ប័ណ្ណសារព័ត៌មាន
2014-01-24
អ្នកបឹងកក់ និងសហគមន៍មានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃសុក្រ នេះ បានប្រមូលផ្ដុំនៅមុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។ ពួកគេបានដាក់លិខិតមួយទៅស្ថានទូតនេះ ដែលជាការថ្លែងអំណរគុណដល់សភាអាមេរិក ក្នុងការជួយជំរុញឲ្យមានដំណោះស្រាយករណីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់។
2014-01-23
ធុរកិច្ច ឬពាណិជ្ជកម្ម គឺជាមធ្យោបាយមួយដ៏ប្រសើរសម្រាប់ជួយជំរុញអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតមុខរបរ និងការបង្កើនប្រាក់ចំណូលជាដើម។
2014-01-23
ជនជាប់ចោទម្នាក់ក្នុងចំណោម ២៣នាក់ ត្រូវបានបញ្ជូនមកពន្ធនាគារមាត់ឃ្មង់ ជិតទីរួមខេត្តកំពង់ចាម។ មុនពេលប្ដូរពន្ធនាគារនេះ ជនជាប់ចោទនេះត្រូវបានគេឃុំនៅមណ្ឌលអប់រំកែប្រែ ម៣ ត្រពាំងផ្លុង ជិតព្រំដែនវៀតណាម អស់រយៈពេលជិត ២០ថ្ងៃ បន្ទាប់ពីត្រូវបានគេចាប់ខ្លួនក្នុងការបង្ក្រាបដោយហិង្សារបស់សមត្ថកិច្ចរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ទី៣ មករា។
2014-01-23
ធនាគារ អេអិនហ្សិត រ៉ូយ៉ាល់ (ANZ Royal) ត្រូវបានរកឃើញថា កំពុងមានជាប់ពាក់ព័ន្ធនឹងការផ្តល់កម្ចីប្រាក់រាប់សិបលានដុល្លារ ឲ្យក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ របស់ លោក លី យ៉ុងផាត់ ដើម្បីជាទុនរកស៊ីមិនគប្បីមួយ ដែលពាក់ព័ន្ធដល់ការកេងប្រវ័ញ្ចពលកម្មកុមារ ការរឹបអូសយកដីពីពលរដ្ឋ ការបណ្ដេញមនុស្សចេញដោយបង្ខំ និងការបង្កឲ្យមានការខ្វះស្បៀងអាហារនៅកម្ពុជា។
2014-01-23
រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយស្ដីពី ការបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវដើម្បីកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ការបង្កើតគណៈកម្មការនេះ បន្ទាប់ពីការបោះឆ្នោតជាតិបានបញ្ចប់ទៅ ហើយគណបក្សប្រឆាំងរកឃើញភាពមិនប្រក្រតីជាច្រើន និងទាមទារឲ្យធ្វើការកែទម្រង់ការបោះឆ្នោតឡើងវិញ។
2014-01-23
គ្រូបង្រៀនជាច្រើនរយនាក់នៅទូទាំងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅពុំទាន់ទទួលប្រាក់បៀវត្សប្រចាំខែវិច្ឆិកា ឆ្នាំ២០១៣ នោះនៅឡើយ។ មូលហេតុ ដោយសារមន្ត្រីគណនេយ្យនៃការិយាល័យអប់រំប្រចាំស្រុកគាស់ក្រឡ នោះត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់ទឹកនៅកន្លែងធ្វើការ ដោយពុំដឹងពីមូលហេតុច្បាស់លាស់។ ការស្លាប់នេះ កើតមានឡើងក្រោយពីគណនេយ្យកររូបនោះបានបើកលុយជាង ១០០លានរៀលពីមន្ទីរអប់រំខេត្ត យកមកបើកប្រាក់ខែបន្តឲ្យគ្រូបង្រៀន។
2014-01-23
ប្រធានវិទ្យុសម្បុកឃ្មុំ លោក ម៉ម សូណង់ដូ បានជួបមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ មករា ដើម្បីពិភាក្សាពីការស្នើសុំការអនុញ្ញាតបើកស្ថានីយវិទ្យុផ្សាយបន្ត ដែលសព្វថ្ងៃគេនិយមហៅតាមភាសាបារាំង ថា រ៉ឺឡេ (Relay) នៅតាមខេត្តនានា និងសុំបើកប៉ុស្តិ៍ទូរទស្សន៍មួយ។
2014-01-23
