ប័ណ្ណសារព័ត៌មាន
2014-01-05
ជំទប់ទី២របស់គណបក្ស សម រង្ស៊ី នៅស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនខ្លាចមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំបាញ់សម្លាប់។
2014-01-05
ព្រឹត្តិការណ៍បង្ក្រាបទៅលើក្រុមបាតុករដែលមានព្រះសង្ឃតែងចូលរួមទាមទារដែរនោះ គេសង្កេតឃើញកាន់តែមានរូបភាពសាហាវទៅៗ។
2014-01-05
បន្ទាប់ពីកងកម្លាំងអាជ្ញាធររបស់រដ្ឋាភិបាលបង្ក្រាបបាតុកររបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៤ ខែមករា និងហាមមិនឱ្យមានបាតុកម្មទៀតនោះ គណបក្សសង្គ្រោះជាតិ រៀបចំធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ដោយការបាញ់បង្ក្រាបពីកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកាលពីថ្ងៃទី៣ ខែមករា នៅតាមផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។
2014-01-04
នៅក្នុងការបង្ក្រាបបាតុកម្មរបស់ក្រុមកម្មករជាច្រើនរោងចក្រ នៅតាមដងផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ និងទី៤ ខែមករា ឆ្នាំ២០១៤ អាជ្ញាធររាជធានីភ្នំពេញ បានចាប់មនុស្សច្រើននាក់ឃុំខ្លួន ហើយបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមករា។ ក្រោយពីបានស៊ើបសួរ តុលាការបានសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្នមនុស្សចំនួន ១៣នាក់។
2014-01-04
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅមេដឹកនាំគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការនាសប្ដាហ៍ក្រោយនេះ។
2014-01-04
គណបក្សសង្គ្រោះជាតិ អំពាវនាវអោយបាតុកររក្សាភាពស្ងប់ស្ងាត់ រង់ចាំយុទ្ធសាស្ត្រថ្មីក្នុងការធ្វើបាតុកម្មដោយអហិង្សា។ សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយភ្លាមៗនៅថ្ងៃទី៤ ខែមករា គឺបន្ទាប់ពីកងកម្លាំងចេញប្រតិបត្តិការបោសសម្អាតបាតុករគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ រក្សាជំហរក្នុងការធ្វើបាតុកម្មដោយសន្តិវិធី ហេតុនេះបាតុករទាំងអស់នឹងមិនតបតចំពោះអំពើហិង្សា។
2014-01-04
មន្ត្រីរដ្ឋាភិបាលអះអាងថា ការបោសសម្អាតទីលានប្រជាធិបតេយ្យ គឺដើម្បីរក្សាស្ថានការណ៍អោយមានភាពស្ងប់ស្ងាត់ បញ្ចៀសកុំអោយមានភាពអានាធិបតេយ្យក្នុងសង្គម។
2014-01-04
តំបន់ផ្លូវវ៉េងស្រេង កំពុងស្ថិតក្នុងភាពអសន្តិសុខ។ ឡានទ័ពដែលប្រដាប់ដោយកាំភ្លើងយន្តជាច្រើនគ្រឿង បានចល័តចុះឡើងៗ និងមានការប្រកាសតាមមីក្រូ ឲ្យប្រជាពលរដ្ឋសម្ងំនៅក្នុងផ្ទះរៀងៗខ្លួន ដើម្បីទុកឱកាសឲ្យកងកម្លាំងបង្ក្រាបក្រុមអនាធិបតេយ្យ។
2014-01-04
នៅខណៈស្ថានភាពនយោបាយកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយនេះ បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ បានអំពាវនាវឲ្យគណបក្សជាប់ឆ្នោតទាំងពីរធ្វើការបោះឆ្នោតឡើងវិញនៅមុនអាណត្តិ ដើម្បីដោះស្រាយវិបត្តិនយោបាយកំពុងជាប់គាំងនេះ។
