ប័ណ្ណសារព័ត៌មាន
2012-09-30
ប្រជាពលរដ្ឋរស់នៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រមាណ ៣០នាក់ រួមទាំងប្រធានភូមិ បាននាំគ្នាទៅតវ៉ាសុំឲ្យបញ្ចុះតម្លៃប្រើប្រាស់ថាមពលអគ្គិសនីនៅត្រឹម ៣.០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង តាមកិច្ចសន្យារបស់ម្ចាស់អាជីវកម្មផ្គត់ផ្គង់ថាមពលអគ្គិសនីជាមួយប្រជាពលរដ្ឋ។
2012-09-29
សាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត ដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ រក្សាតម្លៃឈ្នួលដឹកជញ្ជូនអ្នកដំណើរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
2012-09-29
ទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៨ កញ្ញា បានអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមប្រឹក្សាការពារជាតិ។
2012-09-28
គ្រូអនុវិទ្យាល័យ ហ៊ុន សែន ទូរ៉ី នៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទាមទារសុំឲ្យការិយាល័យអប់រំស្រុក តែងតាំងគ្រូពីសាលាផ្សេងមកធ្វើជានាយករងសាលានេះ។
2012-09-28
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឱ្យរដ្ឋាភិបាលក្នុងតំបន់ទន្លេមេគង្គ ត្រូវធ្វើការជាបន្ទាន់ ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺគ្រុនចាញ់ ដែលស៊ាំនឹងថ្នាំ។
2012-09-28
រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក យ៉ាង ជៀឈី (Yang Jiechi) កាលពីថ្ងៃពុធ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ដើម្បីបង្ហាញពីទំនាក់ទំនងទ្វេភាគី នៅកំឡុងមហាសន្និបាតលើកទី៦៧ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញីវយ៉ក (New York) សហរដ្ឋអាមេរិក។
2012-09-27
គ្រូពេទ្យជំនាញ និងក្រុមស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី នឹងមកជួយព្យាបាលវះកាត់ភ្នែកឡើងបាយ និងកន្ទុយថ្លែន ជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
2012-09-27
មន្ត្រីអន្តរក្រសួងដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រមាណ ៧០នាក់ ប្រជុំពិនិត្យសេចក្ដីព្រាងផែនការជាតិ ៥ឆ្នាំ អាណត្តិទី២ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន (ឆ្នាំ២០១១-២០១៥) ក្នុងតំបន់អាស៊ាន។
2012-09-26
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក្នុងឱកាសថ្លែងការណ៍នៅអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃ២៦ កញ្ញា បានទទូចឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់មួយចំនួន ដើម្បីធានាការបោះឆ្នោតនៅឆ្នាំ២០១៣ នឹងប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌។
2012-09-25
សាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៥ ខែកញ្ញា នេះ បានសាកសួរសាក្សីដែលជាអតីតអ្នកសិល្បការិនីមួយរូប នៃរបបកម្ពុជាប្រជាធិបតេយ្យ។
2012-09-25
អគ្គិភ័យឆាបឆេះឃ្លាំងផ្ទុកអេតចាយមួយ បានកើតឡើងនៅថ្ងៃទី២៥ ខែកញ្ញា នៅឯភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ និងមនុស្ស២នាក់រងរបួស។
2012-09-25
ប្រធានាធិបតីនៃប្រទេសភូមា (មីយ៉ាន់ម៉ា) គ្រោងមកធ្វើទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក នាពេលឆាប់ៗនេះ។
2012-09-24
អ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ជិត ២០០នាក់ ដង្ហែក្បួនទៅកាន់រដ្ឋសភា និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅកម្ពុជា ព្រមទាំងស្ថានទូតចំនួនពីរ គឺស្ថានទូតប្រទេសដាណឺម៉ាក (Denmark) ស្ថានទូតប្រទេសអាល្លឺម៉ង់ (Germany)។
2012-09-24
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានឃុំ-សង្កាត់សរុបចំនួន ៤២ឃុំ-សង្កាត់ ក្នុងខេត្តចំនួន ៥ កំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។
2012-09-24
អង្គការសម្ព័ន្ធភាពដើម្បីតម្លាភាពចំណូលធនធាន (CRRT) សម្ដែងការអបអរសាទរចំពោះការសម្រេចរបស់គណៈកម្មាធិការសភាអឺរ៉ុប កាលពីសប្ដាហ៍កន្លងទៅនេះ ដែលគាំទ្រសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងក្រុមហ៊ុនរ៉ែ ប្រេងឥន្ធនៈ និងឧស្ម័ន ដែលកំពុងប្រតិបត្តិការរុករកធនធានធម្មជាតិ នៅក្នុងបណ្ដាប្រទេសមួយចំនួន រួមមានប្រទេសកម្ពុជា ផង។