ប័ណ្ណសារព័ត៌មាន
2012-03-31
មន្ត្រីអង្គការសង្គមស៊ីវិលនៃបណ្ដាប្រទេសជាសមាជិកសមាគមអាស៊ាន បានទៅធ្វើទស្សនកិច្ចនៅតំបន់បឹងកក់ ដើម្បីពិនិត្យមើលស្ថានភាពអ្នកភូមិបឹងកក់ និងការអភិវឌ្ឍក្នុងតំបន់នោះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២។
2012-03-31
ប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ប្រមាណ ៨០០នាក់ បានប្រមូលផ្ដុំគ្នាបិទផ្លូវលេខ៧៦អា នៅចំណុចគីឡូម៉ែត្រលេខ១០៤ តាំងពីម៉ោង ១២ថ្ងៃត្រង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ ដោយសារមានទំនាស់ពាក់ព័ន្ធនឹងបញ្ហាដីធ្លីជាមួយនឹងក្រុមហ៊ុនវិនិយោគសម្បទានសេដ្ឋកិច្ចចំនួន ៤។
2012-03-31
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ (KDC International) ដែលមានលោកស្រី ជា ខេង ជាប្រធាននោះ បានអូសបន្លាយអស់រយៈពេលជាង ១០ឆ្នាំមកហើយរហូតមកទល់បច្ចុប្បន្ន នៅមិនទាន់រកបានដំណោះ ស្រាយនៅឡើយ។
2012-03-30
កម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញឲ្យគេនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រំដែនកម្ពុជា-ថៃ ជាច្រើនរយនាក់ បាននាំគ្នាធ្វើបាតុកម្មដោយបានយករទេះទៅដាក់តម្រៀបជួរគ្នានៅខាងមុខទីស្នាក់ការគយ នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
2012-03-29
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បង្ហាញកាលបរិច្ឆេទនៃយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣ មានរយៈពេល ២សប្ដាហ៍។
2012-03-28
អង្គការការពារសិទ្ធិមនុស្ស ឈ្មោះ Human Rights Watch នៅ ស.រ.អា. បានចេញសេចក្ដីថ្លែងការណ៍នារសៀលថ្ងៃពុធ ទី២៨ ដើម្បីរំឭកខួប ១៥ឆ្នាំ នៃព្រឹត្តិការណ៍គប់គ្រាប់បែកលើបាតុករគាំទ្រគណបក្សជំទាស់។
2012-03-26
ក្រុមហ៊ុនថាមពលកោះកុង (Cambodia K.K. Power) ខាងភាគីកម្ពុជា និងក្រុមហ៊ុនថៃ ឈ្មោះផលិតកម្មអគ្គីសនីរ៉ាតឆាបុរី (Ratchaburi Electricity Generating Holding Plc) បានចុះកិច្ចព្រមព្រៀងធ្វើអាជីវកម្មរួមគ្នា សាងសង់រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើធ្យូងថ្ម កម្លាំង ១.៨០០មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង។
2012-03-24
រដ្ឋាភិបាលប្រទេសគុយវ៉ែត (Kuwait) បានដាក់ទូតរបស់ខ្លួនក្នុងប្រទេសកម្ពុជាជាលើកដំបូង ក្នុងបំណងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
2012-03-22
អ្នកជំនាញផ្នែករូបវិទ្យា និងថាមពលនៃវិទ្យាស្ថានវិទ្យាសាស្ត្ររាជបណ្ឌិតសភា ត្រៀមបោះពុម្ពសៀវភៅអប់រំពីវិធីការពាររន្ទះ ចែកជូនដល់ពលរដ្ឋ និងក្រុមប្រឹក្សាឃុំសង្កាត់នៅជនបទ។
2012-03-22
ប្រជាពលរដ្ឋជាង ៣០០នាក់ នៅឃុំ២ធ្នូ ស្រុកស្នួល ខែត្រក្រចេះ កាលពីព្រឹកថ្ងៃទី២១ ខែមីនា នេះ បាននាំគ្នាបិទផ្លូវជាតិលេខ ៧៦A ទាមទារឲ្យអាជ្ញាធរដោះលែងតំណាងរបស់ពួកគាត់។
2012-03-22
ក្រុមអ្នកជំនាញដែលកំពុងធ្វើការងារជួសជុលប្រាសាទតាព្រហ្ម នៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា គេបានប្រទះឃើញគ្រឿងអលង្ការសម័យបុរាណមួយ ដែលសង្ស័យថា ធ្វើអំពីមាស នៅពេលដែលគេជីកដីតាមរកព្រះកេស របស់ព្រះពុទ្ធរូបបុរាណ ១អង្គ។
2012-03-19
តំណាងប្រជាពលរដ្ឋបឹងកក់ អ្នកស្រី លី មុំ បានធ្វើសន្និសីទកាសែត នៅថ្ងៃច័ន្ទ ទី១៩ មីនា ថាសាលារាជធានីភ្នំពេញ បានយល់ព្រមកសាងប្រព័ន្ធលូកាត់តាមផ្លូវលេខ៨០ ក្នុងភូមិបឹងកក់ ដើម្បីរំដោះទឹកភ្លៀងចេញពីភូមិក្នុងតំបន់បឹងកក់ហើយ។
2012-03-17
អាជ្ញាធរជាតិផ្នែកស្បៀងអាហារនៃប្រទេសហ្វីលីពីន គ្រោងនឹងទិញអង្ករជាង ១សែនតោនពីកម្ពុជា ឬពីវៀតណាម ដើម្បីស្តុកទុកសម្រាប់ឆ្នាំនេះ។
2012-03-16
ប្រជាពលរដ្ឋជាង ៣០០នាក់ នៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បាននាំគ្នាផ្ដិតមេដៃទាមទារសុំឲ្យលោកស្នងការនគរបាលខេត្ត ដកលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈើតុំ ចេញពីតំណែង។
2012-03-16
មុខជំនួញផ្នែកបច្ចេកវិទ្យា ជាពិសេសផ្នែកទំនាក់ទំនង និងព័ត៌មាន កំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។