2014-01-04
កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញ និងក្រុមសន្តិសុខរបស់សាលាខណ្ឌដូនពេញ បានប្រើអំពើហិង្សាបណ្ដេញបាតុករគណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ចេញពីទីលានប្រជាធិបតេយ្យនៅវេលាថ្ងៃត្រង់ថ្ងៃទី៤ ខែមករា។ បន្ទាប់ពីបណ្ដេញបាតុករ ក្រុមសន្តិសុខរបស់សាលាខណ្ឌដូនពេញ បានរុះរើរោងស្នាក់ និងប្រមូលសម្ភារៈដែលនៅសេសសល់ចេញពីទីលានប្រជាធិបតេយ្យថែមទៀត។
2014-01-03
កូដកម្មនៅខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ា ដើម្បីទាមទារដំឡើងប្រាក់ខែគោលឲ្យបានចំនួន ១៦០ដុល្លារក្នុង១ខែ បានប្រែក្លាយជាបាតុកម្មហិង្សាចាប់តាំងពីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។ នៅយប់ថ្ងៃទី២ ខែមករា រហូតមកដល់ល្ងាចថ្ងៃទី៣ ខែមករា ក្រុមអាជ្ញាធរប្រដាប់ដោយកាំភ្លើង បានបាញ់រះទៅលើបាតុករ និងពលរដ្ឋ បណ្ដាលឲ្យមនុស្សយ៉ាងតិចណាស់ ៤នាក់ស្លាប់ និងជាង ៣០នាក់ទៀតរងរបួស។
2014-01-03
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានសម្ដែងការសោកស្ដាយចំពោះការប៉ះទង្គិចគ្នារវាងកម្មករ និងកងកម្លាំងអាជ្ញាធរ នៅថ្ងៃទី៣ ខែមករា ដែលបណ្ដាលឲ្យកម្មករប្រជាពលរដ្ឋស្លាប់ និងរបួសជាច្រើននាក់នោះ។
2014-01-03
ក្រសួងការពារជាតិ នៅថ្ងៃសុក្រ ទី៣ ខែមករា បានប្រកាសប្ដេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ និងលទ្ធផលនៃការបោះឆ្នោត ទោះបីក្នុងរូបភាពណាក៏ដោយ និងគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំរដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍ក្រសួងការពារជាតិ បានធ្វើឡើងក្រោយពេលរដ្ឋាភិបាលបានប្រើប្រាស់កងកម្លាំងយោធាជាលើកដំបូង កាលពីថ្ងៃទី២ ខែមករា បង្ក្រាប និងចាប់ខ្លួនក្រុមបាតុករ និងព្រះសង្ឃ។
2014-01-03
បណ្ដាញអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា រួមនិងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃសុក្រ ទី៣ មករា បានថ្កោលទោសការប្រើប្រាស់គ្រាប់កាំភ្លើងពិតរបស់កងរាជអាវុធហត្ថ បាញ់ទៅលើក្រុមកម្មករ បណ្ដាលឲ្យកម្មករចំនួន ៤នាក់ស្លាប់ និង ៣៧នាក់ផ្សេងទៀតរងរបួស។ អង្គការសហប្រជាជាតិ ស្នើឲ្យសមត្ថកិច្ចរដ្ឋាភិបាល បញ្ឈប់ការប្រើប្រាស់គ្រាប់កាំភ្លើងពិតបង្ក្រាបបាតុកម្ម។
2014-01-03
សកម្មភាពបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរប្រដាប់អាវុធ ទៅលើក្រុមកម្មករធ្វើបាតុកម្មនៅលើកំណាត់ផ្លូវវ៉េងស្រេង ត្រង់ចំណុចតំបន់សួនឧស្សាហកម្មកាណាឌីយ៉ា នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមករា បានធ្វើឲ្យមានមនុស្សស្លាប់ប្រមាណ ៤នាក់ និងមានរបួសធ្ងន់ ព្រមទាំងចាប់ខ្លួនជាច្រើននាក់ផ្សេងទៀត។