ប័ណ្ណសារព័ត៌មាន
2014-12-23
កសិករខេត្តតាកែវ រអ៊ូរទាំថា តម្លៃស្រូវពួកគាត់ឆ្នាំនេះចុះថោកជាងឆ្នាំទៅ ធ្វើឲ្យពួកគាត់ខាតបង់ច្រើនក្នុងការចំណាយដើមទុនផលិត។ ក៏ប៉ុន្តែ មន្ត្រីកសិកម្មខេត្តបញ្ជាក់ថា កសិករនៅតែទទួលបានប្រាក់ចំណេញច្រើនពីការលក់ស្រូវ ទោះបីតម្លៃស្រូវចុះថោកយ៉ាងណាក៏ដោយ។
2014-12-23
នៅចុងសតវត្សទី១៦ ដោយត្រូវការជំនួយផ្នែកសឹកពីពួកអេស្ប៉ាញ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ ព្រះបាទពញាតន់ ទ្រង់បានយល់ព្រមឲ្យពួកនេះបញ្ជូនអ្នកផ្សាយសាសនាគ្រិស្ត មកជួយបំបួសរាស្ត្រខ្មែរឲ្យកាន់សាសនានេះផង។
2014-12-23
ជនជាតិដើមភាគតិចព្នង ចំនួន ៥នាក់ រស់នៅភូមិចក់ចារ ឃុំស្រែឈូក ខេត្តមណ្ឌលគិរី ដែលទើបរត់ភៀសខ្លួនមកដល់រាជធានីភ្នំពេញ ដោយភ័យខ្លាចការគំរាមកំហែងអាយុជីវិតក្នុងរឿងរ៉ាវជម្លោះដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ប៊ិន ភឿក ១ (Bin Phoeuk 1) អំពាវនាវរកជំនួយអន្តរាគមន៍ពីរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។
2014-12-23
វិធានការចុះស្រង់ស្ថិតិ និងគ្រប់គ្រងជនបរទេស ឬជនជាតិវៀតណាម រស់នៅកម្ពុជា កំពុងដំណើរការមិនទាន់ចប់សព្វគ្រប់នៅឡើយ។ ពលរដ្ឋវៀតណាម និងអាជ្ញាធរមូលដ្ឋានខ្លះបង្ហើបថា បន្ទាប់ពីចុះស្រង់ស្ថិតិជនបរទេសរួចរាល់ អាជ្ញាធរនឹងចាប់ផ្ដើមជម្លៀសអ្នករស់នៅលើទឹកបឹងទន្លេសាបទាំងអស់ ទៅឲ្យរស់នៅលើគោក។
2014-12-23
ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ចោទប្រកាន់មន្ត្រីប៉ូលិសធ្វើអត្តសញ្ញាណប័ណ្ណក្រុងនេះ ថាប្រព្រឹត្តអំពើពុករលួយ គឺរហ័សរហួនចំពោះតែអ្នកដែលបង់លុយធ្វើអត្តសញ្ញាណប័ណ្ណទេ ចំណែកឯប្រជាពលរដ្ឋដែលគ្មានប្រាក់វិញ ត្រូវរង់ចាំអស់ជាច្រើនថ្ងៃ។ ប៉ុន្តែមន្ត្រីប៉ូលិសបញ្ជាក់ថា ការចោទប្រកាន់នេះជារឿងមិនពិតនោះឡើយ។
2014-12-23
នៅថ្ងៃទី២២ ធ្នូ មានការរៀបចំធ្វើវេទិកាសាធារណៈមួយនៅខេត្តក្រចេះ ដោយមានមន្ត្រីខេត្តចូលរួម។ នៅក្នុងវេទិកានោះ ប្រជាពលរដ្ឋដែលជាអាជីវករបានចោទសួរនៅក្នុងម៉ោងចុងក្រោយ ប៉ុន្តែត្រូវប្រធានក្រុមប្រឹក្សាខេត្ត លោក នូ ភឿង បដិសេធមិនស្តាប់ ដោយលោកបញ្ជាក់ថា អស់ពេល។ ចំណែកក្រុមអាជីវករទាំងនោះ បានត្រឹមសម្ដែងការសោកស្ដាយហួសចិត្ត ចំពោះចម្លើយរបស់លោកប្រធានក្រុមប្រឹក្សាខេត្ត។
2014-12-22
ជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាម ១៣ នាក់ ដែលមន្ត្រីអង្គការសិទ្ធិមនុស្សសហប្រជាជាតិ និងនគរបាលក្រសួងមហាផ្ទៃ ដឹកពីខេត្តរតនគិរី មករាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ២១ ធ្នូ ទទួលបានលិខិតស្នាក់នៅបណ្ដោះអាសន្ននៅកម្ពុជា។
2014-12-22
