ប័ណ្ណសារព័ត៌មាន
2014-12-26
ប្រជាជាតិនីមួយៗតែងតែមានប្រពៃណីទំនៀមទម្លាប់រៀងៗខ្លួន ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។
2014-12-26
កម្មកររោងចក្រខេមបូ ខូថប (Cambo Kotop) ប្រមាណ ៣០០នាក់ ដើរក្បួនទៅតវ៉ានៅខាងមុខក្រសួងការងារ ដើម្បីរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង នៅព្រឹកថ្ងៃទី២៦ ធ្នូ។
2014-12-25
មន្ត្រីជំនាញជលផលអះអាងថា ទិន្នផលត្រីធម្មជាតិឆ្នាំនេះអាចថយចុះជាងឆ្នាំមុនតិចតួច។ ការថយចុះនេះ អ្នកជំនាញបានពន្យល់ថា អាចបណ្ដាលមកពីបញ្ហាអាកាសធាតុប្រែប្រួល។
2014-12-25
ប្រធានសុរិយោដី និងភូមិបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្រតិកម្មចំពោះតំណាងពលរដ្ឋ សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដែលរិះគន់រូបលោកទាក់ទងនឹងការចេញប្លង់កម្មសិទ្ធិដីធ្លីនៅភូមក្សេត្របូរី កន្លងទៅ។
2014-12-25
ថ្នាក់ដឹកនាំរដ្ឋសភាត្រៀមចាត់វិធានការក្តៅទៅលើអំពើពុករលួយ និងភាពមិនប្រក្រតីនៃការកិបកេងថវិកាជាតិ ផ្ដើមដោយថ្នាក់ដឹកនាំស្ថាប័នសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ។
2014-12-25
រាជរដ្ឋាភិបាលកម្ពុជា នឹងពន្លឿនការចុះបញ្ជីដីធ្លីរបស់រដ្ឋនៅឆ្នាំ២០១៥ ដើម្បីកាត់បន្ថយជម្លោះដណ្ដើមដីសាធារណៈរបស់រដ្ឋយកទៅកាន់កាប់ឯកជន។
2014-12-25
ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន គ្រោងរៀបចំអនុក្រឹត្យ ដើម្បីបង្កើនប្រាក់ឧបត្ថមដល់អ្នកដែលរស់នៅក្នុងមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
2014-12-25
អង្គការសង្គមស៊ីវិល និងមេធាវីការពារ ហៅការសម្រេចឃុំខ្លួនបន្តរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងការសុំនៅក្រៅឃុំបណ្ដោះអាសន្ន របស់សកម្មជនគណបក្សសង្គ្រោះជាតិ ថាជាការលុកដៃយ៉ាងជ្រៅពីរដ្ឋាភិបាល ជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការ។
2014-12-25
សមាគមព្រះកាតូលិកនៃសាសនាយេស៊ូគ្រិស្ត គ្រោងរៀបចំពិធីប្រកួតខ្លែងឯកនៅខេត្តតាកែវ នៅចុងសប្ដាហ៍នេះ។ គណៈកម្មការនៃកម្មវិធីប្រកួត បានប្រាប់អំពីគោលបំណងនៃការប្រកួតនេះឡើង គឺដើម្បីរក្សាវប្បធម៌ខ្មែរផង និងដើម្បីផ្ដល់ឱកាសឲ្យអ្នកកាន់សាសនាគ្រិស្ត បានអបអរបុណ្យគ្រិស្ត ម៉ាសផង (Merry Christmas)។
2014-12-25
ក្រុមប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណជិត ១០០នាក់ ប្រមូលផ្ដុំគ្នានៅតំបន់ដីមានទំនាស់ធ្វើបុណ្យបួងសួងសុំឲ្យអ្នកតាមម្ចាស់ទឹកម្ចាស់ដីបន្ទន់ចិត្តអាជ្ញាធរឲ្យពន្លឿនដោះស្រាយដីទំនាស់ឲ្យបានឆាប់ នៅព្រឹកថ្ងៃទី២៥ ធ្នូ។
2014-12-25
ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិពាក់ ឃុំយ៉ាទុង ខេត្តរតនគិរី តវ៉ាជាថ្មីសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋទាក់ទងនឹងគម្រោងស្រាវជ្រាវរករ៉ែលោហៈរបស់ក្រុមហ៊ុនអូស្ត្រាលី នៅក្នុងតំបន់អ្នកភូមិរស់នៅ។
2014-12-25
ពលរដ្ឋឃុំរូង និងឃុំច័ន្ទមូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ជញ្ជីងទិញដំឡូងនៅលើទឹកដីខ្មែរក្បែរព្រំដែនវៀតណាម គឺបង្កភាពរញ៉េរញ៉ៃ។ ចំណែករថយន្តដឹកដំឡូងចូលលក់នៅកន្លែងជញ្ជីងនោះ គឺបង្កការរំខានដល់ពួកគាត់។ យ៉ាងណា អាជ្ញាធរបញ្ជាក់ថា អាជ្ញាធរទើបទទួលបានពាក្យបណ្ដឹងពីពលរដ្ឋ ហើយនឹងប្រជុំដោះស្រាយលើបញ្ហានេះ។
2014-12-25
ករណីឃាតកម្មមួយនៅឯស្រុកកំចាយមារ ខេត្តព្រៃវែង បានសម្លាប់ស្ត្រីម្នាក់ និងកូនប្រុសម្នាក់ទៀតរងរបួសធ្ងន់។ ក្រុមសមត្ថកិច្ចកំពុងតែធ្វើកំណត់ហេតុ និងស៊ើបអង្កេតជុំវិញករណីឃាតកម្មនេះ ដើម្បីស្វែងរកមុខសញ្ញាចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។
2014-12-25
ពលរដ្ឋនៅឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ស្ទើរតែពេញមួយភូមិកំពុងបារម្ភពីសុខភាពរបស់ខ្លួន ដោយសារតែក្លិនស្អុយចេញពីរោងចក្រកែច្នៃជ័រកៅស៊ូក្រែបនៅក្នុងភូមិ។ ពលរដ្ឋខ្លះស្ទើរតែរត់ចេញពីភូមិ ដើម្បីស្វែងរកកន្លែងផ្សេងរស់នៅ ពីព្រោះពួកគាត់មិនអាចទ្រាំទៅនឹងក្លិនស្អុយដែលចេញពីរោងចក្រនោះបាន។
2014-12-25
ជនអន្តោប្រវេសន៍វៀតណាម នៅតែបន្តឡើងភ្នំបូកគោ ជាហូរហែក្នុងមួយថ្ងៃៗ។ ភាគច្រើនអ្នកដែលឡើងភ្នំទាំងនោះអះអាងថា មូលហេតុសំខាន់គឺដើម្បីធ្វើសមាធិ និងម្យ៉ាងដើម្បីរំលឹកចំពោះគុណនៃបុព្វបុរសរបស់ពួកគេដែលបានស្លាប់នៅលើភ្នំនេះតាំងពីយូរលង់ណាស់មកហើយ។