ប័ណ្ណសារព័ត៌មាន
2014-12-01
ប្រជាពលរដ្ឋ ១៦នាក់ តំណាងឲ្យអ្នកភូមិសង្គមថ្មី ចំនួន ២៣គ្រួសារ យល់ព្រមផ្អាកសកម្មភាពតវ៉ារបស់ខ្លួនបណ្ដោះអាសន្ន ហើយរង់ចាំលទ្ធផលនៃការដោះស្រាយរបស់អភិបាលខេត្តពោធិ៍សាត់។
2014-11-30
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៨គ្រួសារ នៅបេនឡានក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សម្ដែងក្ដីបារម្ភខ្លាចបាត់បង់ដីទៅឲ្យឈ្មួញរកស៊ីដីនៅក្នុងក្រុង។ អ្នកភូមិថ្លែងដូចនេះនៅបន្ទាប់ពីការប្ដឹងតវ៉ាតាមផ្លូវច្បាប់តាំងតែពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិអស់រយៈពេលជាង ១០ឆ្នាំមកហើយ តែពុំទទួលលទ្ធផល។
2014-11-30
អ្នកភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមាណ៣០ នាក់ នាំគ្នាដាក់លូរាំងផ្លូវ មិនឱ្យឡានដឹកដីធំៗ ចេញចូល នៅថ្ងៃទី ៣០ វិច្ឆិកា។
2014-11-30
ប្រជាសហគមន៍ អាជ្ញាធរ និងមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង គ្រោងរៀបចំរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ចំនួនពីរកន្លែង នៅស្រុកទឹកផុស។ បច្ចុប្បន្នរមណីយដ្ឋានទាំងពីរនេះមិនសូវមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តដល់នៅឡើយ ដោយសារតែបញ្ហាផ្លូវលំបាកធ្វើដំណើរ។
2014-11-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានឯកភាពគ្នាកាលពីថ្ងៃទី២៨ វិច្ឆិកា ថានឹងជំរុញការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាឲ្យបានឆាប់ ដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា និងរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។
2014-11-30
ស្ត្រីតំណាងអ្នកតវ៉ាដីធ្លីនៅតំបន់បឹងកក់ ៧នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាត់ទោស កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឲ្យជាប់ឃុំ ១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗប្រមាណ ៥០០ដុល្លារ បន្ទាប់ពីក្រុមស្ត្រីទាំងនោះ ចេញតវ៉ា ព្រោះទឹកលិចផ្ទះច្រើនថ្ងៃ ហើយគ្មានលូអាចបង្ហូរទឹកចេញ ខណៈសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ូកាគូ វិនិយោគតំបន់បឹងកក់ មិនបានអើពើ។
2014-11-30
ប្រជាកសិករនៅស្រុកគិរីវង់ ខេត្តតាកែវ ត្អូញត្អែរថា ស្រូវស្រែពួកគាត់ត្រូវបានសត្វកណ្ដុរកាត់បំផ្លាញខូចស្ទើរអស់។ ពួកគាត់ថា រាល់ៗយប់អ្នកភូមិតែងលើកគ្នាទៅដេកយាមស្រែការពារ និងកម្ចាត់កណ្ដុរកុំឲ្យស៊ីស្រូវ តែនៅតែការពារមិនឈ្នះ ព្រោះកណ្ដុរកើតឡើងច្រើនរាប់ម៉ឺនសែនក្បាល។
2014-11-30
របៀបវារៈនៃការចរចានយោបាយមួយ ដែលគណបក្សសង្គ្រោះជាតិទទួលបានជោគជ័យនោះ គឺការអនុញ្ញាតរបស់រដ្ឋាភិបាល ឲ្យគណបក្សប្រឆាំងនេះ អាចបើកស្ថានីយផ្សព្វផ្សាយ វិទ្យុនិងទូរទស្សន៍។ ក្នុងដំណើរការនៃ បើកការផ្សព្វផ្សាយរបស់ខ្លួននេះ គណបក្សសង្គ្រោះជាតិ បានសហការ និងក្រុមហ៊ុនមួយប្រព័ន្ធផ្សព្វផ្សាយឯករាជមួយឈ្មោះ ស៊ីអាយអឹម។
2014-11-30
ក្រុមគ្រួសារយុវជន ដែលបានស្លាប់ដោយសារផ្ទុះកាំជ្រួច កាលពីថ្ងៃទី២៩ តុលា ក្នុងព្រះរាជពិធី គម្រប់ខួប១០ឆ្នាំព្រះមហាក្សត្រគ្រងរាជសម្បត្តិ បានដាក់លិខិតទៅស្ថាប័នកំពូលៗថ្នាក់ជាតិជាច្រើន ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលផ្ដល់សំណង ខណៈដែលរដ្ឋាភិបាល បានគេចវេះមិនទទួល ខុសត្រូវនូវការធ្វេសប្រហែសរបស់ខ្លួន។
2014-11-30
សកម្មជនការពារដីធ្លី ជាស្ត្រី ក្នុងចំណោមព្រះសង្ឃ និងសកម្មជនគណបក្សនយោបាយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន និងដាក់ពន្ធនាគារ កាលពីដើមខែវិច្ឆិកានេះ បានចាប់ផ្ដើមបង្អត់អាហារនៅក្នុងគុកមួយថ្ងៃ ប្រឆាំងសាលក្រមនៃសាលាដំបូងរាជធានីភ្នំពេញ និងទាមទារឲ្យតុលាការពិចារណា ទម្លាក់បទចោទនេះចេញ។
2014-11-30
រាជរដ្ឋាភិបាលកាត់បន្ថយការចំណាយ លើខ្ទង់ចំណាយមិនទាន់បែងចែកជិត២៥% បើធៀបនឹងច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំចាស់។ ចំណាយមិនទាន់បែងចែកនេះ ជាចំណាយដែលគ្រោងទុកសម្រាប់ឲ្យ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ចាយវាយ ដោះស្រាយបញ្ហាបន្ទាន់ផ្សេងៗក្នុងរយៈពេលពេញ១ឆ្នាំ។
2014-11-30
អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង៣រូប បានទៅជួបជាមួយពលរដ្ឋនៅក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីប្រជុំ និងត្រួតពិនិត្យករណីទំនាស់ដីរួមរបស់អ្នកភូមិ។ ក្នុងទំនាស់នោះ អ្នកភូមិចោទថា អាជ្ញាធរបានលក់ដីរួមរបស់ពួកគេ។
2014-11-30
ពិព័រណ៍សៀវភៅថ្នាក់ជាតិ ឆ្នាំ២០១៤ មានការចាប់អារម្មរណ៍ជាច្រើនពីស្រទាប់មហាជន ជាពិសេសក្រុមយុវជន បើប្រៀបធៀបនឹងការតាំងពិព័រណ៍ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នាកន្លងទៅនេះ។ ក្រុមអ្នកនិពន្ធ និងម្ចាស់ស្តង់ក្នុងពិធីតាំងពិព័រណ៍នោះរំភើបចំពោះព្រឹត្តិការណ៍នេះ ប៉ុន្តែអ្នកខ្លះអះអាងថា ចំនួនអ្នកអាននៅមានចំនួនទាបនៅឡើយ។
2014-11-30
ដោយយល់ឃើញថា ជម្លោះតាមវត្តនានាក្នុងវិស័យព្រះពុទ្ធសាសនា កើតឡើងជាច្រើនឥតឈប់ឈរ ព្រះសង្ឃ និងអាជ្ញាធរខេត្តកំពតបានផ្ដួចផ្ដើមបង្កើតសមាគមមួយឡើង ឈ្មោះថា «សមាគមមនសិការរាស្ត្រខ្មែរ» ក្នុងបំណងផ្សព្វផ្សាយអប់រំព្រះសង្ឃនិងពុទ្ធបរិស័ទ ឲ្យយល់ដឹងអំពី សាមគ្គីភាព។
2014-11-30
អ្នកជំនាញផ្នែកគីមីវិទ្យាពិភពលោកចំនួនពីរនាក់ ចែករំលែកចំណេះដឹងដល់គរុសិស្សខ្មែរ តាមរយៈការបង្រៀនពីទ្រឹស្ដី និងការអនុវត្តទាក់ទងនឹងការប្រើប្រាស់សារធាតុគីមីក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។