ប័ណ្ណសារព័ត៌មាន
2014-01-30
គ្រឹះស្ថានអប់រំនិងស្ថាប័នរដ្ឋមួយចំនួន បានបិទទ្វារនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ឆ្នាំនេះ។ បញ្ហានេះសម្រាប់មន្ត្រីរដ្ឋាភិបាលថ្លែងថា រដ្ឋាភិបាលមិនបានប្រកាសឲ្យអ្នកធ្វើការនៅក្នុងស្ថាប័នរដ្ឋឈប់សម្រាកទេ។ ប៉ុន្តែបានបើកទូលាយដល់អ្នកមានជំនឿសាសនាផ្សេងៗ ដោយមិនមានការហាមឃាត់។
2014-01-30
មេសហជីពសេរីកម្មករ ដាក់ពាក្យប្ដឹងស្នងការខេត្តកំពង់ស្ពឺ ទៅតុលាការពីបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសហជីពដោយចេតនា។
2014-01-30
សហគមន៍ជនជាតិដើមភាគតិចនៅស្រុកលំផាត់ ខេត្តរតនគិរី កំពុងរៀបចំពាក្យប្ដឹងពីករណីកាប់រានព្រៃឈើនៅភ្នំគន្ធី ដើម្បីយកដីលក់ បន្ទាប់ពីអ្នកឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក បានចុះទៅអង្កេតជាក់ស្ដែងស្ដីពីសកម្មភាពកាប់រានព្រៃនៅតំបន់នោះ។
2014-01-30
ក្មេងបីនាក់នៅខេត្តកំពង់ឆ្នាំង ក្នុងនោះស្រីម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយសារផ្ទុះគ្រាប់ផ្លោងធុន ៦០មិល្លីម៉ែត្រ នៅសល់ពីសង្គ្រាម នៅរសៀលថ្ងៃទី៣០ មករា។
2014-01-30
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រកាសនៅថ្ងៃទី៣០ មករា ថា មន្ត្រីបក្សសង្គ្រោះជាតិនឹងទៅសួរសុខទុក្ខលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកជាប់ឃុំ ២២នាក់ទៀត ដែលកំពុងជាប់គុកត្រពាំងផ្លុង តាមថ្ងៃកំណត់ ទោះបីសាលាដំបូងរាជធានី មិនឆ្លើយតបតាមការស្នើសុំក៏ដោយ។
2014-01-30
មន្ត្រីបក្សសង្គ្រោះជាតិនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំចក្រភពអង់គ្លេសដែលកំពុងទស្សនកិច្ចនៅកម្ពុជា ឲ្យជួយជំរុញថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ឬថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា ឲ្យទទួលយកការបោះឆ្នោតឡើងវិញ តាមការទាមទាររបស់បក្សសង្គ្រោះជាតិ ដើម្បីបញ្ចប់ជម្លោះនយោបាយដែលកំពុងជាប់គាំងសព្វថ្ងៃ។
2014-01-29
ពាណិជ្ជកម្មនិងការវិនិយោគរបស់ថៃ នៅប្រទេសកម្ពុជា បានកើនឡើងយ៉ាងខ្លាំងពេលបច្ចុប្បន្ន។ ភាគច្រើនអាជីវកម្មរបស់ពាណិជ្ជករថៃ គឺនៅលើគ្រឿងសំអាង ការកែរក្សាសម្ផស្ស សម្ភារៈផ្ទះបាយ និងចំណីអាហារ។ ប៉ុន្តែអ្នកវិនិយោគិននិងពាណិជ្ជករថៃ បានអះអាងថា ឧបសគ្គចម្បងចំពោះការរកស៊ីរបស់គេនៅកម្ពុជា នាពេលបច្ចុប្បន្ន គឺការរឹតបន្តឹងពន្ធគយនិងការធ្វើបាតុកម្ម។
2014-01-29
នៅកម្ពុជា វាសឹងក្លាយទៅជាប្រពៃណីទៅហើយដែលមន្ត្រីរាជការសាធារណៈមួយចំនួន បានភ្លេចខ្លួនឯងថាជាមន្ត្រីសាធារណៈ បម្រើប្រយោជន៍ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ។ ក៏ប៉ុន្តែ អ្វីដែលគេមើលឃើញគ្រប់គ្នានោះ គឺពួកគាត់ភាគច្រើនធ្វើការបម្រើគណបក្សកាន់អំណាច និងលើកតម្កើងមេដឹកនាំ ពិសេសគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយធ្វើទុក្ខទោសប្រជាពលរដ្ឋដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជា ទៅវិញ។
