ប័ណ្ណសារព័ត៌មាន
2014-10-31
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី បានបង្ហោះវីដេអូមួយឈុតមានរយៈពេលជាង ៣នាទី ដែលបង្ហាញពីទិដ្ឋភាពទូទៅនៅបរិវេណភ្នំគីរីសិលាកែវ ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
2014-10-31
តំណាងពលរដ្ឋមានបញ្ហាដីធ្លីជាមួយអាជ្ញាធរនិងក្រុមហ៊ុន មកពី ៤រាជធានីខេត្ត បានប្រមូលផ្តុំគ្នាដាក់ញត្តិមុខមន្ទីររដ្ឋសភា ដើម្បីសុំអន្តរាគមន៍ពីតំណាងរាស្ត្រីទាំងពីរគណបក្ស។ ការស្វែងរកអន្តរាគមន៍នៅថ្ងៃទី៣១ ខែតុលា បន្ទាប់ពីក្រុមប្រជាពលរដ្ឋមានបញ្ហាដីធ្លីជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានដំណោះស្រាយ។
2014-10-31
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបលើកទី២ បង្ហាញថា ចំនួនសិស្សប្រឡងជាប់ទូទាំងប្រទេសមានចំនួនប្រមាណ ១៨% ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ៦ម៉ឺននាក់។ លទ្ធផលប្រឡងជាប់នៅលើកទី២នេះមានចំនួនតិច បើប្រៀបធៀបទៅនឹងចំនួនសិស្សប្រឡងជាប់នៅលើកទី១។
2014-10-31
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅថ្នាក់ដឹកនាំសហជីពចំនួនពីរនាក់ឲ្យចូលខ្លួនទៅបំភ្លឺ ជុំវិញបណ្ដឹងចោទប្រកាន់ចំនួន ៣ករណី ពាក់ព័ន្ធនឹងការតវ៉ាដំឡើងប្រាក់ឈ្នួលនៅផ្លូវវ៉េងស្រេង។
2014-10-31
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៣ភូមិ មានគ្នាប្រមាណពី ៥០ ទៅ ៦០នាក់ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា បានបន្តប្រមូលផ្តុំគ្នានៅមុខតុលាការខេត្តកោះកុង និងមានលើកបដាដើរហែក្បួនតាមផ្លូវសាធារណៈផង ដើម្បីទាមទារឲ្យដោះលែងតំណាងពួកគាត់ម្នាក់ឈ្មោះ លោក ផន ណុល ដែលតុលាការចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី២៧ ខែតុលា។
2014-10-31
កម្មកររោងចក្រស្បែកជើងជូហួយ (JUHUI) នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណជាង ១០០នាក់នៅថ្ងៃទី៣១ តុលា បានប្រមូលម្តុំគ្នានៅមុខសាលាដំបូងខេត្ត ដើម្បីតវ៉ាទាមទារឱ្យដោះលែងសហជីព និងមនុស្ស ៥នាក់ ដែលតុលាការសម្រេចឃុំកាលពីពេលកន្លងទៅ។ ក្រុមអ្នកតវ៉ាយល់ថា ការចោទប្រកាន់ និងឃុំខ្លួនមនុស្សទាំង ៥នាក់ គឺជារឿងអយុត្តិធម៌។
2014-10-31
រដ្ឋាភិបាលកម្ពុជា បានកំណត់ថា ការអប់រំនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា គឺពុំមានបង់ប្រាក់ទេ។ ប៉ុន្តែជារឿយៗ ឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស ជាពិសេសនៅតាមសាលាបឋមសិក្សារបស់រដ្ឋក្នុងក្រុងភ្នំពេញ រអ៊ូរទាំថា ត្រូវបង់ប្រាក់អោយគ្រូបង្រៀនជារៀងរាល់ថ្ងៃ គឺហាក់ដូចជាបង់ថ្លៃបង្រៀនអោយគ្រូនៅក្នុងម៉ោងរដ្ឋដូច្នោះដែរ។
2014-10-31
នៅពេលដែលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក កាន់តែខិតជិតចូលមកដល់ កីឡាករ និងអ្នកនិយមចូលចិត្តគាំទ្រទូកប្រណាំង ឬចំណុះទូក បាននាំគ្នារៀបចំត្រៀមជាស្រេចក្នុងការចូលរួមប្រកួតប្រជែងនាឆ្នាំនេះ។
2014-10-31
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ៥នាក់ តំណាងឲ្យពលរដ្ឋចំនួន ២៧៣គ្រួសារមកពីខេត្តមណ្ឌលគិរី ដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែតុលា ដើម្បីស្នើសុំលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច វីឡា ឌីវេឡុបមេន (Villa Development)។
2014-10-31
ទំនាស់ការងាររវាងថៅកែចិន និងបុគ្គលិកខ្មែរជាច្រើននាក់នៅសណ្ឋាគារអប្សរាហូលីដេ (Apsara Holiday Hotel) នាខេត្តសៀមរាប បានអូសបន្លាយជាច្រើនខែមកហើយ។ ទំនាស់នេះ កើតឡើងចាប់តាំងតែពីថៅកែខ្មែរ បានផ្ទេរសណ្ឋាគារទៅឱ្យថៅកែថ្មីជាជនជាតិចិន រកស៊ីបន្ត។
2014-10-31
ផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាកសិករជាច្រើនគ្រួសារ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវជំនន់ទឹកភ្លៀងលិចខូចខាត ដោយសារភ្លៀងកក់ខែជាប់ៗគ្នាជាច្រើនមេ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
2014-10-31
ក្រុមសហជីពដែលអះអាងថា មានជំហរគាំទ្រ និងរកផលប្រយោជន៍ឲ្យកម្មករ ព្រមានថា នឹងធ្វើបាតុកម្មប្រឆាំងប្រាក់ខែគោលទាប ប្រសិនបើសេចក្ដីសម្រេចចុងក្រោយមួយដំណាក់កាលទៀតរបស់គណៈកម្មការក្រុមប្រឹក្សាការងារ នៅតែមិនអាចឆ្លើយតបដូចការទាមទាររបស់សហជីពចង់បាន។
2014-10-31
ការបង្កើតស្ថាប័នគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតថ្មីគឺជារឿងចាំបាច់សម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយទៀត ប្រកបដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។ ការបង្កើតស្ថាប័នគ.ជ.បថ្មីនិងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក៏ជាដើមចមមួយដ៏សំខាន់ ក្នុងការបញ្ចប់វិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ។
2014-10-30
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan Ocha) មកទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី៣០ ខែតុលា។ ភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើចំណុចសំខាន់ចំនួន៣ ដែលទាក់ទងនឹងប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងទេសចរណ៍។
2014-10-30
រាជរដ្ឋាភិបាលមិនទាន់បង្ហាញជំហរថា នឹងផ្តល់សំណងបែបណាទៅជនរងគ្រោះ និងសាច់ញាតិជនគ្រោះក្នុងហេតុការណ៍ផ្ទុះកាំជ្រួចខុសបច្ចេកទេសនៅឡើយទ។ ចំណែកសង្គមស៊ីវិល អ្នកវិភាគសង្គម និងក្រុមគ្រួសារជនរងគ្រោះ បានដាក់បន្ទុកឲ្យរដ្ឋាភិបាលទទួលខុសត្រូវលើរឿងនេះ។