ប័ណ្ណសារព័ត៌មាន
2012-11-30
ថៅកែរោងចក្រស្បែកជើងហ្វូយៀន ខេមបូឌា (Pouyen Cambodia) និងសហជីពកម្មករ និយោជិត បានប្រជុំគ្នានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ដោះស្រាយរឿងកាត់លុយលើកទឹកចិត្ត ឬប្រាក់រង្វាន់ប្រចាំខែ (លុយព្រីម) កម្មករម្នាក់ ១០ដុល្លារ។
2012-11-30
ក្រុមអ្នកឯកទេសភ្នែកនៃក្រសួងសុខាភិបាល សហការជាមួយមូលនិធិហ្វ្រេដ ហូឡូវ (Fred Hollow) នៃប្រទេសអូស្ត្រាលី (Australia) មានគម្រោងនឹងចុះទៅបើកយុទ្ធនាការវះកាត់ព្យាបាលជំងឺភ្នែកឲ្យដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល និងខេត្តកំពង់ឆ្នាំង។
2012-11-29
សកម្មជនគណបក្ស សម រង្ស៊ី គ្រោងដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទឃាតកម្មគិតទុកជាមុន លើករណីជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៅថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក។
2012-11-27
ព្រះសង្ឃនៅឯវត្តដាច់ស្រយាលមួយអង្គ ត្រូវបានលោកគ្រូចៅអធិការវត្ត និងមេឃុំ ព្រមទាំងសមាជិកគណៈកម្មការវត្តមួយចំនួន រៀបគម្រោងចាប់ផ្សឹក និងបណ្ដេញលោកចេញពីអារាម ដោយចោទប្រកាន់ថា ព្រះសង្ឃអង្គនេះបានធ្វើឲ្យបែកធ្លាយការសម្ងាត់ស្ដីពីការជីកបានកំណប់ក្នុងឫសសីមាវត្តបូរាណមួយ។
2012-11-27
ក្រុមហ៊ុនខេមបូឌា រ៉ូយ៉ាល់ (Cambodian Royal Group) និងក្រុមហ៊ុនចិន ឈ្មោះ ថាមពលអន្តរជាតិហាយឌ្រូឡេនកាង (Hydrolancang International Energy) កាលពីថ្ងៃ២៦ វិច្ឆិកា បានចុះហត្ថលេខាលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ដែលមានទឹកប្រាក់សរុបជិត ៨០០លានដុល្លារអាមេរិក។
2012-11-27
កម្លាំងនគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២។
2012-11-27
ក្នុងបំណងទាក់ទាញការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស មន្ត្រីជាន់ខ្ពស់នៃគណបក្សទាំងពីរ បានចុះមកជួបប្រជាពលរដ្ឋជាលើកដំបូងក្នុងខេត្តពោធិ៍សាត់ ជាមួយក្ដីសង្ឃឹមថានឹងទទួលបានអាសនៈក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតសកលនាខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។
2012-11-26
កម្មកររោងចក្រ គ្លបល ហ្វុតវែរ៍ (Global Footwear) ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើកូដកម្មអហិង្សាឈានចូលថ្ងៃទី១០ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ១២ចំណុចពីថៅកែរោងចក្រ ប៉ុន្តែនៅពុំទាន់មានដំណោះស្រាយណាមួយនៅឡើយទេ។
2012-11-25
សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ នៅថ្ងៃទី២៦ ខែវិច្ឆិកា ដោយមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអធិបតីភាពក្នុងពិធីសម្ពោធនោះ។
2012-11-24
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ សាលាក្ដីខ្មែរក្រហមបានស្ដាប់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ចៅ នី ជាខ្មែរកម្ពុជាក្រោមមួយរូប ចោទសួរទៅលោក ខៀវ សំផន។
2012-11-23
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី បានចោទអាជ្ញាធរមូលដ្ឋាននេះថាបានគំរាមកំហែង និងរារាំងពួកគេមិនឲ្យប្រកបរបរចិញ្ចឹមជីវិត តាមលក្ខណៈប្រពៃណីជនជាតិដើមពួកគេទៀតទេ។
2012-11-23
ប្រធានគណៈកម្មការសេដ្ឋកិច្ចធនាគារ និងសវនកម្មនៃរដ្ឋសភា លោកបណ្ឌិតរដ្ឋ ជាម យៀប បានឲ្យដឹងនៅថ្ងៃទី២២ វិច្ឆិកា ថា សភានឹងអនុម័តថវិកាជាតិឆ្នាំ២០១៣ នៅក្នុងខែធ្នូ ឆ្នាំ២០១២ ខាងមុខ។
2012-11-23
លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់អន្លង់ជ្រៃ ព្រំប្រទល់វៀតណាម នៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ ថា ការផ្ទុះអាវុធនៅតំបន់ហ្កាហ្សា បានធ្វើឲ្យអ្នកចូលរួមប្រជុំអាស៊ាន និងអាស៊ីបូព៌ា គឺរដ្ឋមន្ត្រីការបរទេសប្រទេសរុស្សី ជាដើម ប្រញាប់ចាកចេញពីក្នុងកិច្ចប្រជុំ ដើម្បីធ្វើដំណើរត្រង់ទៅចូលរួមប្រជុំក្រុមប្រឹក្សាសន្តិសុខ។
2012-11-22
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានឲ្យដឹងថា មានកម្មករកាត់ដេរ ២៥នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងចំណោមកម្មករចំនួនជិត ៩០នាក់ ដែលបានរងគ្រោះថ្នាក់ដោយក្រឡាប់រថយន្តមួយគ្រឿង នៅក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២២ ខែវិច្ឆិកា។
2012-11-20
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ចាកចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១២។