វេទិកាសាធារណៈស្ដីពីហិរញ្ញវត្ថុ បានរៀបចំឡើងជាលើកដំបូងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គំនិតផ្ដួចផ្ដើមនេះ គឺចង់ស្វែងរកកិច្ចពិភាក្សាពីអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលដើម្បីបង្កើតប្រសិទ្ធភាព និងតម្លាភាពនៃប្រតិបត្តិការការងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
2014-12-22
តាមការសាកសួររបស់សមត្ថកិច្ចខេត្តបាត់ដំបង ឲ្យដឹងថា គ្រូពេទ្យដែលអ្នកភូមិសង្ស័យជាអ្នកចម្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋនៅភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង នោះ បានប្រើស៊ីរាំងរួមគ្នាដើម្បីព្យាបាលអ្នកជំងឺ។
2014-12-22
លោកឧកញ៉ា ថោង សារ៉ាត់ ស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបអង្កេតឡើងវិញ ករណីតុលាការចោទប្រកាន់លោក និងអង្គរក្សរបស់លោក៤នាក់ ពាក់ព័ន្ធនឹងករណីធ្វើឃាតឧកញ៉ា អ៊ឹង ម៉េងជឺ។
2014-12-22
ពលរដ្ឋ ៦គ្រួសារ នៅភូមិព្រែកលៀប ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងលើកបដាតវ៉ាបិទផ្លូវជាតិលេខ៦អា ខាងមុខសាលាកសិកម្មព្រែកលៀប នៅព្រឹកថ្ងៃទី២៣ ធ្នូ ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរជួយដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អេង កាំង។
2014-12-22
ស្ថានភាពជំងឺអ្នកស្រី ផាន់ ឈុនរ៉េត ដែលជាស្ត្រីបឹងកក់មួយរូប ក្នុងចំណោមអ្នកជាប់ឃុំ ១០នាក់ ដោយសារការតវ៉ារឿងដីធ្លី មិនទាន់បានធូរស្រាលនៅឡើយទេ តែត្រូវមន្ត្រីពន្ធនាគារ បញ្ជូនទៅគុកព្រៃសវិញ នៅល្ងាចថ្ងៃទី ២២ ធ្នូនេះ។
2014-12-22
ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ទទួលបន្ទុកផ្នែកសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី អំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកកញ្ចប់ថវិកាផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
2014-12-22
សមាជិកគណៈកម្មការទី២នៃរដ្ឋសភា មកពីគណបក្សប្រឆាំង រកឃើញភាពមិនប្រក្រតីរបស់អាជ្ញាធរអប្សរាជុំវិញការកេងបន្លំប្រាក់ចំណូលថ្លៃលក់សំបុត្រទេសចរណ៍ទស្សនាអង្គរ និងការជួលដី ២៣ហិកតារទៅឱ្យក្រុមហ៊ុនរយៈពេល ៧០ឆ្នាំ។
2014-12-22
បណ្ណាធិការកាសែត និងវិទ្យុក្នុងស្រុក និងអន្តរជាតិ ជួបពិភាក្សាគ្នានៅព្រឹកថ្ងៃច័ន្ទ ទី២២ ធ្នូ ដើម្បីប្រមើលមើលស្ថានភាពរបស់អ្នកសារព័ត៌មានក្រោយពេលគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបញ្ចប់ជម្លោះក្រោយការបោះឆ្នោត។ កិច្ចពិភាក្សានោះ តំណាងក្រុមអ្នកសារព័ត៌មានបានលើកពីបញ្ហាឈមនានារបស់អ្នកប្រកបវិជ្ជាជីវៈនេះ។