ប័ណ្ណសារព័ត៌មាន
2014-01-25
នៅរដូវចូលឆ្នាំចិន និងវៀតណាម ឆ្នាំនេះ ក្រុមសមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើនរយនាក់ បានទៅទទួលលុយអំណោយពីអ្នកឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ ដែលស្និទ្ធនឹងគណបក្សកាន់អំណាច។ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ត្រូវនឹងថ្ងៃទី២៤ ខែ១២ ឆ្នាំម្សាញ់ បើរាប់តាមប្រពៃណីចិន ឬវៀតណាម អ្នកជំនួញល្បីឈ្មោះនៅកម្ពុជា លោក សុខ គង់ បានរៀបចំពិធីចែកទានឲ្យពលរដ្ឋ និងក្រុមសមត្ថកិច្ចគ្រប់ភេទ ដើម្បីអបអរឆ្នាំថ្មី។
2014-01-25
មន្ត្រីរដ្ឋាភិបាលតែងនិយាយគ្រប់ម៉ាត់ថា កម្ពុជា ជាប្រទេសនីតិរដ្ឋ។ នេះមានន័យថា ជារដ្ឋមួយមានច្បាប់ មានប្រព័ន្ធយុត្តិធម៌ឯករាជ្យ គ្មានការជ្រៀតជ្រែកពីអ្នកនយោបាយ ហើយរាល់ការសម្រេចទាំងឡាយ គឺផ្អែកលើមូលដ្ឋានច្បាប់ គ្មានការសម្របសម្រួលក្រោមតុ ឬសម្របសម្រួលនយោបាយនោះទេ។ ក៏ប៉ុន្តែ អ្នករិះគន់តែងចោទថា រដ្ឋាភិបាលកម្ពុជា រំលោភច្បាប់ ហើយថាប្រជាពលរដ្ឋកម្ពុជា នៅមិនទាន់មានសិទ្ធិសេរីភាពពេញលេញទេ។
2014-01-25
ការផ្ទេរអំណាចរបស់ក្រុមមេដឹកនាំដែលញៀនអំណាចលើពិភពលោក តែងមានការតឹងតែងខណៈអំណាច ទ្រព្យសម្បត្តិ និងកម្លាំងប្រដាប់អាវុធ ស្ថិតក្នុងកណ្ដាប់ដៃមនុស្សតែម្នាក់។ ប៉ុន្តែ ភាពរឹងរូសក្រាញអំណាចនេះ តែងបរាជ័យទៅវិញ ហើយវាសនារបស់មេដឹកនាំទាំងនោះមិនដែលបានទទួលការកោតសរសើរទៅទៀត។
2014-01-24
វិទ្យុសម្បុកឃ្មុំនៅតែមិនអាចទទួលបានការអនុញ្ញាតឲ្យបើកស្ថានីយវិទ្យុផ្សាយបន្ត ដែលហៅថា រ៉ឺឡេ (Relay) នៅតាមខេត្តនានា និងសុំបើកប៉ុស្តិ៍ទូរទស្សន៍សម្បុកឃ្មុំពីក្រសួងព័ត៌មានបានទេ។ ហេតុនេះ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ ប្រកាសដឹកនាំធ្វើបាតុកម្មអហិង្សា ដើម្បីឲ្យក្រសួងព័ត៌មាន អនុញ្ញាតឲ្យវិទ្យុនេះទទួលបានរឺឡេបន្ថែម និងមានប៉ុស្តិ៍ទូរទស្សន៍។
2014-01-24
នៅថ្ងៃអង្គារ ដើមសប្ដាហ៍ខាងមុខនេះ រដ្ឋាភិបាលនឹងឡើងការពាររបាយការណ៍របស់ខ្លួន អំពីកម្មវិធីកែទម្រង់ផ្នែកសិទ្ធិមនុស្សចំនួន ៧ចំណុច ដែលបានដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងពេលកន្លងទៅ។ លើសពីនេះទៀត រដ្ឋាភិបាលបញ្ជាក់ថានឹងពុំមានឧបសគ្គណាមួយឡើយក្នុងការការពាររបាយការណ៍នេះ ថ្វីបើមានភាពផ្ទុយគ្នារវាងរបាយការណ៍របស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក៏ដោយ។
2014-01-24
តំណាងក្រុមការងារអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បន្តចូលជួបពិភាក្សា និងដាក់ញត្តិជូនស្ថានទូតបរទេសប្រចាំកម្ពុជា និងស្ថាប័នអន្តរជាតិពាក់ព័ន្ធ ដើម្បីស្នើឲ្យមានអន្តរាគមន៍ដោះលែងជនជាប់ឃុំទាំង ២៣នាក់ ដែលត្រូវកងកម្លាំងអាជ្ញាធររដ្ឋាភិបាល បង្ក្រាប និងចាប់ខ្លួនកាលពីដើមខែមករា។
2014-01-24
តំណាងសហព័ន្ធសហជីពចំនួន៨ នៅថ្ងៃទី២៤ មករា ដែលបាននាំគ្នាធ្វើដំណើរទៅសួរសុខទុក្ខជនជាប់ចោទ ២៣នាក់ នៅពន្ធនាគារក្នុងខេត្តកំពង់ចាម តែត្រូវបានមន្ត្រីឆ្មាំពន្ធនាគារមិនអនុញ្ញាតឲ្យចូលជួបឡើយ។
