ប័ណ្ណសារព័ត៌មាន
2014-01-01
មេដឹកនាំសហជីពធំៗបានអះអាងថា នឹងបន្តដឹកនាំក្រុមកម្មកររោងចក្រកាត់ដេរ និងផលិតស្បែកជើងធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារសហរដ្ឋអាមេរិក មិនរាថយទេ ទោះរងការគំរាមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបែបណាក្តី។
2014-01-01
នៅទីលានប្រជាធិបតេយ្យ អ្នកចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅតែបន្តធ្វើដដែល បើទោះបីជាថ្ងៃនេះ គឺជាថ្ងៃឈប់សម្រាកអបអរថ្ងៃចូលឆ្នាំសាកលក៏ដោយ។ នៅថ្ងៃដើមឆ្នាំ២០១៤ នេះ ក្រុមបាតុករនៅតែរក្សាការទាមទារដដែល ដោយឲ្យបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
2014-01-01
រយៈពេល ៣ខែហើយដែលបេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ បានអវត្តមាននៅក្នុងរដ្ឋសភា និងបន្តដឹកនាំមហាបាតុកម្មអហិង្សា ដោយមានពលរដ្ឋច្រើនម៉ឺននាក់ចូលរួមដង្ហែក្បួនបាតុកម្មនៅតាមដងវិថីនានាក្នុងក្រុងភ្នំពេញ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។ គណៈកម្មការរដ្ឋសភាត្រៀមនឹងរាយការណ៍ករណីនេះទៅស្ថាប័នពាក់ព័ន្ធ។
2014-01-01
គិតមកទល់ពេលនេះ គឺមានរយៈពេលជិតមួយឆ្នាំហើយ បន្ទាប់ពីសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង សម្រេចឲ្យអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត មានទោសជាប់ពន្ធនាគារក្នុងសំណុំរឿងបាញ់កម្មការិនីរោងចក្រកៅវ៉េ (Kaoway) ៣នាក់ អោយរបួស។ ប៉ុន្តែ អាជ្ញាធរនៅពុំទាន់ចាប់អតីតអភិបាលក្រុងរូបនេះដាក់ពន្ធនាគារបាននៅឡើយទេ។ ចំពោះបញ្ហានេះ តើអាជ្ញាធរមួយចំនួននៅខេត្តស្វាយរៀង មានមតិយល់ឃើញយ៉ាងដូចម្ដេចដែរ?
2014-01-01
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្រុងបាវិត ខេត្តស្វាយរៀង ត្អូញត្អែរពីបញ្ហាក្លិនស្អុយពីគំនរចាក់សំរាមរបស់ក្រុមហ៊ុនដឹកសំរាម សុខ ខេង ថាបានយកទីតាំងចាក់គំនរសំរាមក្បែរភូមិរបស់ប្រជាពលរដ្ឋ។ បញ្ហានេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរគំនរសំរាមនោះ។ ប្រជាពលរដ្ឋអះអាងថា ពួកគាត់បានប្ដឹងទៅអាជ្ញាធររបស់ខ្លួនឲ្យជួយដោះស្រាយបញ្ហាក្លិនស្អុយរបស់គំនរសំរាមនេះ ប៉ុន្តែពុំមានអាជ្ញាធរណាអើពើចំពោះបញ្ហានេះឡើយ។
2014-01-01
ប្រជាពលរដ្ឋនៅស្រុកកំពង់លែង និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចោទក្រុមហ៊ុនបញ្ជូនពលករចេញទៅធ្វើការនៅក្រៅប្រទេសមួយឈ្មោះ អាយ.អាយ.អែស (IIS) ថាបានបោកប្រាស់ប្រាក់ពលករ។ ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់បានបង់ប្រាក់ឲ្យទៅក្រុមហ៊ុនក្នុងម្នាក់ៗចាប់ពី ១៥០ដុល្លារ ដល់ ៤០០ដុល្លារ នៅអំឡុងខែតុលា ឆ្នាំ២០១២ ដើម្បីបានចេញទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុននេះ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ពួកគាត់នៅតែមិនទាន់អាចចេញទៅធ្វើការបាន។
2014-01-01
ក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នឹងជួបគ្នានៅថ្ងៃទី៣ ខែមករា នៅអគារព្រឹទ្ធសភា នារាជធានីភ្នំពេញ។
2014-01-01
គ្រូបង្រៀននៅតាមបណ្ដាស្រុកខ្លះនៃខេត្តឧត្តរមានជ័យ កំពុងងឿងឆ្ងល់ ហើយចោទសួរថា តើខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា ជួបប្រទះបញ្ហាបើកប្រាក់ខែខ្វះ ដោយមន្ទីរអប់រំនិយាយថា សុំជំពាក់លោកគ្រូអ្នកគ្រូសិនដែរឬទេ? សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអះអាងថា គេបានស្រាវជ្រាវរួចហើយ គឺមិនមានខេត្តណាដែលមានបញ្ហាបើកប្រាក់ខែខ្វះដូចខេត្តឧត្តរមានជ័យ នោះទេ។
2014-01-01
នៅឆ្នាំ២០១៣ មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើង។ ព្រឹត្តិការណ៍ខ្លះមានប្រជាពលរដ្ឋយកចិត្តទុកដាក់តាមដានច្រើន រីឯព្រឹត្តិការណ៍ខ្លះទៀត ប្រជាពលរដ្ឋគ្រាន់តែតាមដានពេលដែលកើតឡើង ហើយក៏បំភ្លេចចោលក្រោយពេលស្ដាប់ឬអានរួច។
2014-01-01
ក្រុមអ្នករត់រ៉ឺម៉ក ម៉ូតឌុប និងសហគមន៍មានទំនាស់ដីធ្លីប្រមាណជិត ១.០០០នាក់ បាននាំគ្នាដើរដង្ហែក្បួនបាតុកម្មតាមដងផ្លូវសំខាន់ៗខ្លះ ក្នុងទីក្រុងសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី១ ខែមករា។