ប័ណ្ណសារព័ត៌មាន
2012-06-29
មន្ត្រីប៉ូលិសស្រុកភ្នំព្រឹកម្នាក់ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដាក់ពិន័យបញ្ឈរជើងពីការងារ ដោយចោទថា មានទោសកំហុសក្នុងការប្រើអំពើហិង្សាវាយទាត់ធាក់ និងចាប់ខ្លួនអ្នកភូមិម្នាក់ដាក់ខ្នោះដៃយកទៅធ្វើទារុណកម្មនៅប៉ុស្តិ៍ប៉ូលិស។
2012-06-27
លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងថា ក្នុងបេសកកម្ម៣ឆ្នាំរបស់លោកមកកម្ពុជា លោកនឹងចុះជួបកសិករ ពិសេសយុវជនផ្ទាល់រស់នៅតាមខេត្តក្រុងទូទាំងប្រទេសកម្ពុជា ដើម្បីទទួលព័ត៌មានពីតម្រូវការចាំបាច់របស់ពួកគេ។
2012-06-26
អង្គការអន្តរជាតិចំនួន៧ ជំរុញអោយគណៈកម្មាធិការនីតិកម្មរបស់អង្គការសហប្រជាជាតិ និងស្ថានទូតនៃប្រទេសចំនួន២២ ប្រចាំនៅកម្ពុជា យកចិត្តទុកដាក់ចំពោះសវនាការនៅសាលាឧទ្ធរណ៍ កាត់ក្ដីតំណាងអ្នកភូមិបឹងកក់ចំនួន១៣នាក់។
2012-06-22
ថ្ងៃទី២១ មិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី៥ ដែលរដ្ឋាភិបាលកម្ពុជាបានប្រារព្ធធ្វើឡើង ក្នុងគោលដៅលើកគុណតម្លៃដល់យុទ្ធជនកម្ពុជា ដែលហ៊ានលះបង់ និងប្ដូរជីវិតក្នុងសង្គ្រាម ដើម្បីការពារទឹកដី និងប្រទេសជាតិ។
2012-06-21
ប្រជាពលរដ្ឋ ៦៥គ្រួសារ នៅខេត្តកំពង់ធំ ចោទប្រធានគណៈកម្មការបែងចែកដីសម្បទានសង្គមកិច្ចថា បានចែកដីនាតំបន់អូរគំរឹង ភូមិអណ្ដូងបី ឃុំទីពោធិ៍ ស្រុកសន្ទុក មិនត្រឹមត្រូវតាមច្បាប់។
2012-06-21
មុននឹងបញ្ចប់សវនាការស្ដាប់សាក្សី យន់ គីម នៅថ្ងៃទី២០ មិថុនា ជនជាប់ចោទ នួន ជា បាននិយាយថា សក្ខីកម្មរបស់សាក្សីរូបនេះ មានការពិតខ្លះទាក់ទងទៅនឹងការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុង ដែលថា ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ការអត់ឃ្លាន និងសង្គ្រាមដណ្ដើមគ្នាទៅវិញទៅមក។
2012-06-21
ជំងឺគ្រុនឈាមជាជំងឺមួយប្រភេទ ដែលតែងកើតពីមូសម្យ៉ាងហៅថា មូសខ្លា ហើយវានឹងចម្លងមេរោគប្រភេទនេះ ដល់មនុស្សតាមរយៈការខាំពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
2012-06-20
អាជ្ញាធរខេត្តរតនគិរី ដាក់ឱសានវាទដល់ប្រជាពលរដ្ឋក្នុងក្រុងបានលុង រុះរើសំណង់ខុសលក្ខណៈបច្ចេកទេសធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់របៀបរៀបរយ និងសោភ័ណភាពទីក្រុង។ នេះគឺជាផ្នែកមួយនៃផែនការដាក់បញ្ចូលក្រុងបានលុង ទៅជាទីក្រុងស្អាតមួយនៅតំបន់ភាគឦសាន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍។
2012-06-19
តំបន់ព្រៃស្រោងមួយកន្លែងថ្មីទៀត នៅស្រុកកូនមុំ ខេត្តរតនគិរី កំពុងរងការកាប់រាន ដើម្បីយកដីពីសំណាក់ប្រជាជន ដែលធ្វើចំណាកស្រុកសហគមន៍អ្នកអភិរក្សព្រៃឈើ ឃុំតឺន ឲ្យដឹងថា មន្ត្រីអាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់ទប់ស្កាត់ករណីនេះឡើយ។
2012-06-15
នៅរដូវវស្សាឆ្នាំ២០១២ នេះ អង្គការ សេដាក (CEDAC) បានជំរុញនូវចលនា “ស្រែល្អ” ក្នុងចំណោមប្រជាកសិករអ្នកធ្វើស្រែនៅទូទាំងប្រទេស។
2012-06-15
ប្រជាពលរដ្ឋនៅខេត្តរតនគិរី ចោទថា ការចែកចាយមុងសុវត្ថិភាពក្នុងយុទ្ធនាការចែកមុងជំហានទីពីរ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល ធ្វើឡើងមិនបានត្រឹមត្រូវនោះទេ។
2012-06-15
សាលាក្ដីខ្មែរក្រហម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ មិថុនា បានបញ្ចប់ការស្ដាប់សក្ខីកម្មរបស់សាក្សីឈ្មោះ អឿន តាន អតីតកងការពារផ្ទាល់របស់ ប៉ុល ពត។
2012-06-14
សាលាក្ដីខ្មែរក្រហមកំពុងបន្តសវនាការស្ដាប់សាក្សីថ្មីមួយរូបទៀត ឈ្មោះ អឿន តាន នៅថ្ងៃទី១៣ មិថុនា។
2012-06-13
អ្នកបឹងកក់បន្តសុំអន្តរាគមន៍ពីស្ថានទូតសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីអោយមានការដោះលែងតំណាងអ្នកភូមិ ១៥នាក់ អោយមានសេរីភាព ខណៈដែលស្រ្តី ៦នាក់ ក្នុងចំណោមនោះបានបន្តការតវ៉ាដោយអត់អាហារក្នុងពន្ធនាគារ។
2012-06-12
មន្ត្រីនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺលោក កុយ គួង ថ្លែងនៅរសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១២ ថា របាយការណ៍ពីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ អំពីជម្លោះហិង្សារវាងពលករខ្មែរ និងភូមានៅក្នុងរោងចក្រ ស៊ីយ៉ាម អ៊ីនធឺណេសិនណល ហ្វូត (Siam Int'l food) ក្នុងភាគខាងត្បូងប្រទេសថៃ មិនទាន់បានដោះស្រាយចប់នៅឡើយទេ។