ប័ណ្ណសារព័ត៌មាន
2014-01-29
ព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី កំពុងរងការកាប់យកឈើធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យជាថ្មីទៀត។ ប្រជាពលរដ្ឋអះអាងថា ឈ្មួញឯកជនចំនួនពីរក្រុម បានដំឡើងគ្រឿងយន្តអារច្រៀកឈើក្នុងព្រៃ ហើយដឹកជញ្ជូនឈើអារចេញក្រោមរូបភាពប្រមូលឈើពីដីសម្បទានសេដ្ឋកិច្ច។
2014-01-29
អនុរដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស លោក ហ៊ូហ្គោ ស្វៃវអ៍ (Hugo Swire) នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី ៣០ ដល់ ៣១ ចុងខែមករា នេះ។
2014-01-29
ប្រជាពលរដ្ឋមកពីស្រុកមួយចំនួននៅខេត្តកំពង់ធំ បានធ្វើដំណើរទាំងឡានៗ ប្រៀបដូចជាការឃោសនាបោះឆ្នោតម្តងទៀត ដើម្បីទៅជួបប្រជុំជាមួយតំណាងគណបក្សនៅទីរួមខេត្តកំពង់ធំ។ ទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានមកចូលរួមកិច្ចប្រជុំនៅទីស្នាក់ការបក្សរៀងៗខ្លួន កាលពីថ្ងៃទី២៧ មករា។
2014-01-29
តំណាងសភានៃសហគមន៍អឺរ៉ុបជិត ១០រូប កំពុងចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋដែលទទួលរងការបណ្ដេញចេញដោយសាររដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ច នៅខេត្តឧត្តរមានជ័យ ពេញមួយថ្ងៃអង្គារ ទី២៨ ខែមករា។
2014-01-29
ការប្រើប្រាស់គ្រឿងស្រវឹង កំពុងចោទជាបញ្ហាសង្គមចម្បងគួរឱ្យព្រួយបារម្ភមួយនៅប្រទេសកម្ពុជា ដែលបណ្ដាលឱ្យមានបញ្ហាសុខភាព ផលប៉ះពាល់សង្គម និងគ្រោះថ្នាក់ផ្សេង។ ក្នុងទិសដៅដោះស្រាយបញ្ហានេះ អង្គការស្ថាប័នមួយចំនួនផ្ដួចផ្ដើមបង្កើតយន្តការមួយ ដើម្បីគ្រប់គ្រងគ្រឿងស្រវឹង។
2014-01-29
ក្រុមអង្គការសមាគមជាតិ និងអន្តរជាតិជិត ២០០ស្ថាប័ន ព្រមទាំងសកម្មជនដីធ្លី និងព្រះសង្ឃ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា បន្តនាំញត្តិទៅដាក់តាមបណ្ដាស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន នៅរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការដោះលែងមនុស្ស ២៣នាក់ពីពន្ធនាគារ និងត្រូវបញ្ឈប់ការប្រើអំពើហិង្សាទៅលើពលរដ្ឋ។
2014-01-29
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានថ្លែងនៅក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ ទី២៨ ខែមករា ថា កម្ពុជាមានការគោរព និងអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពេញលេញ។
2014-01-29
តើលោកអ្នកនាងជ្រាបទេថា ជនជាតិខ្មែរជាជនជាតិមួយបានរស់មុនគេបង្អស់នៅលើជ្រោយឥណ្ឌូចិន នេះ ហើយថែមទាំងមានវប្បធម៌ និងជំនឿរបស់ខ្លួនស្រាប់ទៅហើយ មុនការទទួលឥទ្ធិពលឥណ្ឌា។ ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវប្រវត្តិសាស្ត្រខ្មែរសម័យបុរេប្រវត្តិ និងការទទួលឥទ្ធិពលឥណ្ឌា លើកទីមួយ។
2014-01-28
ម្ចាស់ម៉ូតូនិងរ៉ឺម៉កទេសចរណ៍ដែលស្ថិតក្នុងហេតុការណ៍នៃការធ្វើបាតុកម្ម មានអ្នករត់ម៉ូតូឌុប អ្នកឈរមើលហេតុការណ៍ និងអ្នកចូលរួមដោយផ្ទាល់ កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការសង្គមស៊ីវិលដើម្បីឲ្យជួយរកដំណោះស្រាយដល់ពួកគេ ខណៈម៉ូតូ និងរ៉ឺម៉កទេសចរណ៍មួយចំនួនត្រូវម្ចាស់រកឃើញនៅក្នុងសាលារាជធានីភ្នំពេញ។
2014-01-28
អ្នកឯកទេសសារព័ត៌មាន និងអ្នកកាសែត បានអះអាងថា ក្នុងរយៈពេលចុងក្រោយនេះ អ្នកសារព័ត៌មានកម្ពុជា បានក្លាយជាផ្ទាំងស៊ីបរបស់កម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមបាតុករប្រមាថ និងប្រើហិង្សាលើរាងកាយ។ បញ្ហានេះ សមាគមអ្នកសារព័ត៌មានបានអំពាវនាវដល់សមត្ថកិច្ចគ្រប់ស្ថាប័ន និងអ្នកនយោបាយគ្រប់និន្នាការនយោបាយ ស្នើឲ្យបញ្ឈប់ការរើសអើង និងមិនត្រូវចាត់ទុកអ្នកកាសែតជាសត្រូវនោះទេ។
2014-01-28
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បានបើកកិច្ចសន្ទនាមួយ ស្ដីអំពីប្រទេសកម្ពុជា ឋិតក្រោមការពិនិត្យជាសាកលតាមពេលវេលាកំណត់លើកទី២។ កិច្ចសន្ទនានេះ មានបំណងផ្ដល់ការយល់ដឹងដល់សាធារណជន នូវកម្រងរបាយការណ៍ស្ដីពីការអនុវត្តសិទ្ធិមនុស្ស ដែលរៀបចំដោយអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល សម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ ពិនិត្យ។
2014-01-28
ជនជាតិដើមភាគតិចកួយ នៅក្នុងខេត្តព្រះវិហារ ប្រមាណ ២០នាក់ តំណាងអោយអ្នកភូមិចំនួន ៣៦៧គ្រួសារ បាននាំគ្នាមកកាន់រាជធានីភ្នំពេញ ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធមួយចំនួន អោយជួយដោះស្រាយជម្លោះដីធ្លីរវាងពួកគាត់ និងក្រុមហ៊ុនចំនួន២។
2014-01-28
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចាត់ថ្នាក់ប្រទេសកម្ពុជា ថាជាប្រទេសមួយដែលគ្មានសេរីភាព។ ចំណាត់ថ្នាក់នេះ បង្ហាញឲ្យឃើញថា ការអនុវត្តសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋនៅកម្ពុជា ពុំមានការប្រែប្រួលអ្វីឡើយក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយនេះ។
2014-01-28
សហរដ្ឋអាមេរិក និងកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅបំណិនជីវិត ក្នុងប្រព័ន្ធសិក្សាធិការកម្ពុជា នៅថ្ងៃទី២៨ មករា ក្នុងគោលបំណងកែលំអវិស័យអប់រំកម្រិតមូលដ្ឋានកម្ពុជា ឲ្យបានប្រសើរទៅអនាគត។
2014-01-28
ប្រជាពលរដ្ឋ៣គ្រួសារនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ចោទថា ក្រុមហ៊ុនសូគីម៉ិច លួចបូមខ្សាច់ពន្លិចយកដីកសិដ្ឋានចិញ្ចឹមសត្វទំហំជិត ១០ហិកតារ។