ប័ណ្ណសារព័ត៌មាន
2014-01-27
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចុះជួបអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ តាមការគ្រោងទុកនៅថ្ងៃទី២៧ មករា បន្ទាប់ពីលោកទទួលការគំរាមកំហែងពីអ្នកគាំទ្រគណបក្សប្រជាជន នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ មករា រួចមក។
2014-01-27
ប្រជាពលរដ្ឋខ្មែរនិងតំណាងសហជីព ព្រមទាំងតំណាងក្រុមប្រឹក្សាភិបាលនៃអង្គការពលកម្មក្នុងខេត្តអន់ធារីយ៉ូ សរុបប្រមាណជិត ១ពាន់នាក់ បានមកជួបជុំគ្នាធ្វើបាតុកម្មតវ៉ានៅថ្ងៃទី២៦ ខែមករា នៅខាងមុខសាលាក្រុង (City Halls) តូរ៉ុនតូ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកាណាដា យកចិត្តទុកដាក់បន្ថែម និងដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា។
2014-01-26
ការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងអាជ្ញាធរនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ មករា ដែលនាំឲ្យមានការចាប់ខ្លួន ២នាក់ និងរបួសជាង ១០នាក់ ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលហៅជាភាសាអង់គ្លេសថា យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោលទោសរដ្ឋាភិបាលថា បានរំលោភសិទ្ធិមនុស្ស។
2014-01-26
សាលារាជធានីភ្នំពេញ បានប្រកាសហាមប្រធានវិទ្យុសំបុកឃ្មុំ ដឹកនាំធ្វើបាតុកម្មនៅថ្ងៃទី២៧ មករា ដែលគ្រោងហែក្បួនពីទីលានប្រជាធិបតេយ្យទៅតវ៉ាមុខក្រសួងព័ត៌មាន ដើម្បីទាមទារបើកស្ថានីយវិទ្យុផ្សាយបន្តតាមខេត្តនានា និងសុំបើកប៉ុស្តិ៍ទូរទស្សន៍មួយ។
2014-01-26
កម្លាំងសន្តិសុខរាជធានីភ្នំពេញ ប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាជាច្រើនរយនាក់ បណ្ដាលឲ្យមានអ្នករបួសធ្ងន់និងស្រាលជាង ១០នាក់ បន្ទាប់ពីពួកគេប៉ុនប៉ងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។
2014-01-26
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិអូរបាត់មាន់ សង្កាត់កូនក្រៀល ខេត្តឧត្តរមានជ័យ បានទទួលរងការបណ្ដេញចេញពីលំនៅឋានជាង ៣ឆ្នាំមកហើយ ដោយសារតែអាជ្ញាធរដកហូតយកដីទៅប្រគល់ឱ្យក្រុមហ៊ុន អង្គរ ស៊ូហ្គើរ៍ (Angkor Sugar) ដើម្បីដាំអំពៅ។ រហូតមកដល់បច្ចុប្បន្ន គ្រួសារដែលទទួលរងការបណ្ដេញចេញទាំងនោះនៅមិនទាន់បានទទួលដីធ្លីដោះដូរថ្មីទៅតាមការសន្យា របស់អាជ្ញាធរទេ។
2014-01-26
មនុស្ស ១១នាក់បានស្លាប់ និង ២៧នាក់រងរបួសធ្ងន់និងស្រាល បន្ទាប់ពីបុរសម្នាក់បានគប់គ្រាប់បែកមួយគ្រាប់ចូលក្នុងរោងការ ស្ថិតនៅភូមិជាំ ឃុំតាំងក្រសៅ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា។
2014-01-26
ព្រៃឈើនៅសេសសល់ពីសកម្មភាពកាប់រានយកដីនៅតំបន់ភ្នំគន្ធី ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានសហគមន៍ជនជាតិដើមអះអាងថា កំពុងត្រូវបានគេជួលកម្មករកាប់រានបន្តទៀត ដើម្បីយកដីជាកម្មសិទ្ធិ ឬលក់។ ក្រុមសហគមន៍ចោទប្រកាន់ទៅលើមន្ត្រីមូលដ្ឋានភូមិឃុំថា ជាអ្នកនៅពីក្រោយសកម្មភាពកាប់រានព្រៃខុសច្បាប់នេះ។
2014-01-26