2014-01-24
តើនរណាសម្លាប់ ជា វិជ្ជា? គឺជាចំណងជើងខ្សែភាពយន្តឯកសារមួយ ដែលបង្ហាញថា រដ្ឋាភិបាលពាក់ព័ន្ធនៅក្នុងការធ្វើឃាត លោក ជា វិជ្ជា មេដឹកនាំសហជីពដ៏ល្បីល្បាញកាលពីឆ្នាំ២០០៤។ ខ្សែភាពយន្តឯកសារនេះ ត្រូវបានគេផ្សព្វផ្សាយតាម យូធូប(Youtube) ក្នុងបណ្ដាញអ៊ីនធឺណិត (Internet)។
2014-01-24
ក្រុមអាជ្ញាធរខេត្តបាត់ដំបង ពុំបានបង្ហាញឆន្ទៈច្បាស់លាស់នោះឡើយ ក្នុងការដោះស្រាយ ឬទូទាត់សំណងសមរម្យណាមួយទៅឲ្យប្រជាពលរដ្ឋជាម្ចាស់ដីជាច្រើនគ្រួសារ នៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល នោះឡើយ។
2014-01-24
វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ហៅថា អាយ.អ.អាយ (IRI) របស់សហរដ្ឋអាមេរិក បានរកឃើញថា ទស្សនៈពលរដ្ឋថារដ្ឋាភិបាលកម្ពុជា ដើរលើផ្លូវត្រូវនោះ បានធ្លាក់ចុះ និងគាំទ្រយ៉ាងមុតមាំ អោយមានកំណែទម្រង់ប្រជាធិបតេយ្យ។
2014-01-24
មន្ត្រីបម្រើការនៅស្ថាប័នពន្ធនាគារខេត្តតាកែវ បានចោទថ្នាក់ដឹកនាំខ្លួនថា បានប្រព្រឹត្តអំពើពុករលួយ និងគំរាមកំហែងមន្ត្រីក្រោមឱវាទធ្ងន់ធ្ងរ។ ប៉ុន្តែ ការចោទនេះត្រូវប្រធានពន្ធនាគារខេត្តតាកែវ ច្រានចោល។
2014-01-24
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើមេដឹកនាំសហជីព និងសមាគមចំនួន ៩ស្ថាប័ន ដែលមានៈ និងប៉ុនប៉ងប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយខុសច្បាប់នៅទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃទី២៦ ខែមករា ខាងមុខ។
2014-01-24
អតីតអ្នកភូមិដីក្រហម បានប្រមូលផ្តុំគ្នាមុខទីកន្លែងដែលពួកគាត់ធ្លាប់រស់នៅខាងជើងស្ថានទូតសហព័ទ្ធរុស្ស៊ី ក្រុងភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ដើម្បីរំលឹកខួបប្រាំឆ្នាំនៃការបណ្តេញចេញទាំងបង្ខំ និងអយុត្តិធម៌។
2014-01-24
ប្រជាពលរដ្ឋជាច្រើនឃុំនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រតិកម្មទៅនឹងការឈូសឆាយរបស់ក្រុមហ៊ុន រតន វិសាល ដែលធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់ពួកគាត់ជាច្រើនរយហិកតារ។ ក្រុមប្រជាពលរដ្ឋចង់ឲ្យរាជរដ្ឋាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធចុះធ្វើអន្តរាគមន៍ ហើយដោះស្រាយបញ្ហាឲ្យបានជ្រះស្រឡះ មុននឹងអនុញ្ញាតឲ្យគ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើការឈូសឆាយបន្តទៀតនោះ។
2014-01-24
ការអភិវឌ្ឍនៅតាមដងទន្លេនាខេត្តភាគឦសានប្រទេសប៉ុន្មានឆ្នាំកន្លងទៅនេះ បានធ្វើឲ្យមានការប្រែប្រួលចរន្តទឹកទន្លេ និងជាពិសេស ការប្រើឧបករណ៍នេសាទខុសច្បាប់ បានធ្វើឲ្យប៉ះពាល់ផលនេសាទយ៉ាងធ្ងន់ធ្ងរ។ នៅទន្លេទាំងបីនៅខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ប្រភេទត្រីកម្រ និងមានតម្លៃខ្ពស់មួយចំនួន ដូចជាត្រីប៉ាសេអ៊ី ជាដើម កាន់តែក្រខ្សត់ស្ទើរផុតពូជ។