ក្រុមការងារអង្គការសង្គមស៊ីវិលដែលតំណាងឲ្យអង្គការជាតិនិងអន្តរជាតិជិត ២០០ នៅកម្ពុជា ព្រមទាំងសកម្មជនដីធ្លី និងព្រះសង្ឃ បានដើរដង្ហែក្បួននៅព្រឹកថ្ងៃទី២៣ មករា យកញត្តិទៅដាក់តាមបណ្ដាស្ថានទូតបរទេសមួយចំនួនប្រចាំនៅកម្ពុជា។
2014-01-23
ក្រសួងយុត្តិធម៌បានបើកកិច្ចប្រជុំមន្ត្រីតុលាការចំនួន ៤ថ្ងៃ ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ទាក់ទងស្ថាប័នតុលាការ មុខងារចៅក្រម អយ្យការ និងកិច្ចដំណើរការឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម។
2014-01-23
ពលរដ្ឋឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រងផលប៉ះពាល់សុខភាពពីការបង្ហូរទឹកចេញពីរោងចក្រផលិតស្ករសរបស់ លោកឧកញ៉ា លី យ៉ុងផាត់ ចូលទៅក្នុងប្រព័ន្ធទឹកអ្នកភូមិប្រើប្រាស់។ ស្របគ្នានេះ ក៏បានធ្វើឲ្យត្រី និងជីវចម្រុះមួយចំនួន បានងាប់ក្នុងទឹកកខ្វក់នោះ។ ពលរដ្ឋភូមិក្រាំងចំបក់ ៤គ្រួសារ បានចុកពោះរាក និងឈឺក្បាល បន្ទាប់ពីចាប់ត្រីពីក្នុងអូរដែលមានជាតិពុលហូរចេញពីរោងចក្រផលិតស្ករសនោះ។
2014-01-23
មេដឹកនាំសហជីពកម្មករជាច្រើនអំពាវនាវដល់ក្រុមកម្មករ និងគ្រូបង្រៀន ឲ្យចូលរួមធ្វើបាតុកម្មអហិង្សានាទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ដើម្បីទាមទារឲ្យតុលាការ ឬរដ្ឋាភិបាល ដោះលែងមនុស្សចំនួន ២៣នាក់ចេញពីពន្ធនាគារត្រពាំងផ្លុង។ ប៉ុន្តែគម្រោងប្រមូលផ្ដុំនេះ មិនត្រូវមន្ត្រីសាលារាជធានីភ្នំពេញ អនុញ្ញាតឡើយ។
2014-01-23
ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង បាននាំគ្នាតវ៉ាប្រឆាំងទៅនឹងសកម្មភាពធ្វើរបងហ៊ុមព័ទ្ធដីក្រុមហ៊ុន យូធី ហ្វ្រី សប អភិវឌ្ឍន៍ (Duty Free Shop Development) របស់លោកឧកញ៉ា លី យ៉ុងផាត់។ ក្រុមប្រជាពលរដ្ឋអះអាងថា ដីស្រែចម្ការរបស់ពួកគាត់ដែលមានទំហំខ្លះ ១ហិកតារ និងខ្លះទៀត ២ហិកតារ ត្រូវបានក្រុមហ៊ុនព័ទ្ធយកដោយមិនបានផ្ដល់សំណងឡើយ។
2014-01-23
វិស័យឯកជន និងបញ្ហានយោបាយ តែងរងឥទ្ធិពលគ្នាទៅវិញទៅមក ហើយនៅពេលមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងបញ្ហានយោបាយនៅក្នុងសង្គម ធ្វើឲ្យការចុះបញ្ជីរបស់ក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុកបានថយចុះ។ ការស្រាវជ្រាវដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិ ប្រចាំឆ្នាំ២០១៤ ចង់ឲ្យវិស័យឯកជន និងអ្នកនយោបាយ ធ្វើការរួមគ្នាដើម្បីអភិវឌ្ឍប្រទេស។
2014-01-23
មេដឹកនាំគណបក្សសង្គ្រោះជាតិប្រកាសថា នឹងធ្វើបាតុកម្មជាបន្តទៀតមិនរាថយឡើយ ប៉ុន្តែពួកគាត់កំពុងស្វែងរកការដាក់សម្ពាធបន្ថែមទៀតពីសហគមន៍អន្តរជាតិទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីធានាកុំឲ្យមានការបង្ក្រាបដោយហិង្សាទៅលើបាតុករ។
2014-01-23
ប្រជាពលរដ្ឋនៅក្រុងបាវិត ខេត្តស្វាយរៀង មានការព្រួយបារម្ភពីសកម្មភាពសត្វក្របីទាំងហ្វូងៗរបស់ជនជាតិវៀតណាម ដែលបានដេញឲ្យចូលមកស៊ីស្មៅយ៉ាងអានាធិបតេយ្យនៅក្នុងទឹកដីខ្មែរ។