ប័ណ្ណសារព័ត៌មាន
2012-10-18
មនុស្ស ២នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួស នៅរសៀលថ្ងៃទី១៧ ខែតុលា ដោយសាររន្ទះបាញ់។
2012-10-15
ប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា គំរោងការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលកម្ពុជា វៀតណាម និង ឡាវ (CLV) លើកទី៧ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ខាងមុខនេះ ត្រូវបានលុបចោលហើយ ដោយសារតែការយាងចូលទិវង្គតរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។
2012-10-15
ពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេសបារាំង ថ្វីបើរស់នៅឯក្រៅស្រុកកំណើតក្តី ក៏លោកអ្នកទាំងនោះភាគច្រើននៅតែប្រកាន់ទំនៀមទំលាប់ខ្មែរ នាំគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដូចប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជាដែរ។
2012-10-14
មន្ត្រីនគរបាលស្រុកម៉ាឡៃ ម្នាក់ បានយកកាំភ្លើងអាកាបត់ បាញ់សម្លាប់ខ្លួនឯង កាលពីល្ងាចថ្ងៃទី១៣ ខែតុលា នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅភូមិវាលរហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
2012-10-14
សមាជិកក្រុមប្រឹក្សាស្រុកមួយចំនួន នៅខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ប្រាក់ខែរបស់ពួកគេបានយឺតយ៉ាវចំនួន ៣ខែមកហើយមកទល់នឹងខែតុលា នេះ។
2012-10-13
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៣ តុលា ប្រកាសជាសាធារណៈដកតំណែងឧត្តមសេនីយ៍ផ្កាយបី និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឈ្មោះ លោក ឌឿន សុវណ្ណ ដោយសារតែការប្រើអំណាចក្នុងទំនាស់ដីធ្លី។
2012-10-11
សហគមន៍ខ្មែរនៅប្រទេសបារាំង គ្រោងរួមគ្នារៀបចំសិក្ខាសាលា និងធ្វើបាតុកម្ម នៅថ្ងៃសម្រាកនៃចុងសប្ដាហ៍ក្រោយ ដើម្បីគាំទ្រការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
2012-10-11
កម្មករក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម ឈ្មោះ ប៉ាស៊ីហ្វិក មានភូមិសាស្ត្រនៅឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ប្រមាណ ៥០០ទៅ ៦០០នាក់ មិនបានបើកប្រាក់ថ្លៃពលកម្មពួកគេសម្រាប់ធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅឱកាសបុណ្យភ្ជុំបិណ្ឌ។
2012-10-11
ប្រមុខដឹកនាំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងមោទនភាពដែលកន្លងមកកម្ពុជា បានបញ្ជូនកងទ័ពទៅជួយដោះមីននៅប្រទេសស៊ូដង់ (Sudan) ជាលើកដំបូងនោះ។
2012-10-10
ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសថា ក្រោយពេលមានក្រុមយុវជនស្ម័គ្រចិត្តចុះមកវាស់ដី និងចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនេះ នឹងលែងមានការត្រួតស៊ីគ្នារវាងដីប្រជាពលរដ្ឋ និងដីវិនិយោគសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជនទៀតហើយ។
2012-10-10
គ្រូបង្រៀននៃសាលាបឋមសិក្សា អង្គមន្រ្តី ស្រុកអង្គរជ័យ ខេត្តកំពត បានចោទប្រកាន់នាយកសាលានេះថា បានតែងតាំងភរិយារបស់ខ្លួនជាលេខាធិការ។
2012-10-08
មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា លោកឧត្ដមសេនីយ៍ឯក ទៀ វិញ នៅថ្ងៃទី៨ ខែតុលា បានទទួលជួបជាមួយមេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសជប៉ុន នៅមូលដ្ឋានកងទ័ពជើងទឹក នាតំបន់ជ្រោយចង្វារ ជាយទីក្រុងភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងវិស័យយោធាជើងទឹករវាងកម្ពុជា និងប្រទេសជប៉ុន។
2012-10-06
រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំមួយដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឲ្យមានវិធានការជាមុន និងប្រុងប្រយ័ត្នចំពោះសម្ពាធព្យុះឈ្មោះ ហ្គាអេមី (GAEMI) ដែលនឹងបោកបក់មកដល់កម្ពុជា។
2012-10-06
ក្នុងទិសដៅការពារធនធានជលផល នៅក្នុងទឹកបឹងទន្លេសាប ឲ្យមានភាពប្រសើរឡើងវិញ សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ បានចូលរួមគ្នាក្នុងការទប់ស្កាត់បទល្មើសនេសាទ។
2012-10-06
កម្មករប្រមាណ ៥០០នាក់ នៅរោងចក្រកាត់ដេរតេយ៉ុង (Tae Young) ត្រូវកម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថស្រុកអង្គស្នួល បង្ក្រាបអោយរំសាយកូដកម្ម ខណៈពួកគេទាមទារអោយថៅកែក្រុមហ៊ុន ទទួលយកកម្មករ ១៦នាក់អោយចូលធ្វើការវិញ និងទាមទារផ្លាស់ប្ដូរលក្ខខណ្ឌការងារមួយចំនួន។