ប័ណ្ណសារព័ត៌មាន
2014-01-31
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសលាកបត្រព័ត៌មាននៅថ្ងៃទី៣១ មករា បានសរសេរថា កម្ពុជា ជាប្រទេសដែលគ្រោះថ្នាក់ក្នុងការធ្វើជាអ្នកដឹកនាំសហជីព ហើយជាញឹកញាប់ សមាជិកសហជីពតែងតែប្រឈមនឹងហិង្សា និងការចាប់ខ្លួនជុំវិញសកម្មភាពរបស់ខ្លួននៅក្នុងបរិយាកាសនិទ្ទណ្ឌភាព។
2014-01-31
ក្រុមគ្រូពេទ្យផ្នែកព្យាបាលជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺភ្នែក ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅតាមខេត្ត-ក្រុងនានា ឲ្យអញ្ជើញរួសរាន់មកទទួលការវះកាត់ព្យាបាលភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយឥតគិតថ្លៃ។
2014-01-31
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សនេះបានកំណត់ទិសដៅស្វែងរកការគាំទ្រពីបណ្ដាសហគមន៍អន្តរជាតិ ដើម្បីឲ្យជួយស្វែងរកយុត្តិធម៌បោះឆ្នោតសភានីតិកាលទី៥ ឬរៀបចំការបោះឆ្នោតជាថ្មី។ ចំណែកមន្ត្រីរាជរដ្ឋាភិបាល បានបន្តថ្លែងថា ការបោះឆ្នោតមុនអាណត្តិ គឺមិនអាចទៅរួចទេ ព្រោះមិនមានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទេ។
2014-01-31
ដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅកម្ពុជា មន្ត្រីជាន់ខ្ពស់ការបទេសអង់គ្លេស បានជួបសវនាការដាច់ដោយឡែកពីគ្នាជាមួយប្រមុខដឹកនាំកម្ពុជា រដ្ឋមន្ត្រីការបរទេស និងបក្សប្រឆាំង។ ក្រសួងការបទេសកម្ពុជា និងបក្សប្រឆាំង បានបកស្រាយផ្សេងគ្នាអំពីមូលហេតុនៃការជាប់គាំងផ្នែកនយោបាយក្រោយការបោះឆ្នោត ទៅដល់អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស។
2014-01-31
សហជីពកម្មករ និងអ្នកការពារសិទ្ធិមនុស្សនៃអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន សោកស្ដាយនៅពេលដែលអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សម្រេចបដិសេធសំណើរបស់ពួកគេ ដែលសុំចូលទៅសួរសុខទុក្ខ លោក វន់ ពៅ និងមនុស្ស ៦នាក់ទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង។ ក្នុងគោលបំណងដដែលនេះ ពួកគេបានដាក់សំណើមួយទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
2014-01-31
អនុរដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) ដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នៅព្រឹកថ្ងៃទី៣១ មករា។
2014-01-31
អ្នករបួសចំនួន ១០នាក់ រៀបចំដាក់ពាក្យប្ដឹងអាជ្ញាធរក្រុងទៅតុលាការ ពាក់ព័ន្ធនឹងការប្រើកម្លាំងវាយដំពួកគេ។ ការរៀបចំបណ្ដឹងនេះ បានធ្វើឡើងក្រោយពីអាជ្ញាធរក្រុងភ្នំពេញវាយដំទៅលើអ្នកដំណើរ និងបាតុករ ខណៈតវ៉ាសុំដំឡើងប្រាក់ខែគោលកម្មករឲ្យបាន ១៦០ដុល្លារក្នុង១ខែផង សុំដោះលែងពលរដ្ឋ ២៣នាក់ផង និងសុំបង្កើតទូរទស្សន៍សំបុកឃ្មុំ និងបង្កើនកម្រិតផ្សាយបន្តរបស់វិទ្យុសំបុកឃ្មុំផង។
2014-01-31
