ប័ណ្ណសារព័ត៌មាន
2014-12-21
ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំខ្នារឆ្មារ ព្រមទាំងពលរដ្ឋម្នាក់ ត្រូវឈ្មួញរកស៊ីដីប្ដឹងឡើងតុលាការពីបទអុកឡុកមិនឲ្យពលរដ្ឋលក់ដូរដីព្រៃសហគមន៍។ ការប្ដឹងនេះ បន្ទាប់ពីពលរដ្ឋជាច្រើនភូមិនៃឃុំខ្នារឆ្មារ នាំគ្នាផ្ដិតមេដៃជំទាស់អ្នកភូមិត្រដក់ពង ជាង ៣០០គ្រួសារ ដែលព្រមលក់ដីព្រៃទំហំជាង ៧០ហិកតារដោយទទួលប្រាក់ចំនួន ២០០ដុល្លារក្នុង១គ្រួសារ។
2014-12-21
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់រដ្ឋសភា បានចាត់ទុកថា ក្រុមហ៊ុនសូគីម៉ិច (SOKIMEX) របស់លោកឧកញ៉ា សុខ គង់ ដែលទទួលសិទ្ធិលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាបជាច្រើនឆ្នាំមកហើយមិនបានដេញថ្លៃត្រឹមត្រូវទេ។
2014-12-21
ជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមទាំង ១៣នាក់ ក្នុងនោះមានស្រ្តីម្នាក់ផង ត្រូវបានមន្ត្រីអង្គការសិទ្ធិមនុស្សសហប្រជាជាតិនៅកម្ពុជា និងនគរបាលក្រសួងមហាផ្ទៃ ដឹកពីខេត្តរតនគិរី មកដល់រាជធានីភ្នំពេញ កាលពីម៉ោង ៦ ល្ងាចថ្ងៃទី២១ ធ្នូ តាមការគ្រោងទុក។
2014-12-21
អង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធផ្នែកយុវជន កម្មករ សហជីព និងកសិករ រៀបចំវេទិកាសាធារណៈនៅថ្ងៃទី២១ ខែធ្នូ នាទីលានប្រជាធិបតេយ្យ ដើម្បីឲ្យអ្នកចូលរួមបង្ហាញពីការបារម្ភរបស់ពួកគេចំពោះសេចក្ដីព្រាងច្បាប់មួយចំនួនដែលរដ្ឋាភិបាលគ្រោងបង្កើត។ សេចក្ដីព្រាងច្បាប់ទាំងនោះរួមមាន ច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត ច្បាប់ស្ដីពីដីកសិកម្ម និងច្បាប់ស្ដីពីសហជីព។
2014-12-21
ប្រជាសហគមន៍បឹងឈូក រស់នៅក្នុងខណ្ឌឫស្សីកែវ ដែលធ្លាប់មានទំនាស់ដីធ្លីរ៉ាំរ៉ៃសង្ស័យថា អគ្គិភ័យដែលឆេះផ្ទះពួកគាត់កាលពីយប់ថ្ងៃទី២០ ធ្នូ អាចមានមនុស្សលួចដុត បន្ទាប់ពីអាជ្ញាធរបរាជ័យក្នុងការបណ្ដេញពួកគាត់ចេញពីដីលំនៅឋានកំពុងកាន់កាប់បច្ចុប្បន្ន។
2014-12-21
ក្រុមសហជីពចំនួន ៩ នៅថ្ងៃទី២១ ធ្នូ ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា អនុវត្តតួនាទីរបស់ខ្លួនឲ្យមានប្រសិទ្ធភាពបំផុតលើរបបបេឡាជាតិ សន្តិសុខសង្គម ដើម្បីការពារប្រជាពលរដ្ឋនិងកម្មករ។
2014-12-21
ក្រុមកម្មករអូសរទេះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណជាង ១០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ាឲ្យមន្ត្រីគយបញ្ចុះការយកតម្លៃដឹកទំនិញនៅចំណុចច្រកទ្វាអន្តរជាតិក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២១ ធ្នូ។
2014-12-21
ពលរដ្ឋជាង ២០០គ្រួសារ រស់នៅភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ទទូចចង់បានសាលារៀន និងមណ្ឌលសុខភាព នៅក្រោយពេលដែលពួកគេទទួលបានដីធ្លីស្របច្បាប់កាលពីពេលថ្មីៗនេះ។
2014-12-20
ប្រជាពលរដ្ឋជាច្រើនគ្រួសារស្នើឱ្យអាជ្ញាធរដោះស្រាយផលប៉ះពាល់អោយពួកគាត់មុនពេលឈូសឆាយដីធ្លីរបស់ពួកគាត់ ដើម្បីយកទៅប្រើប្រាស់ក្នុងគម្រោងធ្វើសាលាខេត្តត្បូងឃ្មុំ។ ការស្នើបែបនេះបន្ទាប់ការឈូសឆាយចាប់ផ្ដើមកន្លងមកមិនបាននិយាយតម្លៃ ឬសំណងណាមួយប្រាប់ពលរដ្ឋនោះទេ។
2014-12-20
សារព័ត៌មានថៃ បានផ្សព្វផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-o-Cha) ច្រានចោលរបាយការណ៍ដែលថា ទាហានថៃ បានបាញ់ស្ត្រីខ្មែរនៅពេលពួកគេឆ្លងចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់។
2014-12-20
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមានជំនាញខាងពិនិត្យឈាមរកឃើញថា ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅស្រុកសង្កែ ខេត្តបាត់ដំបង កើនឡើង។ ការរកឃើញនេះ បន្ទាប់ពីក្រសួងសុខាភិបាល បញ្ជូនសំណាកឈាមរបស់ប្រជាពលរដ្ឋ មកពិនិត្យរកមេរោគអេដស៍នៅវិទ្យាស្ថានប៉ាស្ទ័រ។
2014-12-20
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម ប្រកាសថា ខ្លួនបានសម្រេចចេញដីកាបញ្ជូនកំហុសវិជ្ជាជីវៈរបស់ក្រុមមេធាវីការពារក្តី លោក ខៀវ សំផន ទៅអង្គភាពមានសមត្ថកិច្ចរបស់ពួកគេរៀងៗខ្លួន។
2014-12-20
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បន្តចាត់វិធានការក្តៅទៅលើជនទាំងឡាយណា ដែលធ្វើសកម្មភាពចាក់ដីទន្ទ្រានយកដីតាមតំបន់ឆ្នេរនានា នៅមូលដ្ឋានខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ។
2014-12-20
ពលរដ្ឋរស់នៅតាមតំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ អះអាងថា ជនជាតិវៀតណាម នៅតែបន្តចូលមកឆក់ត្រីក្នុងទឹកដីខ្មែរ។ ពួកគេរាយការណ៍ទៅអាជ្ញាធរ ប៉ុន្តែហាក់ពុំមានចំណាត់ការ។ ចំណែកអាជ្ញាធរនៅទីនោះលើកឡើងថា ពួកគេពុំមានលទ្ធភាពបង្ក្រាបបទល្មើសទាំងនោះឡើយ។
2014-12-20
សមត្ថកិច្ចបញ្ជូនចៅសង្កាត់គោករកា ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ដើម្បីសាកសួរពីបទសង្ស័យថា ជាមេខ្លោងក្នុងសំណុំរឿងគប់គ្រាប់បែក ប៉ុនប៉ងសម្លាប់ពលរដ្ឋរកស៊ីជួញដីជាមួយគ្នា។