ប័ណ្ណសារព័ត៌មាន
2012-04-19
គណបក្សសិទ្ធិមនុស្សបានចុះឈ្មោះបេក្ខជនចំនួនជិត ១.១០០នាក់ សម្រាប់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណ្ណតិទី៣។
2012-04-10
អាជ្ញាធរខែត្រកំពង់ធំ បានត្រៀមលក្ខណៈដើម្បីការពារសណ្ដាប់ធ្នាប់នៅពេលបុណ្យចូលឆ្នាំថ្មីនេះ ពិសេសនៅតាមតំបន់ទេសចរនានា ពីព្រោះថា ខែត្រនេះជាខែត្រមួយមានរមណីយដ្ឋានធម្មជាតិច្រើន ដែលជាគួរឲ្យទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងនៅទីនោះនៅពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
2012-04-09
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចាប់ផ្ដើមប្រារព្ធរយៈពេលបីថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១៣ ទី១៤ និងទី១៥ ខែមេសា ឆ្នាំ២០១២នេះ។
2012-04-07
ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ជេហ្វ ដៃហ្គល (Jeff Daigle)។ លោកមានប្រសាសន៍នៅថ្ងៃសៅរ៍ ទី៧ ខែមេសា គឺបន្ទាប់ពីពិធីបើកពិព័រណ៍អប់រំកម្ពុជា-អាមេរិក នៅមជ្ឈមណ្ឌលកោះពេជ្រថា សហរដ្ឋអាមេរិកគាំទ្រចំពោះកិច្ចប្រជុំអាស៊ាន ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ ជាពិសេសចំពោះប្រធានបទដែលផ្ដោតទៅលើការកាត់បន្ថយគំលាតសេដ្ឋកិច្ចក្នុងតំបន់។
2012-04-06
បុគ្គលិកក្រុមហ៊ុនកាំមីនតែល (CAMNINTEL) ប្រមាណ ១០០នាក់ ប្រចាំនៅរាជធានីភ្នំពេញ បានតវ៉ានៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២ នៅក្នុងទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួន ទាមទារឱ្យក្រុមហ៊ុននេះផ្លាស់ប្ដូរលក្ខខណ្ឌ ៣ចំណុច។
2012-04-06
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រកាសធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍ផ្សេងៗដែលគេរៀបចំឡើង ឬជួលសណ្ឋាគារភ្នំពេញ ប្រារព្ធពិធីនោះទេ ព្រោះម្ចាស់សណ្ឋាគារនេះមានបញ្ហាជម្លោះដីធ្លីច្រើនករណីជាមួយប្រជាពលរដ្ឋមិនទាន់ដោះស្រាយបាន។
2012-04-05
សហរដ្ឋអាមេរិក និងកម្ពុជា ត្រៀមរៀបចំពិព័រណ៍អប់រំរួមគ្នា ដើម្បីផ្ដល់ជូនកម្មវិធីសិក្សាអាហារូបករណ៍ និងសេវាប្រឹក្សាជូនសាធារណជនទស្សនា ដែលមិនធ្លាប់មាននៅកម្ពុជា។
2012-04-04
ប្រជាពលរដ្ឋនិងអាជ្ញាធរស្រុកដងទង់ ខេត្តកំពត ដែលបានរងគ្រោះដោយឥទ្ធិពលភ្លៀងព្យុះ កំពុងជួបបញ្ហាខ្វះទីជម្រក។
2012-04-04
មន្ត្រីសុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់អំពាវនាវឲ្យមន្ត្រីសុខាភិបាលនៅខេត្ត ក្រុង ប្រញាប់ចាត់ចែងចែកមុងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានរួចរាល់នៅចុងសប្ដាហ៍នេះ និងអំពាវនាវចំពោះប្រជាពលរដ្ឋដែលមិនទាន់បានមកទទួលមុងការពារជំងឺគ្រុនចាញ់ឲ្យមកទទួលមុងពីមន្ត្រីភូមិឃុំរបស់ខ្លួន។
2012-04-03
អាជ្ញាធរខេត្តក្រចេះ បានដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋតាមការសន្យាហើយ បន្ទាប់ពីប្រជាពលរដ្ឋជាង ៥០០នាក់ បានបិទកំណាត់ផ្លូវជាតិលេខ៧៦អា កាលពីចុងសប្ដាហ៍មុននេះ។
2012-04-02
សម្ព័ន្ធសហជីពកម្ពុជា ស្នើឲ្យលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ជួយអន្តរាគមន៍ទៅថៅកែរោងចក្រ ឬសហគ្រាសទាំងអស់ ឲ្យបើកប្រាក់ខែជូនកម្មករឲ្យបានមុនថ្ងៃចូលឆ្នាំខ្មែរ ទី១៣ ១៤ ១៥ មេសា ខាងមុខនេះ។
2012-04-02
ច្រើនឆ្នាំកន្លងទៅនេះអាជ្ញាធរខេត្តរតនគិរី បានចេញដីកាផ្សព្វផ្សាយមិនឲ្យមានកម្មសិទ្ធិដីដូនតាសំរាប់ជនជាតិដើមភាគតិចដូចពីសម័យមុនៗនោះទេ ក៏ប៉ុន្តែមន្ត្រីអាជ្ញាធរមូលដ្ឋាននៅតែចុះហត្ថលេខាលើឯកសារលក់ដីដូនតារបស់អ្នកភូមិដែលជាមូលហេតុធ្វើឲ្យមានទំនាស់លក់ដីជនជាតិដើមភាគតិចកើតមានច្រើនករណី។
2012-04-02
សាលារាជធានីភ្នំពេញ បានចេញបម្រាមមិនឲ្យម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ រថយន្តដឹកប្រេងឥន្ធនៈបើកឆ្លងកាត់ទីក្រុងចំនួន ៥ថ្ងៃ ដើម្បីរក្សាសុវត្ថិភាព និងបញ្ចៀសការកកស្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន។