ប័ណ្ណសារព័ត៌មាន
2012-10-30
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អ៊ែម៉ាន់ វ៉ាន់ រ៉ុមប៉ីយ (Herman Van Rompuy) គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា។
2012-10-30
ប្រធានរដ្ឋសភា លោក ហេង សំរិន បានវិលមកកាន់ប្រទេសកម្ពុជា វិញ បន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមមហាសន្និបាតលើកទី១២៧ របស់សហភាពអន្តរសភា អាយភីយូ (IPU)។
2012-10-30
សមាជិកគណៈកម្មាធិការជាតិរៀបចំព្រះបរមសព ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រៀមរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពរបស់ព្រះអង្គ នៅដើមសប្ដាហ៍ទី១ នាខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខ។
2012-10-29
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ តុលា ប្រកាសជាសាធារណៈថា ប្រទេសកម្ពុជា កំពុងតែបោះជំហានទៅមុខលើគ្រប់វិស័យ តែវិស័យបី បានឈានមុខគេ គឺវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។
2012-10-26
អតិផរណានៅប្រទេសវៀតណាម បានកើនឡើងខ្ពស់នៅរយៈពេល ២ខែជាប់គ្នា គឺនៅខែសីហា និងតុលា។
2012-10-26
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ ប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលព្យុះទី២៣ ឈ្មោះ សុន ទីញ (son-tinh) ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន សម្រាប់តំបន់ទំនាបភាគខាងត្បូង និងខ្ពង់រាបភាគឦសាន។
2012-10-26
បុត្រារបស់ស្ដេចព្រុយណេ ព្រមទាំងអគ្គលេខាធិការអាស៊ាន នឹងមកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាបន្តបន្ទាប់នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃចុងខែតុលា និងដើមខែវិច្ឆិកា ខាងមុខ។
2012-10-25
ធនាគារពិភពលោក (World Bank) ផ្សព្វផ្សាយរបាយការណ៍ថ្មីស្ដីពីការធ្វើអាជីវកម្មនៅឆ្នាំ២០១៣ ដែលចេញផ្សាយនៅខែតុលា ឆ្នាំ២០១២។ របាយការណ៍នោះមានចំណងជើងថា "សហគ្រាសខ្នាតតូច និងមធ្យម បានកែប្រែបទបញ្ញត្តិកាន់តែប្រសើរ"។
2012-10-20
លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសលោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទចោទថា លោកបានប៉ុនប៉ងបង្កើតតំបន់អបគមន៍ នៅខេត្តក្រចេះ។
2012-10-20
មន្ត្រីអាជ្ញាធរខេត្តស្វាយរៀង បានរៀបចំទីតាំងមួយកន្លែង សម្រាប់ពលរដ្ឋនៅក្នុងខេត្តមួយនេះដែលចង់ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
2012-10-19
ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី លោក សួង សោភណ្ឌ ដែលធ្លាប់បានប្រកាសថា ចង់ធ្វើបាតុកម្ម នៅថ្ងៃទី២៣ តុលា ខាងមុខ ឲ្យដឹងថា ក្រុមយុវជនគណបក្ស សម រង្ស៉ី នឹងបង្វែរបាតុកម្មទៅជាការធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ហើយបាតុកម្មនឹងលើកទៅថ្ងៃទី៨ វិច្ឆិកា វិញ។
2012-10-19
រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំមួយ ស្ដីពីការតាំងព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ តុលា ឆ្នាំ២០១២។
2012-10-18
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ តុលា នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺសាធារណជន ជុំវិញរូបភាពព្រះបរមឆាយាល័ក្ខណ៍របស់សម្ដេចព្រះ នរោត្ដម សីហនុ ដែលជាទីគោរពស្រឡាញ់បំផុតរបស់ប្រជាជនកម្ពុជា នៅក្បែរជើងរបស់អ្នករាយការណ៍ព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ ឈ្មោះ ឋបនីយ៍ អៀតស៊ីថៃ។
2012-10-18
សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សម្រេចបិទផ្លូវមួយចំនួននៅជុំវិញព្រះបរមរាជវាំង នៅថ្ងៃទី១៨ ខែតុលា ដោយមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍យានជំនិះគ្រប់ប្រភេទចេញចូលនោះទេ។
2012-10-18
មនុស្ស ២នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួស នៅរសៀលថ្ងៃទី១៧ ខែតុលា ដោយសាររន្ទះបាញ់។