ប័ណ្ណសារព័ត៌មាន
2012-05-30
សាលាក្ដីខ្មែរក្រហមបានបញ្ចប់ការស្ដាប់សក្ខីកម្មរបស់សាក្សីឈ្មោះ នី កន ហើយ នៅថ្ងៃទី ៣០ ឧសភា។
2012-05-30
ប្រជាពលរដ្ឋតំបន់បឹងកក់ស្វែងរកមន្ត្រីសង្គមស៊ីវិល ឲ្យជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីដោះលែងពលរដ្ឋបឹងកក់ចំនួន ១៥នាក់ ដែលតុលាការរាជធានីភ្នំពេញ ចាប់ដាក់ពន្ធនាគារក្នុងសកម្មភាពតវ៉ាទាមទារសិទ្ធិកាន់កាប់ដីធ្លីដែលត្រូវរដ្ឋាភិបាលបង្ខំឲ្យចាកចេញពីលំនៅឋាន ទាំងមិនទាន់មានសំណងសមរម្យ។
2012-05-29
អាជ្ញាធរខេត្តក្រចេះ ត្រៀមកងកម្លាំងចម្រុះប្រមាណ មួយពាន់នាក់សម្រាប់ការពារឧបទ្ទវហេតុណាមួយ អាចនឹងកើតមាននៅថ្ងៃបោះឆ្នោត ទី៣ មិថុនា ខាងមុខនេះ។
2012-05-28
ប៉ូលិសបានបាញ់ប្រជាពលរដ្ឋម្នាក់ស្លាប់ នៅពេលទៅលេងកម្សាន្តក្នុងពិធីបុណ្យទ្បើងអ្នកតាមួយកន្លែង នៅឯភូមិឈើកាច់ កាលពីយប់ថ្ងៃទី២៦ ឧសភា មកទល់ពេលនេះ នៅមិនទាន់មានការស៊ើបអង្កេតណាមួយពីអាជ្ញាធរមូលដ្ឋាន និងអង្គការការពារសិទ្ធិមនុស្សណាមួយនៅឡើយទេ។
2012-05-28
នៅឯខេត្តពោធិ៍សាត់ ម្តាយរបស់ពលការិនីម្នាក់ បានមកដាក់បណ្ដឹងសុំឲ្យអង្គការ លីកាដូ (Licado) ឲ្យជួយរកកូនគាត់ដែលទៅធ្វើការនៅម៉ាឡេស៊ី (Malaysia) ជិត ៤ឆ្នាំហើយ តែមិនឃើញវិលមកវិញ។
2012-05-26
ប្រជាពលរដ្ឋចំនួន ១៩គ្រួសារ នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង តវ៉ាចំពោះភាពមិនប្រក្រតីក្នុងការបើកអង្ករថ្លៃឈ្នួលពលកម្មធ្វើផ្លូវនៅភូមិស្វាយខ្នី ស្រុកបាភ្នំ។
2012-05-24
អ្នកភូមិ ៤ គ្រួសារ ដែលមានទំនាស់ដីធ្លីទំហំ ២០ ហិកតារ ជាមួយសមាគមន៍អភិវឌ្ឍន៍យុទ្ធជនកម្ពុជាខេត្តកំពង់ចាម ដាក់ពាក្យបណ្ដឹងទៅសមាគម អាដហុក នៅថ្ងៃទី២៤ ខែឧសភា ដោយចោទប្រកាន់ប្រធានសមាគមន៍នោះថា បានលួចលក់ដីរួមរបស់ពួកគាត់។
2012-05-21
ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម លោកចៅក្រម និល ណុន បានសម្រេចផ្អាកសវនាការដោយសារតែជនជាប់ចោទ អៀង សារី ឈឺ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
2012-05-11
សមាគមអាដហុក (Adhoc) និងអង្គការ អេច្ឆ.ស៊ី.ស៊ី (HCC) សហការជាមួយសមត្តកិច្ចខេត្តកោះកុង ជួយអន្តរាគមន៍នារីរងគ្រោះអាយុ ២២ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង ចេញពីផ្ទះបន នៅចំណុចខារ៉ាអូខេ កោងកាង ខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី៩ ខែឧសភា នៅច្រកព្រំដែនចាំយាម ខេត្តកោះកុង។
2012-05-11
នៅឯខេត្តរតនគិរី ជនជាតិដើមភាគតិច ២៣គ្រួសារ កំពុងប្រឈមមុខនឹងបញ្ហាគ្មានដីប្រកបរបរកសិកម្ម ដើម្បីចិញ្ចឹមក្រុមគ្រួសារ បន្ទាប់ពីស្រែចំការរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនឯកជនចូលទៅកាន់កាប់យកអស់។
2012-05-09
បុគ្គលិកក្រុមហ៊ុន តៃណាន (Tai Nan) ប្រមាណ ៣ពាន់នាក់ នៅស្រុកអង្គស្នួល ខែត្រកណ្ដាល បានតវ៉ានៅព្រឹកថ្ងៃទី៨ ខែឧសភា នៅក្នុងទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួន ទាមទារឲ្យក្រុមហ៊ុននេះទូទាត់ប្រាក់អតីតភាពការងាររបស់ពួកគេ។
2012-05-09
នៅមុនការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានគណបក្សនយោបាយមួយចំនួន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិខ្លះ បានរៀបចំប្រជុំតំណាងគណបក្សនយោបាយដែលត្រូវចូលរួមប្រកួត ដើម្បីពិភាក្សាគ្នា។
2012-05-09
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានកែទម្រង់បញ្ជីឈ្មោះសម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣។ ប៉ុន្តែអ្នកឃ្លាំមើលការបោះឆ្នោតយល់ថា ការកែប្រែរបៀបចុះបញ្ជីឈ្មោះសង្កេតការណ៍នេះ រឹតតែបន្ថែមភាពស្មុគស្មាញដល់អ្នកសង្កេតការណ៍ទៅវិញ។
2012-05-02
នៅឆ្នាំ២០១៣ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជា មានផែនការបែងចែកថវិកាប្រចាំឆ្នាំឲ្យទៅដល់ក្រុមប្រឹក្សា ក្រុង និង ស្រុក ដែលមានចំនួន ១៩៣កន្លែង នៅទូទាំងប្រទេស។