ប័ណ្ណសារព័ត៌មាន
2012-08-31
សវនាការសាលាក្ដីខ្មែរក្រហម ស្ដាប់របាយការណ៍របស់អ្នកជំនាញ វាយតម្លៃលើសុខភាពកាយសម្បទា និងស្មារតីជនជាប់ចោទ អៀង ធីរិទ្ធ បានបញ្ចប់ហើយ នៅថ្ងៃទី៣១ សីហា។ ក៏ប៉ុន្តែ អង្គជំនុំជម្រះមិនទាន់សម្រេចយ៉ាងម៉េចនៅឡើយទេ ចំពោះជនជាប់ចោទ អៀង ធីរិទ្ធ។
2012-08-30
នៅថ្ងៃទី៣០ សីហា នេះ សាលាក្ដីខ្មែរក្រហមបានបើកសវនាការស្ដាប់អ្នកជំនាញខាងវិកលវិទ្យា និងចិត្តសាស្ត្រ ដែលរាយការណ៍ពីស្ថានភាពកាយសម្បទា និងបញ្ញាស្មារតីរបស់ជនជាប់ចោទ អៀង ធីរិទ្ធ។
2012-08-30
បុរសខ្មែរដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅលើទូកនេសាទថៃ ទៅដល់ប្រទេសឥណ្ឌូនេស៊ី (Indonesia) ចំនួន ៥នាក់ ត្រូវបានគេជួយសង្គ្រោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៩ សីហា។
2012-08-29
សមាគមអាដហុក (Adhoc) នៅខេត្តព្រះវិហារ បានអំពាវនាវឲ្យចៅក្រមសាលាដំបូងខេត្តព្រះវិហារ បង្កើនល្បឿនកាត់ទោសជនប្រើអំពើហិង្សារំលោភសិទ្ធិមនុស្ស ដើម្បីជាគំរូកុំឲ្យមានការរីករាលដាលការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលគ្មានអំណាចបន្តទៅទៀត។
2012-08-28
អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៧ សីហា នេះ បន្តស្ដាប់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណី ឈ្មោះ អែម អឿន អតីតជាគ្រូពេទ្យមួយរូប។
2012-08-28
ប្រជាសហគមន៍នេសាទកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ថ្លែងថា សព្វថ្ងៃពួកគាត់មានការលំបាកយ៉ាងខ្លាំង មកពីផលនេសាទធ្លាក់ចុះ។ ការថមថយផលត្រី ដោយសារឈ្មួញធំៗប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ដោយមិនមានសមត្ថកិច្ចណាបង្ក្រាបឡើយ។
2012-08-28
អង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះអង្គការលើកស្ទួយវប្បធម៌កួយ នៅខេត្តព្រះវិហារ បានធ្វើសកម្មភាពជាច្រើន ដើម្បីរក្សាអត្តសញ្ញាណ និងវប្បធម៌ជនជាតិភាគតិចកួយ ឲ្យនៅគង់វង្សកុំឲ្យបាត់បង់ទៅតាមពេលវេលា និងសាបសូន្យដោយសារមានការអភិវឌ្ឍ និងមានវប្បធម៌ថ្មី បានចូលមករីកសាយនៅក្នុងខេត្ត។
2012-08-28
អ្នកជំងឺឈ្មោះ ឆេង វណ្ណឌី មកពីភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឲ្យដឹងនៅថ្ងៃទី២៧ សីហា ថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ឈ្មោះលោកវេជ្ជបណ្ឌិត ជា ផែន ប្រធានអគារ (ខ) នៃមន្ទីរពេទ្យកាល់ម៉ែត រើសអើងចំពោះអ្នកជំងឺ។
2012-08-27
ក្រុមសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្តរតនគិរី បានផ្អាកបណ្ដេញប្រជាពលរដ្ឋជាង១០គ្រួសារ ឲ្យរុះរើលំនៅឋានចេញពីដីរដ្ឋ នៅជិតតំបន់ព្រំដែន ក្នុងស្រុកអូរយ៉ាដាវ វិញហើយ។
2012-08-27
ប្រជាពលរដ្ឋ២០គ្រួសារ បានប្រតិកម្មទៅនឹងក្រុមអាជ្ញាធរមូលដ្ឋាន ដែលបានចុះទៅបង្ខំឲ្យពួកគាត់ធ្វើហិរញ្ញប្បទានតាមរយៈការរៃអង្គាសលុយគ្នា ដើម្បីយកទៅបង់ឲ្យមន្ត្រីយោធាម្នាក់ដែលជាភាគីមានទំនាស់ដីធ្លីជាមួយអ្នកស្រុក ទើបមន្ត្រីសុរិយោដីអាចចេញប័ណ្ណកម្មសិទ្ធិឲ្យ។
2012-08-26
មន្ត្រីរដ្ឋាភិបាលអះអាងថា ជនជាតិចិនដីគោកចំនួន៤នាក់ ក្នុងចំណោម១៥នាក់ ដែលអាជ្ញាធរកម្ពុជាចាប់បានពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆ្លងដែនជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត (Internet) ក្រសួងមហាផ្ទៃបញ្ជូនចេញពីកម្ពុជានៅយប់ថ្ងៃសៅរ៍ ទី២៥ សីហា។
2012-08-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រួមមានលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ ដែលរៀបចំធ្វើឡើងនាទីក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ ចាប់ពីថ្ងៃទី៣០ ដល់ ៣១ ខែសីហា ឆ្នាំ២០១២ តាមការអញ្ជើញរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌីណឺយ៉ាដ (Mahmoud Ahmadinejad)។
2012-08-24
តុលាការខេត្តព្រះវិហារមានគម្រោងកោះហៅមន្ត្រីបរិស្ថាន ស្រុករវៀង ខេត្តព្រះវិហារ ចំនួន២នាក់ មកសាកសួរ ក្រោយពីមានពាក្យប្ដឹងពីប្រជាពលរដ្ឋ ចោទប្រកាន់ថាមន្ត្រីបរិស្ថានទាំង២រូបនោះ បានប្រើអាវុធគំរាមប្រជាពលរដ្ឋ និងរឹបអូសឈើដែលមានច្បាប់ត្រឹមត្រូវ។
2012-08-24
ព្រះសង្ឃជាច្រើនអង្គ នៅប៉ៃលិន នឹងធ្វើធម្មយាត្រារយៈពេល៤ថ្ងៃ ក្នុងគោលបំណងអប់រំប្រជាពលរដ្ឋចំណាកស្រុក នៅខេត្តប៉ៃលិន អំពីវិធីការពារជំងឺគ្រុនចាញ់។
2012-08-24
ព្រះសង្ឃគង់នៅវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្វើបុណ្យផ្ការកបច្ច័យជួយឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា ដែលខ្វះថវិកាទិញថ្នាំព្យាបាលកុមារកម្ពុជាមិនយកប្រាក់។