2014-01-29
ក្រុមអង្គការសមាគមជាតិនិងអន្តរជាតិ ព្រមទាំងសកម្មជនដីធ្លីនៅតែទទូចសុំឲ្យមានការដោះលែងមនុស្សចំនួន ២៣នាក់ ដែលកងកម្លាំងអាជ្ញាធរចាប់ខ្លួនក្នុងពេលបង្ក្រាបបាតុកម្មនៅរោងចក្រយ៉ាកជីន និងនៅផ្លូវវ៉េងស្រេង។
2014-01-29
រាជរដ្ឋាភិបាលនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំចង្អៀតមួយស្ដីពីសេចក្តីសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៃរដ្ឋាភិបាលអាណត្តិទី៥។
2014-01-29
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំការនៅស្រុកកំចាយមារ ខេត្តព្រៃវែង ម្នាក់ បានស្លាប់នៅទីស្នាក់ការប៉ូលិសនារំលងអាធ្រាត្រយប់ថ្ងៃទី២៨ មករា។ អធិការរងស្រុកបញ្ជាក់ថា ការស្លាប់នេះ គឺជនដៃដល់ជាមន្ត្រីប៉ូលិសបម្រើការនៅអង្គភាពជាមួយគ្នាបានបាញ់សម្លាប់ ខណៈដែលនាយប៉ុស្តិ៍ទៅហាមឃាត់ជនបង្កក្នុងទំនាស់ជាមួយមន្ត្រីប៉ូលិសនោះ។
2014-01-29
ប្រជាពលរដ្ឋភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាន់តែមានជីវភាពក្រលំបាក បន្ទាប់ពីមានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ជំទាវ ជា ខេង។ ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ក្នុងចំណោម ៥២គ្រួសារ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ បានអះអាងថា ពួកគាត់កំពុងតែប្រឈមនឹងការដាច់បាយ និងបញ្ហាជីវភាពធ្ងន់ធ្ងរ។
2014-01-29
តំណាងអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានហៅប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ចំពោះរបាយការណ៍ទាក់ទងការបោះឆ្នោតរបស់សង្គមស៊ីវិលថា ជាអាកប្បកិរិយាមិនទទួលស្គាល់ការពិត និងមិនទទួលស្គាល់ចំណុចខ្វះខាតដែលកើតមាននៅក្នុងដំណើរការបោះឆ្នោតរើសអ្នកតំណាងរាស្ត្រអាណត្តិទី៥។
2014-01-29
គណៈអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បើកកិច្ចប្រជុំសមាជិកខ្លួន ដើម្បីកំណត់យុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ថ្ងៃអនាគត។ ក្រោយកិច្ចប្រជុំ មន្ត្រីនាំពាក្យគណបក្សប្រឆាំងថ្លែងថា គណបក្សនេះនឹងបន្តចុះមូលដ្ឋាន ដើម្បីជួបជាមួយម្ចាស់ឆ្នោតតទៅទៀត ទោះរងការគំរាម ឬរំខានអ្នកគាំទ្របក្សកាន់អំណាចយ៉ាងណាក៏ដោយ។
2014-01-29
ពលរដ្ឋរស់នៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល រិះគន់អាជ្ញាធរថាបានអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមកដណ្ដើមការងារពីប្រជាពលរដ្ឋខ្មែរកាន់តែមានចំនួនច្រើនឡើងៗ។ សកម្មភាពនេះ ពួកគាត់អះអាងថា បានកើតឡើងបន្ទាប់ពីគណបក្សប្រឆាំងកំពុងតែទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ ការចោទថាជនជាតិវៀតណាម ចូលមកធ្វើការច្រើននៅក្នុងទឹកដីស្រុកកោះធំ នោះ ត្រូវបានមេឃុំគណបក្សប្រជាជនកម្ពុជា បានច្រានចោល។