ក្រុមគ្រួសារអ្នករងគ្រោះក្នុងអំពើហិង្សា នៅផ្លូវវ៉េងស្រេង កន្លងទៅនេះ អំពាវនាវសុំឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានឆាប់ដើម្បីវែកមុខអ្នកដែលបញ្ជា និងអ្នកនៅពីក្រោយខ្នងនៃការបាញ់បង្ក្រាប។ ក៏ប៉ុន្តែមន្ត្រីជំនាញរបស់រដ្ឋាភិបាល បានបដិសេធម្ដងជាពីរដង ហើយថា អ្វីដែលកើតឡើងកាលណោះ គឺសមត្ថកិច្ចប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួនប៉ុណ្ណោះ។
2014-01-26
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចោទថា គណបក្សកាន់អំណាចមានបំណងបង្កអំពើហិង្សាលើរូបលោក។ ការប្រកាសនេះធ្វើឡើងក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃទី២៦ ខែមករា នាទីស្នាក់ការបក្សរាជធានីភ្នំពេញ បន្ទាប់ពីរូបលោកត្រូវបានអ្នកគាំទ្របក្សប្រជាជនឡោមព័ទ្ធនៅខេត្តកំពង់ចាម។
2014-01-25
លទ្ធផលនៃការស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ហៅថា អាយ.អ.អាយ (IRI) បានរកឃើញថា ទស្សនៈពលរដ្ឋថារដ្ឋាភិបាលកម្ពុជា ដើរលើផ្លូវត្រូវនោះបានធ្លាក់ចុះ។ របាយការណ៍ស្ទង់មតិពលរដ្ឋពេញវ័យចំនួន ២ពាន់នាក់នៅទូទាំងប្រទេស ដែលធ្វើឡើងកាលពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៣ បានបង្ហាញថា មានការធ្លាក់ចុះយ៉ាងគំហុកនៃសុទិដ្ឋិនិយម ចំពោះការដឹកនាំប្រទេសក្នុងពេលបច្ចុប្បន្ន។
2014-01-25
អាជ្ញាធររាជធានីភ្នំពេញ ហាមឃាត់មិនឲ្យក្រុមសហជីពជួបជុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែមករា នោះទេ។ លិខិតជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះហត្ថលេខាដោយអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៥ ខែមករា បញ្ជាក់ថា សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យសហព័ន្ធសហជីព និងសមាគមទាំង៩ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យដែលគ្រោងថានឹងមានមនុស្សចូលរួមជាង ១ម៉ឺននាក់នោះទេ។
2014-01-25
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានធ្វើដំណើរទៅជួបអ្នកគាំទ្ររបស់ខ្លួននៅឯខេត្តព្រៃវែង។ ប្រជាពលរដ្ឋរាប់ពាន់នាក់ បានទៅជួប លោក កឹម សុខា នៅឯស្នាក់ការគណបក្សនៅព្រឹកថ្ងៃទី២៥ ខែមករា។ ប៉ុន្តែការជួបជុំគ្នានេះ ត្រូវបានអាជ្ញាធរខេត្តរារាំង។
2014-01-25
ករណីជម្លោះដីធ្លីថ្មីៗកំពុងកើតមានជាបន្តបន្ទាប់គ្នានៅឯខេត្តព្រះវិហារ ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ កាលពីខែកក្កដា ឆ្នាំ២០១៣ រួចមក។ ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារពាក់ព័ន្ធកិច្ចការពារសិទ្ធិមនុស្ស និងបរិស្ថានធម្មជាតិ កំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដោយធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ព្រមទាំងវិនាសហិនហោចដល់ព្រៃឈើ និងធនធានរ៉ែផងនោះ។
2014-01-25
ការគ្រប់គ្រងទិន្នន័យបានបង្ហាញថា បច្ចុប្បន្ន កម្ពុជា នៅសល់ផ្ទៃដីប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡាទៀតដែលសេសសល់គ្រាប់មីន នៅក្នុងចំណោមផ្ទៃដីសរុបរបស់ប្រទេស។ ផ្ទៃដីដែលនៅសេសសល់គ្រាប់មីន ហើយតែងបង្កឱ្យប្រជាពលរដ្ឋរងគ្រោះ គឺនៅតាមបណ្ដាខេត្តចំនួនប្រាំ ដែលជាប់ព្រំដែនគ្នាជាមួយប្រទេសថៃ។