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង រកឃើញថា អង្គការក្រៅរដ្ឋាភិបាលមួយនៅក្នុងខេត្តនេះ កំពុងតែកាងបទល្មើសនេសាទដែលប្រព្រឹត្តដោយជនជាតិវៀតណាម។ ការរកឃើញនេះ គឺនៅបន្ទាប់ពីមានការចុះស៊ើបអង្កេតរយៈពេលជាង ១ខែរបស់មន្ត្រីគណបក្សប្រឆាំង ទៅលើបទល្មើសនេសាទជាច្រើនប្រភេទ នៅតាមបឹងទន្លេសាប ក្នុងទឹកដីខេត្តកំពង់ឆ្នាំង។
2014-01-31
ប្រមុខដឹកនាំរាជរដ្ឋាភិបាលខ្មែរ មានគម្រោងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា មួយក្រុម ធ្វើទស្សនកិច្ចទៅកាន់ប្រទេសឡាវ រយៈពេល ២ថ្ងៃ នាដើមខែកុម្ភៈ ខាងមុខ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងការងារមួយចំនួនរវាងប្រទេសទាំងពីរ។
2014-01-30
អាជ្ញាធរមូលដ្ឋានមានគម្រោងរុះរើលំនៅឋាន និងសាលារៀនរបស់អ្នកភូមិចំនួន ១៥០គ្រួសារ ទៅកាន់ដីថ្មី ឋិតក្នុងភូមិស្រឡៅជ្រំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ គម្រោងនេះបានធ្វើឡើងដោយយោងលើផែនទីរៀបចំភូមិឋានមួយ ដែលមានចុះហត្ថលេខាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
2014-01-30
ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ថ្ងៃទី១ នៅរាជធានីភ្នំពេញ យើងសង្កេតឃើញថា មានសភាពស្ងប់ស្ងាត់ជាងឆ្នាំមុនៗ ខណៈដែលអ្នកមានសែស្រឡាយចិន និងវៀតណាម ដែលធ្វើពិធីសែនព្រេនខ្លះមានមតិថា ការសែនឆ្នាំនេះហាក់មិនសូវពេញលេញ ហើយអ្នកខ្លះទៀតថាជាករណីធម្មតា។
2014-01-30
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ នៅថ្ងៃទី៣០ មករា ចេញលិខិតមួយបដិសេធសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលថ្កោលទោសលោក ថាបានមើលងាយតួនាទីរបស់កងទ័ព។
2014-01-30
ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ (UNICEF) បានចេញសេចក្ដីប្រកាសរួមមួយកាលពីថ្ងៃទី២៩ ខែមករា បញ្ជាក់ពីគុណភាពនៃថ្នាំវ៉ាក់សាំងជំងឺកញ្ជ្រឹល និងស្អូចដល់កុមារ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាថ្នាំវ៉ាក់សាំងទាំងនោះអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស។
2014-01-30
ទំនាស់ដីធ្លីនៅកម្ពុជា ជាបញ្ហារ៉ាំរ៉ៃមួយដោះស្រាយមិនចេះចប់ ហើយក្នុងពេលករណីទំនាស់ខ្លះមិនទាន់បានដោះស្រាយចប់ផង ក៏កើតមានទំនាស់ថ្មីៗមកទៀតជាបន្តបន្ទាប់។ ទំនាស់ដីធ្លីភាគច្រើន កើតឡើងដោយអ្នកមានអំណាច ឬក្រុមហ៊ុនដែលទទួលសិទ្ធិសម្បទានដីពីរដ្ឋាភិបាល ហើយបានទៅឈូស និងធ្វើរបងកាន់កាប់ដីសម្បទាននោះ ប៉ះពាល់ជាមួយដីប្រជាពលរដ្ឋកាន់កាប់នៅទីតាំងចាស់នោះជាយូរមកហើយ។
2014-01-30
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជឿជាក់ថា ការស៊ើបអង្កេតលើករណីចោទប្រកាន់របស់អង្គការមូលនិធិសកល (Global Fund) ទៅលើស្ថាប័នរដ្ឋចំនួន២ របស់ក្រសួងសុខាភិបាល ថាបានប្រព្រឹត្តអំពើពុករលួយកន្លងមក នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ។