមហ៊ុនចាន់ សុធា ប្រើកម្លាំងដុតផ្ទះអ្នកស្រុកនៅតំបន់ស្ទឹងទាញនោះ។
2012-11-07
បេក្ខជនប្រធានាធិបតីទទួលជ័យជំនះក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក គឺមកពីគណបក្សប្រជាធិបតេយ្យ ដែលទទួលបានសំឡេងគាំទ្រ៣០៣។ ចំណែកគណបក្សសាធារណរដ្ឋ វិញ ទទួលបានការគាំទ្រ២០៦។
2012-11-06
ប្រជាពលរដ្ឋជនជាតិចាមចំនួន ២៤នាក់ បានរងសារធាតុពុលត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តរតនគិរី នៅព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១២។
2012-11-06
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ សាលាក្ដីខ្មែរក្រហមស្ដាប់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ម៉ុម សំអឿន ដែលជាអតីតគ្រូបង្រៀនមួយរូប។
2012-11-06
ពលរដ្ឋប្រុសស្រី ក្មេងចាស់ប្រមាណជាង ១០០នាក់ ត្រូវបានប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ហៅមកសាកសួរអំពីការធ្វើដំណើរដែលគេសង្ស័យថា ធ្វើចំណាកស្រុកទៅប្រទេសថៃ ដោយខុសច្បាប់។
2012-11-04
នៅឯខេត្តពោធិ៍សាត់ មានអំពើឃាតកម្មមួយបានកើតឡើង នៅឯភូមិដាច់ស្រយាលមួយ ឈ្មោះភូមិក្រពើ ២ ក្រោម ឃុំក្រពើ ២ ស្រុកវាលវែង ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់។
2012-11-03
រដ្ឋាភិបាលអនុម័តវិនិយោគវារីអគ្គិសនីសេសានក្រោម២ នៅក្នុងខេត្តស្ទឹងត្រែង ដែលមានតម្លៃជាង ៧៨១លានដុល្លារ។ ការសម្រេចនោះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា។
2012-11-02
អ្នកបឹងកក់ និងអ្នកបុរីកីឡា ប្រមាណ ៥០នាក់បាននាំគ្នាទៅដាក់ញត្តិនៅការិយាល័យអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២ ខែវិច្ឆិកា។ ពួកគេស្នើសុំឲ្យប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក អ៊ែម៉ាន់ វ៉ាន់ រ៉ុមប៉ីយ (Herman Van Rompuy) ជួយអន្តរាគមន៍រដ្ឋាភិបាលកម្ពុជា បញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងតំបន់របស់ពួកគេ។
2012-11-02
អាជីវកររកស៊ីលក់ដូរកាសែត ទស្សនាវដ្ដី និងសៀវភៅសិក្សាផ្សេងៗ នៅភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្ហាញក្ដីបារម្ភរបស់ខ្លួនអំពីសេចក្ដីជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានដែលសុំឲ្យពួកគាត់រុះរើតូបរបស់ពួកគាត់។
2012-11-01
អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសកាប់ព្រៃស្រោងខុសច្បាប់ នៅស្រុកកូនមុំ ខេត្តរតនគិរី ទៅតុលាការ។
2012-11-01
ប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា លោក អ៊ុយ សំអាត មានប្រសាសន៍នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ ថា ក្នុងខេត្តកំពត មានគ្រោះមហន្តរាយដោយសារខ្យល់ព្យុះ កាលពីរសៀលម៉ោងជាង៣ ថ្ងៃទី៣១ តុលា បណ្ដាលឲ្យមនុស្ស ៣នាក់បានរងរបួស គោ ៣ក្បាលបានងាប់ និងផ្ទះ ព្រមទាំងអគាររបស់រដ្ឋសរុប ២៤៩ខ្នង រងនូវការខូចខាត។