ប័ណ្ណសារព័ត៌មាន
2012-07-31
មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ត្រូវក្រុមសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី ចាប់ខ្លួន និងបញ្ជូនទៅស្ថាប័នតុលាការពីបទដឹកជញ្ជូនធ្វើអាជីវកម្មឈើប្រណិតខុសច្បាប់ និងគ្រប់គ្រងអាវុធខុសច្បាប់។
2012-07-31
សេចក្ដីជូនដំណឹងរបស់រដ្ឋសភា ចុះថ្ងៃទី ៣០ កក្កដា ឆ្នាំ២០១២ ប្រកាសថា សមាជិកសភាកម្ពុជា ជួបប្រជុំពីការអភិវឌ្ឍតំបន់ត្រីកោណជាមួយសភាឡាវ និងវៀតណាម។
2012-07-31
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ នឹងរៀបចំកម្មវិធីស្រាយបួសនៅថ្ងៃទី២ ខែសីហា ខាងមុខនេះ សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម។
2012-07-30
នៅគ្រាកាលបរិច្ឆេទនៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជិត ចូលមកដល់នាដើមសប្ដាហ៍ខាងមុខ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានស្នើឲ្យលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ទប់ស្កាត់ការបែកធ្លាយវិញ្ញាសាប្រឡង និងអំពើពុករលួយឲ្យមានប្រសិទ្ធភាព។
2012-07-30
ប្រជាពលរដ្ឋ ៥០នាក់ តំណាងឲ្យអ្នកបឹងកក់ ៦៤គ្រួសារ ដែលអាជ្ញាធរបដិសេធមិនផ្ដល់ប័ណ្ណកម្មសិទ្ធិដីស្របច្បាប់ឲ្យនោះ នាំគ្នាយកឯកសារមួយចំនួនបញ្ជាក់ថា ពួកគេជាពលរដ្ឋរស់នៅស្របច្បាប់នៅភូមិបឹងកក់តាំងពីដើមមក ដាក់ជូនសាលារាជធានីភ្នំពេញ និងស្ថានទូតនៃបណ្ដាប្រទេសមួយចំនួន។
2012-07-29
ប្រភពពីមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា ក្រុមហ៊ុនឯកជនមួយមានគំរោងចំណាយទឹកប្រាក់ជាច្រើនលានដុល្លារសហរដ្ឋអាមេរិកដើម្បីសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
2012-07-28
មន្ត្រីជាន់ខ្ពស់គណបក្ស នរោត្តម រណឫទ្ធិ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ បានឲ្យដឹងថា លោក ឈឹម សៀកឡេង ប្រធានស្តីទីគណបក្ស នរោត្តម រណឫទ្ធិ បានដាក់ពាក្យបណ្ដឹងប្ដឹងទាស់នឹងដីកាសម្រេចរក្សាតួនាទី ភារកិច្ច និងត្រាគណបក្សជាបណ្ដោះអាសន្ន របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២។
2012-07-27
សមត្ថកិច្ចខណ្ឌដូនពេញ បានដោះលែងអ្នកបឹងកក់ម្នាក់វិញហើយ បន្ទាប់ពីបុរសរូបនោះយល់ព្រមចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប្រមូលស្នាមមេដៃពលរដ្ឋ ក្នុងតំបន់បឹងកក់ ដើម្បីគាំទ្រអោយមានការដោះលែងលោក ម៉ម សូណង់ដូ តទៅទៀត។
2012-07-27
ការមិនសូវយកចិត្តទុកដាក់របស់តុលាការក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះក្នុងប្រទេសកម្ពុជា ត្រូវអង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ រិះគន់ថា ប្រទេសកម្ពុជា ជាប្រទេសដែលពុំសូវមានយុត្តិធម៌ ហើយជាប្រទេសយកចិត្តទុកដាក់តិចតួចក្នុងការគោរពសិទ្ធិមនុស្ស។
2012-07-26
អង្គការសុខភាពពិភពលោក (WHO) បានផ្ដល់ជំនួយជាឧបករណ៍ត្រួតពិនិត្យចរាចរណ៍ និងឧបករណ៍វិភាគជាតិអាល់កុលដែលមានតម្លៃស្មើនឹងទឹកប្រាក់ ១,៦សែនដុល្លារដល់នគរបាលចរាចរណ៍ សម្រាប់ប្រតិបត្តិការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងជំរុញការពាក់មួកសុវត្ថិភាព។
2012-07-25
សាលាក្ដីខ្មែរក្រហម បានបញ្ចប់ការស្ដាប់សក្ខីកម្មរបស់អ្នកជំនាញប្រវត្តិសាស្ត្រ លោក ដេវីដ ឆេនល័រ (David Chandler) ហើយ នៅព្រឹកថ្ងៃទី ២៥ កក្កដា។ បន្ទាប់ពីសក្ខីកម្មរបស់លោក ដេវីដ ឆេនដល័រ អង្គជំនុំជម្រះ បន្តស្ដាប់ចម្លើយសាក្សីជនជាតិចារ៉ាយ នៅខេត្តរតនគិរី មួយរូប ឈ្មោះ រ៉ចាម តុន។
2012-07-25
ជំងឺប្រភេទថ្មី ពងបែកលើមាត់ និងដៃ ជើង បានសម្លាប់កុមារ ២នាក់ទៀតហើយនៅកម្ពុជា កាលពីសប្ដាហ៍មុននេះ។
2012-07-25
គ្រូបង្រៀនមួយចំនួនដែលជាអតីតបុគ្គលិកធ្វើការងារជាមន្ត្រីគណៈកម្មការខេត្តរៀបចំការបោះឆ្នោត (គ.ខ.ប) ខេត្តព្រៃវែង នៅថ្ងៃទី២៤ កក្កដា មានប្រតិកម្មចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ពីការកាត់ប្រាក់បៀវត្សរ៍។
2012-07-24
ទីតាំងសេវាកម្មល្បែងសម្រាប់កុមារ គេនិយមហៅតាមភាសាបរទេសថា ហ្គេម (game) ដែលរាជរដ្ឋាភិបាលមិនអនុញ្ញាតិឲ្យមានច្រើនឆ្នាំកន្លងទៅ ពីព្រោះនាំឲ្យរំខានដល់ការសិក្សារបស់សិស្សនោះ បច្ចុប្បន្នទីតាំងល្បែងកុមារនេះកើតមានច្រើនឡើងវិញហើយ នៅក្រុងបានលុង ខេត្តរតនគិរី។
2012-07-24
ជនជាប់សង្ស័យ៥នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តបាត់ដំបង បានថ្លែងថា ពួកគេពុំបានប្រើអំពើហិង្សាទៅលើកម្លាំងមានសមត្ថកិច្ច ដូចការចោទប្រកាន់របស់តុលាការទេ។