ប័ណ្ណសារព័ត៌មាន
2014-12-29
ប្រជាពលរដ្ឋខ្លះដែលជាឪពុកម្ដាយសិស្ស នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប បានចោទប្រកាន់នាយកសាលាបឋមសិក្សាទីនោះ ថាបានយកឧបករណ៍ស្រូបពន្លឺព្រះអាទិត្យ ដែលជប៉ុន ជួយសម្រាប់សាលាទៅប្រើប្រាស់ផ្ទាល់ខ្លួន ព្រមទាំងលួចស្បៀងដែលអង្គការផ្សេងទៀតជំនួយសម្រាប់ធ្វើអាហារឱ្យសិស្សទៅលក់ដូរផង។
2014-12-29
តំណាងសហគមន៍ និងនាយិកានៃអង្គការសកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC) អះអាងថា ព្រៃឈើក្រោមការគ្រប់គ្រងសហគមន៍ព្រៃឈើខេត្តកំពង់ឆ្នាំង នៅស្រុកទឹកផុសចំនួន ៣ និងស្រុកបរិបូរណ៍ចំនួន ៤ កំពុងរងការកាប់បំផ្លាញ។ ពួកគេបញ្ជាក់ថា មន្ត្រីមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកមានលុយ ឬមានអំណាច គឺជាអ្នកទន្ទ្រានដីព្រៃសហគមន៍ ហើយទប់ស្កាត់ពុំមានប្រសិទ្ធភាព។
2014-12-29
តំណាងរាស្ត្រមកពីគណបក្សប្រឆាំងឲ្យដឹងថា អភិបាលខេត្តក្រចេះ នឹងដកដីពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចប្រមាណ ៧ មកឲ្យរដ្ឋគ្រប់គ្រងវិញ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនទាំងនោះមិនបានបំពេញការងារតាមកាតព្វកិច្ច។ បើទោះយ៉ាងនេះក្តី លោកអភិបាលខេត្តមិនទាន់បញ្ជាក់ឲ្យស៊ីជម្រៅលើរឿងនេះនៅឡើយទេ។
2014-12-28
គម្រោងសាងសង់អគារនានានៅរាជធានីភ្នំពេញ បានកើនឡើងប្រមាណ ២០% ដែលស្មើនឹងទឹកប្រាក់វិនិយោគជាង ២.៥០០លានដុល្លារអាមេរិក នៅក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៤។ ស្របពេលដែលមានកំណើននេះ ប្រធានក្រុមហ៊ុន និងអ្នកវិភាគអចលនទ្រព្យបានអះអាងថា វិស័យសាងសង់កម្ពុជា នៅមានហានិភ័យខ្ពស់នៅឡើយ ជាពិសេស ការកៀរគរទឹកប្រាក់វិនិយោគពីសាធារណជន។
2014-12-28
ទំនាស់ដីដ៏រ៉ាំរ៉ៃមួយលើករណីរំលោភយកដីផ្លូវសាធារណៈ នៅភូមិមួយក្នុងខេត្តតាកែវ បានកើតឡើងអស់ជាច្រើនឆ្នាំមកហើយ ដោយជួនកាលមានអំពើហិង្សាកើតឡើងទៀតផង។ ប្រជាពលរដ្ឋបានចោទអាជ្ញាធរមូលដ្ឋានថា បានបណ្ដោយឲ្យទំនាស់នេះកើតឡើងមកទល់សព្វថ្ងៃ មិនព្រមដោះស្រាយឲ្យដាច់ស្រឡះ។
2014-12-28
គណបក្សសង្គ្រោះជាតិ បដិសេធចំពោះព័ត៌មានបែកបាក់ផ្ទៃក្នុងបក្ស និងអំពើពុករលួយដែលទម្លាយដល់អ្នកកាសែតដោយអ្នកស្រី ឡាក់ សុភាព សមាជិកគណៈកម្មាធិការវិន័យនៃគណបក្សនេះ។ មន្ត្រីគណបក្សសង្គ្រោះជាតិចាត់ទុកជារឿងគួរឱ្យអស់សំណើច។
2014-12-28
ពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា ខេត្តបាត់ដំបង កើនឡើងដល់ចំនួន ១៩០នាក់ហើយ គិតត្រឹមថ្ងៃទី២៦ ធ្នូ។ ប្រជាពលរដ្ឋគិតថា តួលេខនេះអាចនឹងមានការកើនឡើងជាបន្តទៀត ខណៈដែលពលរដ្ឋនៅឃុំរកា នៅតែបន្តនាំគ្នាទៅពិនិត្យឈាមដើម្បីរកមេរោគអេដស៍។
2014-12-28
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ត្រូវឆ្លងកំពង់ចម្លងសាឡាងអ្នកលឿងនោះ នឹងបានស្ពានវែងឆ្លងកាត់ដងទន្លេមេគង្គក្រោមមួយនេះជំនួសការឆ្លងសាឡាងវិញហើយ នៅដើមខែមេសា ឆ្នាំ២០១៥ ខាងមុខ។
2014-12-28
ព្រះសង្ឃប្រមាណ ២០អង្គ និងប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី និងអង្គការសង្គមស៊ីវិលប្រហែល ៣០០នាក់ បានជួបជុំគ្នាធ្វើយុទ្ធនាការនៅខាងមុខពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ។
2014-12-27
ពលរដ្ឋជាង ៥០០គ្រួសារ នៅស្រុកស្នួល ខេត្តក្រចេះ រំពឹងថា នឹងទទួលបានដំណោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ពួកគេ បន្ទាប់ពីបានចូលរួមវេទិកាសាធារណៈរវាងរាស្ត្រនិងតំណាងរាស្ត្រកាលពីថ្ងៃទី២៧ ធ្នូ។ ពលរដ្ឋអះអាងថា ពួកគេជួបរឿងអយុត្តិធម៌ក្នុងប្រព័ន្ធតុលាការការអប់រំ សន្តិសង្គម និងសុខភាពជាដើម។
2014-12-27
ពលរដ្ឋចម្រុះ មានជនជាតិភាគតិច និស្សិត កម្មករ កសិករ ព្រះសង្ឃ បានប្រជុំគ្នាបង្កើតជាក្រុមមួយឈ្មោះថា "បណ្តាញពលរដ្ឋសកម្មដើម្បីអភិវឌ្ឍន៍សង្គម" ហៅថា "ខ្មែរដើម្បីខ្មែរ"។
2014-12-27
ប្រជាពលរដ្ឋជិត ៣០គ្រួសារ មានលំនៅឋានក្នុងឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បានដង្ហោយរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់សកម្មភាពរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) និងមានការឃុបឃិតគ្នាជាមួយអាជ្ញាធរស្រុកគីរីសាគរ។
2014-12-27
ប្រជាសហគមន៍នៅខេត្តមណ្ឌលគិរី ប្ដេជ្ញាធ្វើបាតុកម្មដេញក្រុមហ៊ុនឯកជនដីសម្បទានសេដ្ឋកិច្ចមួយចេញពីតំបន់នោះ។
2014-12-27
ពលរដ្ឋដែលរកឃើញថាមានមេរោគអេដស៍ នៅឃុំរកា ខេត្តបាត់ដំបង កើនឡើងដល់ចំនួន ១៩០នាក់ហើយ គិតត្រឹមថ្ងៃទី២៦ ធ្នូ។
2014-12-27
អង្គភាពប្រឆាំងអំពើពុករលួយ (ACU = Anti-Corruption Unit) ព្រមានប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក្នុងសំណុំរឿងលាក់បាំងសហគ្រាស ដើម្បីទទួលប្រយោជន៍ខុសច្បាប់។