ប័ណ្ណសារព័ត៌មាន
2014-11-23
ផ្ដើមចេញពីសេចក្ដីស្រឡាញ់ អាណិត មេត្តា និងការជួយថែរក្សាទំនុកបម្រុងកុមារកម្ពុជាដែលក្រីក្របំផុត គូស្វាមីភរិយាជនជាតិបារាំងមួយគូបានទទួលជ័យលាភីពានរង្វាន់វីរបុរសមនុស្សធម៌លំដាប់សហភាពអឺរ៉ុប។ គូស្វាមីភរិយាដែលជាជ័យលាភីពានរង្វាន់វីរបុរសមនុស្សធម៌នោះគឺលោក គ្រិស្តស្យង់ (Christian) និង អ្នកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ (Marie-France des Pallières) ។
2014-11-23
ស្ត្រីមួយក្រុមបានរួមគ្នាចងជាក្រុមបង្កើតជាសហគមន៍ដាំផ្សិតអំបោះ ដើម្បីបង្កើតរកចំណូលបន្ថែមពីការងារធ្វើស្រែចម្ការ។ ក្រុមសហគមន៍ស្ត្រី បានបែងចែកតួនាទីការងារគ្នាធ្វើ តាមថ្ងៃតាមវេន និងបែងចែកភាគលាភ គ្នាជារៀងរាល់មួយខែម្ដង។ ក្រុមស្ត្រីដាំផ្សិតនេះ មិនត្រឹមតែជួយឲ្យស្ត្រីមានការងារធ្វើប៉ុណ្ណោះទេ ថែមទាំងធ្វើស្ត្រីចេះតស៊ូមតិថែមទៀតផង។
2014-11-22
កម្មករ កម្មការនី រោងចក្រញូញានជិត៥០នាក់ភាគច្រើនជាស្ត្រី បានដួលសន្លប់ពីរថ្ងៃជាប់គ្នា ពីថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកា។ អ្នកដួលសន្លប់ មានអាការៈវិលមុខ ទន់ដៃទន់ជើង។ កាលពីថ្ងៃទី២១ ខែ វិច្ឆិកា កម្មករ៣០នាក់បានដួលសន្លប់ពេលកំពុងបំពេញការងារ បន្ទាប់ពីមានហេតុការណ៍នេះ ថៅកែរោងក្របានអនុញ្ញាតឲ្យកម្មករឈប់សម្រាក។
2014-11-22
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសរសេរលិខិតឆ្លើយបំភ្លឺ បញ្ហាព្រំដែននៅច្រកដាក់ដាំទៅតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជំនួសអោយការចូលទៅបំភ្លឺក្នុងសភារបស់លោកនាយករដ្ឋមន្ត្រី។ ការឆ្លើយតបនេះបែបនេះ គឺខុសពីសំណើរបស់បក្សប្រឆាំងដែលចង់អោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលទៅបំភ្លឺក្នុងសភា។
2014-11-22
អភិបាលរាជធានីភ្នំពេញថ្លែងរិះគន់ គណបក្សប្រឆាំង ថាកេងចំណេញនយោយោបាយ ដែលគណបក្សនេះបានជ្រើសរើសធ្វើពិធី ប្រារព្ធវិញ្ញាណក្ខន្ធអ្នកស្លាប់នៅស្ពានពេជ្រ នៅមួយថ្ងៃមុនពិធីរបស់សាលារាជធានីភ្នំពេញ។ ទោះបែបនេះក្ដី ប្រធានគណបក្សប្រឆាំងមិនប្រតិកម្មតបនឹងការលើកឡើងនេះឡើយ ដោយលើកឡើងថា នេះការចោទប្រកាន់គ្មានន័យ។
2014-11-22
មន្ត្រីសង្គមស៊ីវិលមួយចំនួន នៅខេត្តព្រះសីហនុ និងកោះកុង រិះគន់សកម្មភាពដោះស្រាយវិវាទ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីរបស់រដ្ឋាភិបាល ថាគ្មានប្រសិទ្ធភាព និងមិនបានចុះជួយពលរដ្ឋ ដែលរងការរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនវិនិយោគ ឬមន្ត្រីមានអំណាចទេ។
2014-11-22
សង្គមស៊ីវិល និងអ្នកច្បាប់លើកឡើងថា គម្រោងរបស់មេបក្សប្រឆាំងដែលចង់ស្វែងរកអភ័យឯកសិទ្ធិសភាឲ្យ លោក មាជ សុវណ្ណារ៉ា នោះ នឹងត្រូវជួបឧបសគ្គ។
2014-11-22
អង្គការអន្តរជាតិឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) ដែលទើបបញ្ចប់ការស្រាវជ្រាវរបស់ខ្លួនស្ដីពីស្ថានភាពជនភៀសខ្លួនមកកម្ពុជា រកឃើញថា អ្នកភៀសខ្លួនកំពុងរស់នៅដោយលំបាក ឬប្រឈមនឹងគ្រោះថ្នាក់ ដោយពួកគេមិនត្រូវបានយកចិត្តទុកដាក់ធានាសិទ្ធិសេរីភាពអោយបានពេញលេញឡើយ។
2014-11-22
អាជ្ញាធរខេត្តពោធិ៍សាត់ ដាក់កម្លាំងសមត្ថកិច្ចចម្រុះ និងមន្ត្រីបរិស្ថានរាប់រយនាក់ ចុះរុះរើផ្ទះសម្បែង និងខ្ទមចាំចម្ការរបស់ពលរដ្ឋភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ចំនួន ១១ខ្នង នៅថ្ងៃទី២២ ខែវិច្ឆិកា។
2014-11-22
ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ តំណាងឱ្យពលរដ្ឋ ៥២៤គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ បន្តស្នាក់នៅក្នុងបរិវេណសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឈានចូលដល់ថ្ងៃទី២ហើយនៅថ្ងៃទី២២ ខែវិច្ឆិកា។
2014-11-22
ប្រជាពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្អូញត្អែរពីការលំបាករបស់ពួកគាត់ ក្នុងការប្រកបមុខរបរដឹកឈើជន្លង់ម្រេចលក់ ពីព្រោះត្រូវសមត្ថកិច្ចនៅស្រុកមេមត់ ជាច្រើនកន្លែង តម្រូវឲ្យពួកគាត់បង់ប្រាក់ច្រើនហួសហេតុ។ ប៉ុន្តែ សមត្ថកិច្ចនៅស្រុកមេមត់ បដិសេធថាមិនមានរឿងនេះឡើយ។
2014-11-22
ក្រុមគ្រូបង្រៀនមួយចំនួន ជំរុញឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ ត្រូវតែស៊ើបអង្កេតទៅលើអំពើពុករលួយដែលកំពុងកើតមាន នៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុកអន្លង់វែង។
2014-11-22
មន្ត្រីនៃមន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង បាននិមន្តអតីតព្រះចៅអធិការវត្តជ័យមុន្នី ក្នុងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ព្រះនាម អ៊ីន ពុទ្ធី ដើម្បីមកបំភ្លឺទាក់ទងនឹងការដកតំណែងជាសង្គ្រាជវត្តពីព្រះសង្ឃអង្គនោះ។ ព្រះសង្ឃ អ៊ីន ពុទ្ធី មានសង្ឃដីកាថា ព្រះអង្គមិនធ្វើដូចការចោទប្រកាន់នោះទេ។
2014-11-21
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ស្នើដល់មន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ ឲ្យចាត់វិធានការទប់ស្កាត់សកម្មភាពរុករានដីប្រភពទឹកតំបន់ក្បាលឆាយ ដើម្បីទុកតំបន់ទឹកនេះសម្រាប់ប្រើប្រាស់ទូទាំងខេត្ត។
2014-11-21
សង្គមស៊ីវិល រិះគន់អនុក្រឹត្យស្ដីពីការកែសម្រួលចំនួនគណៈអភិបាលខេត្ត និងស្រុកមួយចំនួន ថាជាយន្តការចែកអំណាចគ្នា។ អនុក្រឹត្យនេះ សម្រេចបន្ថែមចំនួនគណៈអភិបាលខេត្ត៨ និងបង្កើនចំនួនគណៈអភិបាលស្រុក៣៦ នៅទូទាំងប្រទេស។